CAMBODIA

ទិដ្ឋាការ លិខិតឆ្លងដែន
ប្រភេទទិដ្ឋាការនៃសាធារណរដ្ឋកូរ៉េ
ទិដ្ឋាការចូលប្រទេសតែមួយដង និងទិដ្ឋាការចូលប្រទេសច្រើនដង
- ទិដ្ឋាការត្រូវបានចាត់ថ្នាក់ជាទិដ្ឋាការចូលប្រទេសតែមួយដង ដែលមានសុពលភាពសម្រាប់ការចូលប្រទេសតែ 1 ដង ទៅក្នុងសាធារណរដ្ឋកូរ៉េ និងទិដ្ឋាការចូលប្រទេសច្រើនដងដែលមានសុពលភាពសម្រាប់ការចូលប្រទេស 2 ដង ឬច្រើនដង (មាត្រា 8 (1) នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។
- រយៈពេលមានសុពលភាពសម្រាប់ទិដ្ឋាការចូលប្រទេសតែមួយដង និងទិដ្ឋាការចូលប្រទេសច្រើនដង មានដូចខាងក្រោម (មាត្រា 12 (1) និង (2) នៃវិធានអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)៖
·ទិដ្ឋាការចូលប្រទេសតែមួយដង៖រយៈពេល 3 ខែ ក្រោយពីកាលបរិច្ឆេទចេញទិដ្ឋាការ
·ទិដ្ឋាការចូលប្រទេសច្រើនដង៖ រយៈពេលដែលស្ថិតនៅក្រោមករណីណាមួយខាងក្រោមនេះ ដោយគិតចាប់ពីកាលបរិច្ឆេទ ចេញទិដ្ឋាការ
√ ទិដ្ឋាការចូលប្រទេសច្រើនដងសម្រាប់ជនបរទេសដែលមានឋានៈស្នាក់នៅជាការទូត (A-1), បេសកកម្មផ្លូវការ (A-2), អនុសញ្ញា/កិច្ចព្រមព្រៀង (A-3)៖ រយៈពេល 3 ឆ្នាំ
√ ទិដ្ឋាការចូលប្រទេសច្រើនដងសម្រាប់ជនបរទេសដែលមានឋានៈស្នាក់នៅជាទិដ្ឋាការប្រភេទទស្សនកិច្ចការងារបណ្តោះអាសន្ន (H-2)៖ រយៈពេល 5 ឆ្នាំ
√ ទិដ្ឋាការចូលប្រទេសច្រើនដង ដែលចេញជូនស្ថិតនៅក្រោមកិច្ចព្រមព្រៀងស្តីពីការចេញទិដ្ឋាការចូលប្រទេសច្រើនដង៖ រយៈពេលដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងនេះ
√ ទិដ្ឋាការចូលប្រទេសច្រើនដង ដែលចេញជូនក្នុងការគិតពិចារណាអំពីគោលការណ៍ដែលពាក់ព័ន្ធទៅវិញទៅមក និង ផលប្រយោជន៍ជាតិផ្សេងទៀត៖ រយៈពេលដែលកំណត់ដោយឡែក ដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ឋានៈស្នាក់នៅ
- “ទិដ្ឋការស្នាក់នៅ” មានន័យថា លក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលបានបញ្ជាក់សម្រាប់ជនបរទេស ដែលមានបំណងចូលទៅក្នុងសាធារណរដ្ឋកូរ៉េគួរ ត្រូវមាន (សូមមើល ច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ មាត្រា 10 ) ។
- ជនបរទេសដែលមានបំណងចូលសាធារណ រដ្ឋកូរ៉េត្រូវមានទិដ្ឋការស្នាក់នៅដូចចំណុចចំណុចណាមួយទាំងឡាយខាងក្រោម (សូមមើល ច្បាប់គ្រប់គ្រងអន្តោប្រវេសន៍មាត្រា 10 មាត្រា 10-2 មាត្រា 10-3(1))
·ទិដ្ឋការស្នាក់នៅធម្មតា: ស្ថានភាពនៃការស្នាក់នៅដែលរយៈពេលនៃការស្នាក់នៅក្នុងប្រទេសកូរ៉េត្រូវបានកំណត់ដោយយោងតាមច្បាប់គ្រប់គ្រងអន្តោប្រវេសន៍
ទិដ្ឋាការរយៈពេលខ្លី: រយៈពេលស្នាក់នៅក្នុងប្រទេសកូរ៉េតិចជាង90 ថ្ងៃ (សម្រាប់កិច្ចព្រមព្រៀងការលើកលែងទិដ្ឋាការ ឲ្យស្នាក់នៅលើសពី 90 ដោយប្រការណាមួយ នោះត្រូវកំណត់យករយៈពេលនោះ)
