CAMBODIA

ទិដ្ឋាការ លិខិតឆ្លងដែន
តើទិដ្ឋាការក្រុមគឺជាអ្វី?
ការយល់ដឹងអំពីទិដ្ឋាការក្រុម
- "ទិដ្ឋាការក្រុម” សំដៅលើទិដ្ឋាការដែលចេញដោយប្រធានបេសកកម្មការទូតបរទេសនៃសាធារណរដ្ឋកូរ៉េ (សំដៅលើស្ថានទូត ស្ថានអគ្គរដ្ឋទូត បេសកកម្ម អគ្គស្ថានកុងស៊ុល និងស្ថានកុងស៊ុលរបស់សាធារណរដ្ឋកូរ៉េដែលឈរជើងក្នុងប្រទេសនីមួយៗ ដែលក្នុងនោះមានន័យដូចគ្នា) ជូនដល់ក្រុមប្រជាពលរដ្ឋ ដូចជាគណៈប្រតិភូការទូត អ្នកចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិ សិស្សឬនិស្សិតមានដំណើរទស្សនកិច្ចសិក្សា ឬក្រុមស្រដៀងគ្នាដែលចូលសាធារណរដ្ឋកូរ៉េរួមគ្នាតាមនាវា យន្តហោះ រថភ្លើង ឬរថយន្ត ជាដើម (មាត្រា 11 (1) នៃវិធានអនុវត្តច្បាប់អន្តោប្រវេសន៍; មាត្រា 2 នៃ ច្បាប់ស្តីពីការបង្កើតបេសកកម្មការទូតបរទេសនៃសាធារណរដ្ឋកូរ៉េ)
ការចេញទិដ្ឋាការក្រុម
-ទិដ្ឋាការក្រុមត្រូវចេញជូនក្រុមភ្ញៀវទេសចរដែលមានអ្នកទេសចរចំនួន 3 នាក់ ឬច្រើនជាងនេះ ចំពោះប្រជាពលរដ្ឋសញ្ជាតិចិនដែលមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការលើកលែងទិដ្ឋាការជាមួយសាធារណរដ្ឋកូរ៉េ (យោងមាត្រា 2(1) នៃគោលការណ៍ណែនាំអំពីការអនុវត្តកិច្ចការជំនួញដែលទាក់ទងនឹងទីភ្នាក់ងារទេសចរណ៍ដែលមានជំនាញទាក់ទាញក្រុមភ្ញៀវទេសចរចិន គោលការណ៍ណែនាំអំពីកីឡានិងទេសចរណ៍របស់នៃក្រសួងវប្បធម៌លេខ 2016-0 ចុះថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2016)