go search
go contents
home
HOME
close
ENGLISH
CHINESE
JAPANESE
VIETNAMESE
THAI
INDONESIAN
ARABIC
UZBEK
MONGOLIAN
BANGLADESH
NEPAL
CAMBODIA
Menu Open
CAMBODIA
អចលនទ្រព្យ
ប្រតិបត្ដិការហិរញ្ញវត្ថុ/រូបិយវត្ថុ
ពាណិជ្ជកម្មអន្តរជាតិ/អន្តោប្រវេសន៍
ចរាចរណ៍/បើកបរយានយន្ត
ការធ្វើការងារ/ពលករ
សុខុមាលភាពសង្គម
ជនបរទេសណាដែលមានបំណងចង់ឱ្យជួលបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ត្រូវទទួលឋានៈស្នាក់នៅបណ្តោះអាសន្នដែលអនុញ្ញាតឱ្យមានការងារធ្វើនៅក្នុងប្រទេសនេះ។ ការងារពលករបរទេស មានកំណត់វិសាលភាពដែលកំណត់ប្រភេទទិដ្ឋាការរបស់ពួកគេ។
បញ្ហាដែលពាក់ព័ន្ធនឹងការងារពលករបរទេស ដែលមានទិដ្ឋាការប្រភេទការងារមិនមានវិជ្ជាជីវៈ (E-9) ឬទិដ្ឋាការទស្សនកិច្ចការងារ (H-2) ដែលអនុញ្ញាតឱ្យមានការងារនៅសាធារណរដ្ឋកូរ៉េ ត្រូវបានគ្រប់គ្រងដោយច្បាប់ការងារពលករបរទេស ជាដើម។
ពលករបរទេស ត្រូវបានផ្តល់សិទ្ធិតាមប្រភេទទិដ្ឋាការពលករផងដែរ។ ដូច្នេះសិទ្ធិការងារ និងសង្គមជាមូលដ្ឋានរបស់ពួកគេ ត្រូវបានធានានៅក្រោមច្បាប់សន្តិសុខសង្គម។ ប្រសិនបើពួកគេទទួលរងការរំលោភបំពានលើសិទ្ធិការងាររបស់ពួកគេ សិទ្ធិទាំងនោះត្រូវបានស្តារឡើងវិញ
តាមរយៈនីតិវិធីដោះស្រាយកែតម្រូវ ដែលអាចអនុវត្តបាន។
ការធានារ៉ាប់រងសំណងគ្រោះថ្នាក់ពេលធ្វើការ គឺជាទម្រង់បែបបទនៃការធានារ៉ាប់រងសង្គមកិច្ច ដែលបង់ប្រាក់អត្ថប្រយោជន៍នៃការធានារ៉ាប់រងសំណងគ្រោះថ្នាក់ពេលធ្វើការជូនដល់កម្មករដែលទទួលរងគ្រោះថ្នាក់បណ្តាលមកពីការងារ។
ដើម្បីឱ្យកម្មករដែលទទួលរងគ្រោះថ្នាក់ពេលធ្វើការឱ្យទទួលបានអត្ថប្រយោជន៍នៃការធានារ៉ាប់រងសំណងគ្រោះថ្នាក់ពេលធ្វើការនោះ កិច្ចការដែលពួកគេកំពុងធ្វើការនោះ ត្រូវជាអ្នកមានប័ណ្ណធានារ៉ាប់រងសំណងគ្រោះថ្នាក់ពេលធ្វើការ ហើយគ្រោះថ្នាក់ពេលធ្វើការត្រូវបានទទួលស្គាល់ថាជាគ្រោះថ្នាក់បណ្តាលមកពីការងារ។
