CAMBODIA

ទិដ្ឋាការ លិខិតឆ្លងដែន
តម្រូវការទាមទារសម្រាប់ការចូលរបស់ជនបរទេស
ការត្រួតពិនិត្យចូលប្រទេស
- ជនបរទេសដែលមានបំណងចូលសាធារណរដ្ឋកូរ៉េត្រូវ ឆ្លងកាត់ការត្រួតពិនិត្យអន្តោប្រវេសន៍ ដោយដាក់លិខិតឆ្លងដែន និងកាតជូនមន្រ្តីត្រួតពិនិត្យអន្តោប្រវេសន៍នៅច្រកចូលនិងចេញដំណើរ (មាត្រាទី 12 (1) នៃ “ច្បាប់ស្តីពីការត្រួតពិនិត្យអន្តោប្រវេសន៍)។
- ប៉ុន្តែក្នុងករណីដែលថា មិនអាចប្រព្រឹត្តទៅបានដើម្បីចូលសាធារណរដ្ឋកូរ៉េតាមច្រកចេញចូល ដោយសារមូលហេតុដែលមិនអាចជៀសរួច (“ស្ថានភាពសម្រាលទោស”) នោះ គាត់អាចចូលប្រទេសបន្ទាប់ពីការទទួលយកការត្រួតពិនិត្យចូលប្រទេសដែលអនុវត្តដោយមន្ត្រីត្រួតពិនិត្យអន្តោប្រវេសន៍នៅទីកន្លែងមួយក្រៅពីច្រកចេញចូល ដោយមានការអនុញ្ញាតពីប្រធានការិយាល័យត្រួតពិនិត្យអន្តោប្រវេសន៍មូលដ្ឋាន ឬប្រធានការិយាល័យរដ្ឋាភិបាលទទួលខុសត្រូវចំពោះកិច្ចការដែលទាក់ទងនឹងជនបរទេស (មាត្រា 12(2) និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃមាត្រា 6(1) នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។
- ការដាក់ទណ្ឌកម្មប្រឆាំងនឹងការរំលោភបំពាន
·នការិយាល័យត្រួតពិនិត្យអន្តោប្រវេសន៍មូលដ្ឋាន ឬប្រធានការិយាល័យរដ្ឋាភិបាលទទួលខុសត្រូវចំពោះកិច្ចការដែលទាក់ទងនឹងជនបរទេសដែលបានចូលប្រទេសដោយគ្មានការទទួលយកការត្រួតពិនិត្យចូលប្រទេសនោះ អាចនិរទេសជនបរទេសដោយបង្ខំចេញពីសាធារណរដ្ឋកូរ៉េ (មាត្រា 46(1) 4 នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។
· លើសពីនេះទៀតជនបរទេសដែលបានចូលប្រទេស ដោយគ្មានការទទួលយកការត្រួតពិនិត្យចូលប្រទេសនោះ អាចត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារមិនច្រើនជាង 5 ឆ្នាំ ឬទទួលខុសត្រូវចំពោះការផាកពិន័យជាប្រាក់មិនលើសពី KRW 50 លានវ៉ុន (មាត្រា 93(3) 1 នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។
※ “ជនបរទេស” មានន័យថា បុគ្គលដែលមិនមែនជាជនជាតិនៃសាធារណរដ្ឋកូរ៉េ (មាត្រា 2 (2) ច្បាប់អន្តោប្រវេសន៍)
※វាក្យសព្ទ “ច្រកចេញចូល” មានន័យថាកំពង់ផែ ព្រលានយន្តហោះ ឬទីកន្លែងផ្សេងទៀតនៅក្នុងសាធារណរដ្ឋកូរ៉េ ដែលស្ថិតនៅទីកន្លែងណាមួយដូចខាងក្រោម ដែលក្នុងនោះបុគ្គលអាចចូល ឬចាកចេញពីសាធារណរដ្ឋកូរ៉េ (មាត្រា 2 (6) នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍; មាត្រា 98 (1) នៃសេចក្តីសម្រេចអនុវត្តច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។
