CAMBODIA

ទិដ្ឋាការ លិខិតឆ្លងដែន
ទិដ្ឋាការ
ការយល់ដឹងអំពីទិដ្ឋាការ
- "ទិដ្ឋាការ"មានន័យថា "ការផ្ទៀងផ្ទាត់ការអនុញ្ញាតឱ្យចូលប្រទេស" ដោយប្រទេសមួយ ដែលអនុម័តលើការចូលរបស់ជនបរទេសទៅក្នុងប្រទេសនេះឬ “សេចក្តីស្នើសុំការផ្តល់អនុសាសន៍របស់កុងស៊ុលអំពីការចូលប្រទេស” ដែលទាក់ទងនឹងការដាក់ពាក្យសុំរបស់ជនបរទេសសម្រាប់ការអនុញ្ញាតឱ្យចូលប្រទេស(ប្រភពឯកសារ៖ គេហទំព័រ Hi Korea- ទីលានពត៌មាន - អន្តោប្រវេសន៍/ការស្នាក់នៅសម្រាប់ជនបរទេស (ទិដ្ឋាការ)។
ទិដ្ឋាការ និងលិខិតអនុញ្ញាតឱ្យចូលប្រទេស
- នៅសាធារណរដ្ឋកូរ៉េ ទិដ្ឋាការត្រូវបានគេយល់ដឹង មានន័យថា “សេចក្តីស្នើសុំការផ្តល់អនុសាសន៍របស់កុងស៊ុលអំពីការចូលប្រទេស” ដែលទាក់ទងនឹងការដាក់ពាក្យសុំរបស់ជនបរទេសសម្រាប់ការអនុញ្ញាតឱ្យចូលប្រទេស។ ដូច្នេះទោះជាជនបរទេសដែលមានទិដ្ឋាការ អាចត្រូវបានបដិសេធមិនឱ្យចូលប្រទេសផងដែរ បើគាត់មិនបំពេញតាមតម្រូវការទាមទារសម្រាប់លិខិតអនុញ្ញាតឱ្យចូលប្រទេស ដោយសារមូលហេតុពីការត្រួតពិនិត្យចូលប្រទេស។