តើអ្នកជួបផលវិបាកក្នុងការរក្សានូវជីវភាពរស់នៅប្រចាំថ្ងៃដោយគ្មានប្រាក់ចំណូលច្បាស់លាស់ក្នុងកំឡុងពេលស្វែងរកការងារក្រោយពេលបាត់បង់ការងារចាស់ភ្លាមៗដែរឬទេ? ក្នុងករណីដែលពលករមានចេទនាចង់ធ្វើការងារ និង មានសមត្ថភាពគ្រប់គ្រាន់ ស្ថិតក្នុងស្ថានភាពដែលគ្មានការងារធ្វើបែបនេះ ពលករនោះអាចទទួលប្រាក់បៀវត្សពេលគ្មានការងារធ្វើ ក្នុងកំឡុងពេលស្វែងរកការងារជាថ្មីបាន។ តាមរយៈប្រាក់បៀវត្សពេលគ្មានការងារធ្វើ ពលករអាចទទួលបាននូវស្ថេរភាពនៃជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំំងអាចពង្រីនូវឱកាសដើម្បីស្វែងរកការងារថ្មីផងដែរ។
យោងតាមខ្លឹមសារខាងលើ អត្ថបទនេះ នឹងបកស្រាយបញ្ហាទាក់ទងនឹងប្រាក់បៀវត្សពេលគ្មានការងារធ្វើដោយបែងចែកជា ① ប្រាក់បៀវត្សស្វែងរកការងារ, ② ប្រាក់ជំរុញការចូលធ្វើការងារ ③ ប្រាក់បៀវត្សពេលគ្មានការងារធ្វើ និង ចងក្រងជាប្រព័ន្ធដោយផ្តល់ពត៌មានផ្លូវច្បាប់ដែលងាយស្រួលយល់ ពាក់ព័ន្ធប្រាក់បៀវត្សពេលគ្មានការងារធ្វើ។
ប្រព័ន្ធប្រាក់សោធនចូលនិវត្តដែលកំណត់ដំណើរការដោយនិយោជក ត្រូវតែផ្តល់នូវប្រព័ន្ធប្រាក់សោធនចូលនិវត្តដល់និយោជិកដែលឈប់ពីការងារនូវចំនួនប្រាក់ឈ្នួលមធ្យមលើសពី 30ថ្ងៃ នៃរយៈពេលបន្តធ្វើការងារ 1ឆ្នាំ ជាប្រាក់បំណាច់ឆ្នាំ។
ប្រាក់បំណាច់ឆ្នាំបែងចែកជា ប្រាក់បំណាច់ឆ្នាំប្រភេទប្រាក់បៀវត្សកំណត់ ប្រាក់បំណាច់ឆ្នាំប្រភេទវិភាគទានកំណត់ និង ប្រាក់បំណាច់ឆ្នាំប្រភេទផ្ទាល់ខ្លួន។ ប្រាក់បំណាច់ឆ្នាំប្រភេទប្រាក់បៀវត្សកំណត់ គឺជាប្រាក់ បំណាច់ឆ្នាំដែលបានកំណត់រួចជាមុននូវប្រាក់សោធនចូលនិវត្តនៅពេលនិយោជិកឈប់ធ្វើការងារ។ ប្រាក់បំណាច់ឆ្នាំប្រភេទវិភាគទានកំណត់ គឺជាប្រាក់បំណាច់ឆ្នាំដែលកំណត់រួចជាមុនដែលនិយោជកទទួលបន្ទុក គឺចំនួនទឹកប្រាក់ 1ភាគ12 នៃប្រាក់ឈ្នួលប្រចាំឆ្នាំដល់និយោជិក។ ប្រាក់បំណាច់ឆ្នាំប្រភេទផ្ទាល់ខ្លួន គឺជា ឧបករណ៍គណនាប្រាក់បំណាច់ឆ្នាំដែលសន្សំប្រាក់សោធនសចូលនិវត្តចូលទៅក្នុងកុងធនាគារមួយសម្រាប់ និយោជិកប្រើប្រាស់នៅពេលដែលបានឈប់ធ្វើការ ឬ មិនទាន់ឈប់។
ផ្នែកនេះទាក់ទងនឹងព័ត៌មានផ្លូវច្បាប់ស្តីពីប្រាក់ឈ្នួលរួមមានសំណងសម្រាប់ប្រាក់ឈ្នួលហួសកាលកំណត់ ទំហំប្រាក់ឈ្នួល ប្រព័ន្ធប្រាក់ឈ្នួលអប្បបរមា ការអនុគ្រោះនៃការទូទាត់ការទាមទារសំណងសម្រាប់ប្រាក់ឈ្នួល ការទូទាត់ប្រាក់ឈ្នួលហួសកាលកំណត់ជំនួស ដែលត្រូវធ្វើដោយរដ្ឋតាងនាមឲ្យនិយោជក។ល។