CAMBODIA

ទិដ្ឋាការ លិខិតឆ្លងដែន
ការយល់ដឹងអំពីលិខិតឆ្លងដែនសាធារណរដ្ឋកូរ៉េ (ROK)
តើលិខិតឆ្លងដែនគឺជាអ្វី?
- 'លិខិតឆ្លងដែន' គឺជាអត្តសញ្ញាណប័ណ្ណតែមួយគត់ដែលបញ្ជាក់ថាអ្នកជាពលរដ្ឋកូរ៉េនៅបរទេស។ចាប់តាំងពីឆ្នាំ 2008 មក បន្ទះសៀគ្វីអេឡិចត្រូនិចដែលមានពត៌មានដូចជា រូបថត និងឈ្មោះរបស់អ្នកកាន់លិខិតឆ្លងដែនត្រូវបានបង្កប់នៅក្នុងលិខិតឆ្លងដែន ដែលជាលិខិតឆ្លងដែនអេឡិចត្រូនិចជាមួយនឹងសុវត្ថិភាពខ្លាំង(សូមមើលក្នុង គេហទំព័រណែនាំលិខិតឆ្លងដែនរបស់ក្រសួងការបរទេស - ដំណឹងថ្មីៗ -រឿងរ៉ាវលិខិតឆ្លងដែន).
ការយល់ដឹងផ្សេងគ្នា៖ លិខិតបញ្ជាក់ការធ្វើដំណើរ
- "លិខិតបញ្ជាក់ការធ្វើដំណើរ” គឺជាឯកសារដែលក្នុងនោះគោលដៅធ្វើដំណើរត្រូវបានបង្ហាញ ចេញជំនួសលិខិតឆ្លងដែនជូនទៅបុគ្គលដែលស្ថិតនៅក្រោមករណីណាមួយដូចខាងក្រោម (មាត្រា 14(1) នៃច្បាប់លិខិតឆ្លងដែន; មាត្រា 16 នៃសេចក្តីសម្រេច អនុវត្តច្បាប់លិខិតឆ្លងដែន)។
· បុគ្គលដែលមិនមែនជាពលរដ្ឋរបស់ប្រទេសដែលចាកចេញ
· បុគ្គលដែលបានយល់ព្រមនៅបរទេស
· បុគ្គលដែលត្រូវតែកាន់លិខិតបញ្ជាក់ការធ្វើដំណើរដែលស្ថិតក្រោមមាត្រា 10 នៃច្បាប់ស្តីពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ និងចំពោះអ្នកដែលត្រូវបានចាត់ទុកថាជាការចាំបាច់ដោយរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្ម ដើម្បីចេញលិខិតបញ្ជាក់ការធ្វើដំណើរនេះ
· អ្នកទាំងនោះដែលត្រូវការលិខិតបញ្ជាក់នៃការធ្វើដំណើរ ដែលបានចេញឱ្យ ដើម្បីវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញតាមការចេញជូន ឬការចេញឡើងវិញនូវលិខិតឆ្លងដែនរបស់ពួកគេ ត្រូវបានបដិសេធឬកំណត់លក្ខខណ្ឌ ឬបណ្តេញចេញដោយបង្ខំពីប្រទេសក្រៅក្នុងចំណោមអ្នកទាំងនោះ ដែលបានស្នាក់នៅ ឬមានលំនៅដ្ឋានរស់នៅក្រៅប្រទេស
· ជនបរទេសដែលត្រូវបានបង្ខំឱ្យនិរទេសចេញពីប្រទេសកូរ៉េ ដែលស្ថិតក្រោមមាត្រា 46 នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍ និងមិនអាចទទួលបានលិខិតឆ្លងដែនណាមួយ ឬលិខិតបញ្ជាក់ដែលមានតម្លៃស្មើនឹងលិខិតឆ្លងដែននៃប្រទេសដែលមានសញ្ជាតិរបស់គាត់
· បុគ្គលដែលមានស្ថានភាពស្រដៀងគ្នានឹងអ្នកទាំងនោះដែលបានរៀបរាប់ខាងលើជូនទៅដ្ឋមន្រ្តីក្រសួងការបរទេសនិងពាណិជ្ជកម្ម យល់ថាជាការចាំបាច់ដើម្បីចេញលិខិតបញ្ជាក់ការធ្វើដំណើរជាបន្ទាន់