1. ព្រលានយន្តហោះអន្តរជាតិ ដែលរៀបចំឡើងដោយរដ្ឋមន្រ្តីក្រសួងដែនដី ដឹកជញ្ជូន និងកិច្ចការសមុទ្រ ដែលស្ថិតក្រោម កថាខណ្ឌរង 3 នៃមាត្រា 2 នៃច្បាប់អាកាសចរណ៍។
2. ទីកន្លែងនានានៃច្រកចេញ ឬចូល ចាប់ពីមាត្រា 2 (1) 1 រហូតដល់ 3 និង6 សេចក្តីសម្រេចអនុវត្តច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរកូរ៉េ។
3. កំពង់ផែពាណិជ្ជកម្ម ក្រោមមាត្រា 2.1 នៃច្បាប់ស្តីពីការមកដល់ ការចាកចេញនាវាជាដើម
4.អាកាសយានដ្ឋានយោធាអូសាន (Osan Military Airfield), អាកាសយានដ្ឋានយោធាអាអេហ្គុ (Daegu Military Airfield), អាកាសយានដ្ឋានយោធាក្វាងជូ (Gwangju Military Airfield), អាកាសយានដ្ឋានយោធាហ្គុនសាន (Gunsan Military Airfield) និងព្រលានយន្តហោះទីក្រុងសេអ៊ូល (Seoul Airport)។
តម្រូវការទាមទារការអនុញ្ញាតឱ្យចូលប្រទេស
- ជនបរទេសដែលមានបំណងចូលទៅក្នុងសាធារណរដ្ឋកូរ៉េ អាចទទួលបានការអនុញ្ញាតឱ្យចូលប្រទេសនៅពេលគាត់ បំពេញតាមតម្រូវការទាមទារដូចខាងក្រោមតែប៉ុណ្ណោះ (មាត្រា 11 និងមាត្រា 12(3) នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។
· លិខិតឆ្លងដែន និងទិដ្ឋាការត្រូវមានសុពលភាព (បើទិដ្ឋាការ ត្រូវបានកំណត់ចំពោះករណីនានាដែលទាមទារតាមច្បាប់ ត្រួតពិនិត្យអន្តោប្រវេសន៍តែប៉ុណ្ណោះ)។
·គោលបំណងនៃការចូលប្រទេស ត្រូវតែគោរពតាមឋានៈស្នាក់នៅ។
·រយៈពេលស្នាក់នៅ ត្រូវតែបញ្ជាក់ជាក់លាក់។
· ជនបរទេស មិនត្រូវបានកំណត់ការហាមឃាត់ ឬការបដិសេធមិនឱ្យចូលប្រទេស លើកលែងតែមានចែងនៅចំណុចណាមួយដូចខាងក្រោម៖
1. អ្នកជំងឺដែលឆ្លងរោគឬជំងឺ អ្នកញៀនគ្រឿងញៀន ឬបុគ្គលផ្សេងទៀត ដែលចាត់ទុកថាទំនងជាបង្កឱ្យមានគ្រោះថ្នាក់ និងធ្វើឱ្យខូចខាតដល់សុខភាពសាធារណៈ;
2. បុគ្គលដែលមានបំណងចូលទៅក្នុងសាធារណរដ្ឋកូរ៉េ ដោយនាំយកអាវុធ កាំភ្លើង ដាវ គ្រឿងផ្ទុះ ជាដើម ចូលដោយខុសច្បាប់ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងសុវត្ថិភាព កាំភ្លើង ដាវ គ្រឿងផ្ទុះ ជាដើម។
3. បុគ្គលដែលបានចាត់ទុកថាទំនងជាប្រព្រឹត្តអំពើណាមួយ ដែលប៉ះពាល់កម្រិតខ្ពស់ដល់ផលប្រយោជន៍នៃសាធារណរដ្ឋកូរ៉េឬសុវត្ថិភាពសាធារណៈ
