go search
go contents
home
HOME
close
ENGLISH
CHINESE
JAPANESE
VIETNAMESE
THAI
INDONESIAN
ARABIC
UZBEK
MONGOLIAN
BANGLADESH
NEPAL
CAMBODIA
Menu Open
CAMBODIA
អចលនទ្រព្យ
ប្រតិបត្ដិការហិរញ្ញវត្ថុ/រូបិយវត្ថុ
ចរាចរណ៍/បើកបរយានយន្ត
ការធ្វើការងារ/ពលករ
សុខុមាលភាពសង្គម
ការរៀបអាពាហ៍ពិពាហ៍អន្តរជាតិ គឺជាអាពាហ៍ពិពាហ៍រវាងមនុស្សពីរនាក់ដែលមានសញ្ជាតិផ្សេងគ្នា។
ដើម្បីឱ្យអាពាហ៍ពិពាហ៍អន្តរជាតិមានសុពលភាពនៅសាធារណរដ្ឋកូរ៉េ ភាគីទាំងឡាយដែលរៀបអាពាហ៍ពិពាហ៍
ត្រូវ បំពេញតាមលក្ខខណ្ឌអាពាហ៍ពិពាហ៍ដែលកំណត់ដោយច្បាប់នៃប្រទេសរបស់ខ្លួនរៀងៗខ្លួន ហើយត្រូវរាយការណ៍
អំពីអាពាហ៍ពិពាហ៍របស់ពួកគេទៅទីភ្នាក់ងាររដ្ឋបាល ដើម្បីឱ្យឋានៈអាពាហ៍ពិពាហ៍របស់ពួកគេ ត្រូវបានចុះបញ្ជីនៅក្នុង បញ្ជីឈ្មោះសាច់ញាតិក្រុមគ្រួសារ។
ប្រសិនបើជនបរទេសរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ ហើយរស់នៅសាធារណរដ្ឋកូរ៉េ គាត់ ទទួលបានឋានៈជាប្តីឬប្រពន្ធជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ។ ដូច្នេះគាត់អាចប្តូរឋានៈស្នាក់នៅបណ្តោះអាសន្នរបស់ គាត់ដែលមានស្រាប់ពីមុន ទៅជាប្រភេទទិដ្ឋាការស្នាក់នៅ (F-2) ដែលចេញឱ្យប្តីឬប្រពន្ធពលរដ្ឋកូរ៉េ។
លើសពីនេះទៀតជនបរទេសដែលបានរៀបការជាមួយពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ អាចទទួលបានសញ្ជាតិនៃសាធារណរដ្ឋ កូរ៉េ តាមរយៈការចូលសញ្ជាតិ ដូចមានចែងក្នុងច្បាប់សញ្ជាតិ។ ករណីប្តីឬប្រពន្ធរបស់គាត់ស្លាប់នៅអំឡុងពេលរៀប អាពាហ៍ពិពាហ៍ គាត់អាចទទួលមរតកទ្រព្យសម្បត្តិប្តីឬប្រពន្ធរបស់គាត់ ដោយស្របតាមរបៀបនៃការទទួលមរតក ដូចមានចែងក្នុងច្បាប់រដ្ឋប្បវេណីនៃសាធារណរដ្ឋកូរ៉េ។
ការលាងដៃ និងការក្អកឱ្យបានត្រឹមត្រូវ គឺជាមធ្យោបាយមូលដ្ឋានបំផុតក្នុងការបង្ការជំងឺឆ្លង ហើយប្រហែលជា 50 ~ 70% នៃជំងឺឆ្លងភាគច្រើនអាចការពារបាន។
ការធានារ៉ាប់រងសុភាពរប្រជាពលរដ្ឋ គឺសំដៅលើការធានារ៉ាប់រងសង្គមដើម្បីនាំមកនូវស្ថេរភាពនៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ដោយបំបែកបន្ទុកនៃការចំណាយលើថ្លៃព្យាបាលដល់សមាជិកដែលបានចុះឈ្មោះគ្រប់គ្នាតាមរយៈកាតព្វកិច្ចតម្រូវឲ្យចុះឈ្មោះជាសមាជិក ហើយអ្នកចុះឈ្មោះសមាជិកក្នុងនាមបុគ្គលិកគឺម្ចាស់កន្លែងការងារ ពលករ មន្ត្រី្ និង គ្រូបង្រៀន។
មាតិកានេះ ផ្តល់នូវពត៌មានផ្លូវច្បាប់ដែលមានអត្ថប្រយោជន៍ពាក់ព័ន្ធនឹងថ្លៃព្យាបាលដែលបុគ្គលិកបានបង់ជាប្រចាំត្រូវទទួលបាន ហើយនឹងការធានារ៉ាប់រងសុខភាពចាប់តាំងពីការទទួលប្រាក់ធានារ៉ាប់រង រហូតដល់ការគណនា និង បង់ប្រាក់ធានារ៉ាប់រងតាមរយៈការចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ក្នុងជីវិតជាបុគ្គលិក ក្រុមហុន។