CAMBODIA

ការងារពលករបរទេស
កាតព្វកិច្ចចាត់វិធានការចាំបាច់ចំពោះការវិលត្រឡប់ទៅវិញរបស់ពលករបរទេសទៅកាន់ប្រទេសកំណើតរបស់ពួកគេ
ការវិលត្រឡប់ទៅវិញរបស់ពលករបរទេសទៅកាន់ប្រទេសកំណើតរបស់ខ្លួន ដោយសារតែការបញ្ចប់ទំនាក់ទំនងការងារ ការផុតកំណត់រយៈពេលស្នាក់នៅបណ្តោះអាសន្នជាដើម និយោជកត្រូវចាត់វិធានការចាំបាច់ដូចជាការទូទាត់បង់ប្រាក់ទាំងអស់ ដែលរួមមានប្រាក់ឈ្នួលមុនពេលវិលត្រឡប់ទៅវិញរបស់ខ្លួន។ អ្នករំលោភបំពាន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលមិ់នលើសពី 1 ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ KRW 10 លានវ៉ុន (មាត្រា 16 និងអនុកថាខណ្ឌទី 2 មាត្រា 29 នៃច្បាប់ការងាររបស់ពលករបរទេសជាដើម)។