4. បុគ្គលណាដែលបានចាត់ទុកកម្រិតខ្ពស់ថាទំនងជាប្រព្រឹត្តអំពើណាមួយដែលប៉ះពាល់កម្រិតខ្ពស់ដល់សេដ្ឋកិច្ច ឬសណ្តាប់ធ្នាប់សង្គម ឬសីលធម៌ល្អ
5. បុគ្គលជនពិការផ្លូវចិត្តដែលខ្វះការស្ដាប់ខុសត្រូវដោយគ្មានបុគ្គលណាជួយគាត់នៅអំឡុងពេលស្នាក់នៅក្នុងសាធារណរដ្ឋកូរ៉េ បុគ្គលដែលមិនអាចបំពេញការចំណាយលើការស្នាក់នៅរបស់ខ្លួននៅសាធារណរដ្ឋកូរ៉េ និងបុគ្គលផ្សេងទៀតដែលត្រូវការជួយសង្គ្រោះ
6. បុគ្គលណាដែលមិនទាន់ដល់រយៈពេល 5 ឆ្នាំ បន្ទាប់ពីការចាកចេញពីសាធារណរដ្ឋកូរ៉េ ក្រោមការបង្គាប់បញ្ជាឱ្យនិរទេសដែលបង្ខំ
7. បុគ្គលដែលពាក់ព័ន្ធនឹងការសម្លាប់រង្គាលឬ ការប្រព្រឹត្តអំពើឃោរឃៅចំពោះប្រជាពលរដ្ឋដោយផ្អែកលើមូលហេតុជាតិសាសន៍ ជនជាតិភាគតិចសាសនា សញ្ជាតិ គំនិតយោបល់ខាងយោបាយជាដើម ដែលស្ថិតក្រោមការបង្គាប់បញ្ជាឬ ការជាប់ទាក់ទងនឹង ចំណុចណាមួយនៃរដ្ឋាភិបាលដូចខាងក្រោម ដោយគិតពីថ្ងៃទី 29 ខែសីហា ឆ្នាំ 1910 ដល់ថ្ងៃទី15 ខែសីហា ឆ្នាំ 1945៖ រដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលដែលស្ថិតក្នុងសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលជប៉ុនឬរដ្ឋាភិបាលដែលស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលជប៉ុន។
8. លើសពីនេះទៀតបុគ្គលដែលអាចប្រៀបធៀបទៅនឹងបុគ្គលណាម្នាក់នៃបុគ្គលទាំងនោះ ដែលសិ្ថតក្រោមកថាខណ្ឌរង 1 ដល់ 7 ដែលអ្នកទាំងនោះចូលទៅក្នុងសាធារណរដ្ឋកូរ៉េ ត្រូវបានចាត់ទុកថាមិនសមរម្យ ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
9. ជនបរទេសដែលមានបំណងចូលទៅក្នុងសាធារណរដ្ឋកូរ៉េ ដែលជាជនជាតិនៃប្រទេសមួយ ដែលបដិសេធមិនទទួលយក ការចូលប្រទសដោយជនជាតិកូរ៉េ ដោយសារតែហេតុផលដែលមានចែងពីចំណុច 1 ដល់ 8 ដែលបានថ្លែងមកហើយ
- ប្រសិនបើជនបរទេសខកខានបង្ហាញថាគាត់បំពេញតាមតម្រូវការទាមទារដែលបានថ្លែងមកហើយនោះ មន្ត្រីត្រួតពិនិត្យ អន្តោប្រវេសន៍អាចបដិសេធមិនឱ្យគាត់ចូលទៅក្នុងសាធារណរដ្ឋកូរ៉េ (មាត្រា 12 (4) នៃច្បាប់ត្រួតពិនិត្យអន្តោប្រវេសន៍)។
※ មាតិការខ្លឹមសារនេះ ផ្តល់ជូនព័ត៌មានផ្នែកច្បាប់ដែលទាក់ទងនឹងទិដ្ឋាការជាផ្នែកមួយនៃតម្រូវការទាមទារដែលលោកអ្នកត្រូវបំពេញ ដើម្បីចូលទៅប្រទេសក្រៅ។ សម្រាប់សេចក្តីលម្អិតផ្សេងទៀតដែលទាក់ទងនឹងតម្រូវការទាមទារដែលលោកអ្នកត្រូវបំពេញដើម្បីចូលសាធារណរដ្ឋកូរ៉េ សូមចូលមើល៖ Hi Korea- ទីលានពត៌មាន- អន្តោប្រវេសន៍/ពត៌មានអំពីការស្នាក់នៅ
