CAMBODIA

ការងារពលករបរទេស
ការឆ្លងកាត់ការធ្វើតេស្តជំនាញភាសាកូរ៉េ (EPS-KLT)
បុគ្គលនានា តម្រូវឱ្យមានការរធ្វើតេស្ត
- ពលករបរទេសណាដែលមានបំណងឱ្យជួលបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ដែលស្ថិតក្រោមទិដ្ឋាការប្រភេទការងារមិនមានវិជ្ជាជីវៈ (E-9) ត្រូវឆ្លងកាត់ការធ្វើតេស្តជំនាញភាសាកូរ៉េ ដែលគ្រប់គ្រងនៅក្នុងប្រទេសកំណើតរបស់ខ្លួន (មាត្រា 7 (2) នៃច្បាប់ការងារពលករជាដើម) ។
- ពលករបរទេសដែលមានទិដ្ឋាការប្រភេទទស្សនកិច្ចការងារ (H-2) ដែលកំណត់ចំពោះការងារដែលអាចអនុញ្ញាតពិសេស មិនត្រូវការធ្វើតេស្តជំនាញភាសាកូរ៉េឡើយ។
- ពលករបរទេសដែលបានចាកចេញពីសាធារណរដ្ឋកូរ៉េ ដោយសារតែការផុតកំណត់រយៈពេលបម្រើការងាររបស់ពួកគេដែលមានរយៈពេល 3 ឆ្នាំ ប៉ុន្តែមានបំណងចង់ចូលប្រទេសឡើងវិញសម្រាប់បម្រើការងារបន្ទាប់ពីរយៈពេល 6 ខែនោះ តម្រូវឱ្យឆ្លងកាត់ការធ្វើតេស្តជំនាញភាសាកូរ៉េជាថ្មីម្តងទៀត។
ភាពមានសិទ្ធិស្របច្បាប់ ធ្វើតេស្ត
- លក្ខខណ្ឌខាងក្រោម ត្រូវបំពេញដើម្បីធ្វើតេស្តជំនាញភាសាកូរ៉េ៖
√ បុគ្គលដែលធ្វើតេស្ត ត្រូវមានអាយុពី 18 ដល់ 39 ឆ្នាំ;
√ បុគ្គលមិនធ្លាប់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ឬការផ្តន្ទាទោសព្រហ្មទណ្ឌធ្ងន់ជាង;
√ បុគ្គលមិនធ្លាប់ត្រូវបាននិរទេស ឬបញ្ជាឱ្យចាកចេញពីសាធារណរដ្ឋកូរ៉េ និង
√ បុគ្គលមិនមានការកំណត់លក្ខខណ្ឌតឹងរ៉ឹងចំពោះការចាកចេញពីប្រទេសកំណើតរបស់ខ្លួន (ស្ថានភាពគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់) ។
ការគ្រប់គ្រងការធ្វើតេស្តជំនាញភាសាកូរ៉េ
- ការធ្វើតេស្តជំនាញភាសាកូរ៉េ ត្រូវបានធ្វើឡើងយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ តាមគោលការណ៍ ការធ្វើតេស្តនេះ ត្រូវមានការធ្វើតេស្ត សរសេរដែលមានសំណួរមួយនិងមានចម្លើយច្រើនត្រូវជ្រើសរើស ប៉ុន្តែអាចរាប់បញ្ចូលចម្លើយខ្លីៗ មួយចំនួនពីសំណួរសរសេរ (មាត្រា 13 (3) -3 នៃសេចក្តីសម្រេចអនុវត្តច្បាប់ការងារពលករបរទេសជាដើម) ។
※ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមមើលផ្នែកការងារកម្លាំងពលកម្មបរទេសនៅលើគេហទំព័រសេវាកម្មអភិវឌ្ឍធនធានមនុស្សនៃប្រទេសកូរ៉េ (http://www.hrdkorea.or.kr) ។