ទិដ្ឋការរយៈពេលវែង: ស្ថានភាពរស់នៅដែលអាចរស់នៅក្នុងសាធារណរដ្ឋកូរ៉េលើសពី 90 ថ្ងៃសម្រាប់គោលបំណង សិក្សា សិក្ខាកាម វិនិយោគ ការស្នាក់នៅ និង អាពាហ៍ពិពាហ៍ ។ល។ នៅក្នុងរយៈពេលកំណត់នៃការស្នាក់នៅដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធលេខ 1 ក្នុង អនុក្រិតនៃច្បាប់គ្រប់គ្រងអន្តោប្រវេសន៍
· ទិដ្ឋការរស់នៅអចិន្ត្រៃយ៍: អាចរស់នៅអចិន្ត្រៃយ៍នៅក្នុងសាធារណរដ្ឋកូរ៉េដោយមិនត្រូវបានកំណត់ដោយវិសាលភាពនៃសកម្មភាពនិងរយៈពេលនៃការស្នាក់នៅឡើយ
- ជនបរទេសអាចស្នាក់នៅក្នុងសាធារណរដ្ឋកូរ៉េ តាមការកំណត់ឋានៈស្នាក់នៅ និងរយៈពេលស្នាក់នៅដែលទទួលបានរបស់គាត់ (មាត្រា 17 (1) នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។
※ ឋានៈស្នាក់នៅ រយៈពេលស្នាក់នៅរបស់ជនបរទេសនិងការកំណត់រយៈពេលស្នាក់នៅដែលមានសុពលភាពសម្រាប់ការចូលប្រទេសរយៈពេល 1 ឆ្នាំ អាចរកបាននៅក្នុងការឧបសម្ព័ន្ធ 1 ចំពោះសេចក្តីសម្រេចអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍ និងវិធានអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍។ ក្នុងករណីនេះ ការកំណត់រយៈពេលស្នាក់នៅដែលមានសុពលភាពសម្រាប់ការចូលប្រទេសរយៈពេល 1 ឆ្នាំ អាចតាមរបៀបផ្សេងទៀត ប្រសិនបើរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចាត់ទុកថា ជាការចាំបាច់តាមរបៀបការអនុវត្តន៍ លក្ខណៈអន្ដរជាតិ គោលការណ៍ដែលពាក់ព័ន្ធទៅវិញទៅមក ឬផលប្រយោជន៍ជាតិ។
※ សេចក្តីលម្អិតបន្ថែមទៀត ដូចជាឯកសារភ្ជាប់ ដែលត្រូវការ ទាក់ទងនឹង ឋានៈបុគ្គលស្នាក់នៅ អាចស្វែងរកតាម<មគ្គុទ្ទេសក៍ទិដ្ឋាការជនបរទេស” ដែលផ្តល់ដោយ Hi Korea > ។
ទម្រង់ទិដ្ឋាការនៃសាធារណរដ្ឋកូរ៉េ
- ខាងក្រោមនេះ ជាទម្រង់ទិដ្ឋាការនៃសាធារណរដ្ឋកូរ៉េ។
① លេខទិដ្ឋាការ៖ សំដៅលើលេខស៊េរីនៃទិដ្ឋាការដែលបានចេញ
② ឋានៈស្នាក់នៅ៖ សំដៅលើប្រភេទសកម្មភាពសង្គម ដែលជនបរទេសត្រូវបានអនុញ្ញាតឱ្យធ្វើការក្នុងអំឡុងពេលស្នាក់នៅ របស់គាត់នៅសាធារណរដ្ឋកូរ៉េ។
③ រយៈពេលស្នាក់នៅ៖ សំដៅលើរយៈពេលដែលអនុញ្ញាតឱ្យស្នាក់នៅ ដោយគិតចាប់ពីកាលបរិច្ឆេទចូលទៅក្នុងសាធារណរដ្ឋកូរ៉េ។
④ ប្រភេទ៖ ប្រភេទទិដ្ឋាការ ឧទាហរណ៍អ្នកទាំងនោះដែលបង្ហាញទិដ្ឋាការចូលប្រទេសតែមួយដង (សម្គាល់ដោយអក្សរ S) ឬទិដ្ឋាការចូលប្រទេសច្រើនដង (សម្គាល់ដោយអក្សរ M) ។
⑤ កាលបរិច្ឆេទចេញទិដ្ឋាការ៖ សំដៅលើកាលបរិច្ឆេទទិដ្ឋាការ ដែលបានចេញ។
⑥ កាលបរិច្ឆេទផុតកំណត់ទិដ្ឋាការ៖ កាលបរិច្ឆេទផុតកំណត់ទិដ្ឋាការ ឧទាហរណ៍សំដៅលើរយៈពេលទិដ្ឋាការមានសុពលភាព។ ទិដ្ឋាការហួសកាលបរិច្ឆេទផុតកំណត់ គឺអស់សុពលភាព។
⑦ ទីកន្លែងចេញទិដ្ឋាការ៖ សំដៅលើកន្លែងដែលព័ត៌មានអំពីទីកន្លែងចេញទិដ្ឋាការ ត្រូវបានបង្ហាញ។