ការផ្តល់ជីវមាត្រ។ល។ក្នុងពេលចូល
- ជនបរទេសដែលមានបំណងចូលទៅប្រទេសកូរ៉េត្រូវផ្តល់ ជីវមាត្ររបស់គាត់ និងបញ្ជាក់អត្តសញ្ញាណរបស់គាត់ដើម្បីឆ្លងកាត់ផ្នែកអន្តោប្រវេសន៍។ ទោះយ៉ាងណាក៏ដោយ អ្នកដែលស្ថិតនៅក្រោមប្រភេទណាមួយខាងក្រោមមិនមានកាតព្វកិច្ចបំពេញនីតិវិធីបែបនេះទេ(មាត្រាទី 12-2 (1) នៃ “ច្បាប់ស្តីពីការត្រួតពិនិត្យអន្តោប្រវេសន៍” មាត្រាទី 15-2 និងតារាងភ្ជាប់លេខ 1-2 នៃ “ក្រឹត្យអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យអន្តោប្រវេសន៍”)។
· អ្នកដែលមានអាយុក្រោម 17 ឆ្នាំ
· អ្នកដែលមានបំណងអនុវត្តភារកិច្ចរបស់រដ្ឋាភិបាលបរទេស ឬអង្គភាពអន្តរជាតិ និងក្រុមគ្រួសារដែលមកកំដរគាត់។
· អ្នកដែលត្រូវបានចាត់ទុកថាចាំបាច់ត្រូវបានលើកលែងពីការផ្គត់ផ្គង់ ជីវមាត្រ ដើម្បីលើកកម្ពស់មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសដទៃទៀត សម្រួលដល់សកម្មភាពសេដ្ឋកិច្ច ឬផលប្រយោជន៍ជាតិ។
- នៅពេលឆ្លងកាត់ផ្នែកអន្តោប្រវេសន៍ ជនបរទេសត្រូវផ្តិតស្នាមចង្អុលដៃទាំងពីរតាមរយៈឧបករណ៍ព័ត៌មានដែលកំណត់ដោយមន្រ្តីត្រួតពិនិត្យអន្តោប្រវេសន៍រួមជាមួយព័ត៌មានអំពីផ្ទៃមុខ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើជនបរទេសមិនអាចផ្តិតស្នាមចង្អុលដៃបានដោយសារការខូចខាត ឬហេតុផលដែលមិនអាចចៀសវាងបានផ្សេងៗទៀត នោះគាត់ត្រូវផ្តិតម្រាមដៃជំនួសតាមលំដាប់មេដៃ ដៃកណ្តាល និងនាងដៃ (មាត្រាទី 19-3 នៃ “វិធានអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍”)។
· មន្ត្រីត្រួតពិនិត្យអន្តោប្រវេសន៍អាចនឹងប្រើជីវវិមាត្រដែលបានផ្តល់នៅក្នុងការត្រួតពិនិត្យអន្តោប្រវេសន៍។ ប្រសិនបើជនបរទេស បដិសេធមិនផ្តល់ជីវវិមាត្ររបស់គាត់ទេ មន្ដ្រីអាចនឹងមិនអាចអនុញ្ញាតឱ្យជនបរទេសចូលប្រទេសកូរ៉េទេ (មាត្រាទី 12-2(2), (5) នៃ “ច្បាប់ស្តីពីការត្រួតពិនិត្យអន្តោប្រវេសន៍”)។
※ “ជីវវិមាត្រ” សំដៅលើព័ត៌មានផ្ទាល់ខ្លួន ដូចជាស្នាមម្រាមដៃ មុខ ប្រស្រីភ្នែក និងសរសៃបាតដៃដែលត្រូវបានប្រើដើម្បីបញ្ជាក់អត្តសញ្ញាណ (មាត្រាទី 2-15 នៃ “ច្បាប់ស្តីពីការត្រួតពិនិត្យ អន្តោប្រវេសន៍”)។