- រយៈពេលមានសុពលភាពនៃលិខិតបញ្ជាក់ការធ្វើដំណើរមានតិចជាង 1 ឆ្នាំ។ លិខិតបញ្ជាក់ការធ្វើដំណើរនឹងអស់សុពលភាពនៅពេលគោលបំណងរបស់ខ្លួនពីការចាកចេញត្រូវបានបំពេញ (មាត្រា 14(2) នៃច្បាប់លិខិតឆ្លងដែន)
- ការចេញ និងប្រសិទ្ធភាពនៃលិខិតបញ្ជាក់ការធ្វើដំណើរ ត្រូវមានដូចគ្នាទៅនឹងលិខិតឆ្លងដែនទាំងនោះ (មាត្រា 14(3), មាត្រា 7 ដល់ 10, មាត្រា 12, មាត្រា 13 និងមាត្រា 16 ដល់ 18 នៃច្បាប់លិខិតឆ្លងដែន)។
ទំហំនិងគម្របលិខិតឆ្លងដែន និងលិខិតបញ្ជាក់ការធ្វើដំណើរ
- ឈ្មោះសាធារណរដ្ឋកូរ៉េនិងប្រភេទលិខិតឆ្លងដែន ត្រូវសរសេរជាភាសាកូរ៉េ និងតួអក្សររ៉ូម៉ាំង នៅផ្នែកខាងលើឆៀងខាងស្តាំនៃគម្រប ដូចជា លិខិតឆ្លងដែន និងលិខិតបញ្ជាក់ការធ្វើដំណើរនីមួយៗនិងរូបសញ្ញាសម្គាល់ជាតិ ត្រូវសរសេរនៅកណ្តាលគម្រប។ នៅក្នុងករណីលិខិតឆ្លងដែនអេឡិកត្រូនិក(ePassport) សញ្ញាសម្គាល់ត្រូវបន្ថែមនៅផ្នែកខាងក្រោមឆៀងខាងស្តាំ នៃគម្របរបស់វា ដែលបង្ហាញថាព័ត៌មានត្រូវបានរាប់បញ្ចូលតាមអេឡិកត្រូនិកដោយស្របតាមស្តង់ដារដែលកំណត់ដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(មាត្រា 2(2) នៃសេចក្តីសម្រេចអនុវត្តច្បាប់លិខិតឆ្លងដែន)។
- ទំហំនិងគម្របលិខិតឆ្លងដែន និងលិខិតបញ្ជាក់ការធ្វើដំណើរ ត្រូវមានទទឹង 8.8 សង់ទីម៉ែត្រ និងបណ្តោយ 12.5 សង់ទីម៉ែត្រ (មាត្រា 2(1) នៃសេចក្តីសម្រេចអនុវត្តច្បាប់លិខិតឆ្លងដែន)។
- គម្របនៃលិខិតធ្វើដំណើរមានពណ៌ខ្មៅ និងមាន12ទំព័រ(「ក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីលិខិតឆ្លងដែន」មាត្រា2កថាខ័ណ្ឌ3 លេខ5) ។
ព័ត៌មានដែលបញ្ចូលនៅក្នុងលិខិតឆ្លងដែន និងវិធីសាស្រ្តសម្រាប់ការដាក់បញ្ចូលរបស់វា (ePassport)
- ទំព័រព័ត៌មានផ្ទាល់ខ្លួននៃលិខិតឆ្លងដែននឹងត្រូវបានបោះពុម្ព និងចុះបញ្ជីអេឡិចត្រូនិច (មាត្រាទី 7 នៃ “ច្បាប់ស្តីពីលិខិតឆ្លងដែន” និងមាត្រាទី 3 (1 នៃ “ក្រឹត្យអនុវត្តច្បាប់ស្តីពីលិខិតឆ្លងដែន ”)។
· ប្រភេទលិខិតឆ្លងដែន រដ្ឋដែលចេញលិខិតឆ្លងដែន លេខលិខិតឆ្លងដែន កាលបរិច្ឆេទចេញ កាលបរិច្ឆេទផុតកំណត់ និង អាជ្ញាធរចេញលិខិតឆ្លងដែន
· ឈ្មោះ សញ្ជាតិ ភេទ ថ្ងៃខែឆ្នាំកំណើត និងរូបថតរបស់អ្នកកាន់លិខិតឆ្លងដែន