CAMBODIA

ការងារពលករបរទេស
ដើម្បីជួលពលករបរទេសដែលមានទិដ្ឋាការប្រភេទការងារមិនមានវិជ្ជាជីវៈ (E-9)
មជ្ឈមណ្ឌលការងារ អាចផ្តល់អនុសាសន៍ដល់ពលករបរទេសជូនទៅនិយោជកដែលមានបំណងចង់ជួលពលករបរទេសដែលមានទិដ្ឋាការប្រភេទការងារមិនមានវិជ្ជាជីវៈ (E-9) តែក្នុងករណីដែលនិយោជកបំពេញតាមតម្រូវការទាមទារទាំងអស់ដូចខាងក្រោម (មាត្រា 8 (3) នៃច្បាប់ការងារពលករបរទេសជាដើម និងមាត្រា 13.4 នៃសេចក្តីសម្រេចអនុវត្តច្បាប់ការងារពលករបរទេសជាដើម)៖
1. មុខងារពាក់ព័ន្ធ ដែលស្ថិតនៅកន្លែងអាជីវកម្ម ស្ថានប័នជំនួញ ឬកន្លែងធ្វើការ ដែលក្នុងនោះពលករបរទេស អាចត្រូវបានណែនាំ ឬជួលឱ្យបម្រើការងារ ដូចដែលបានកំណត់ដោយគណៈកម្មការគោលនយោបាយកម្លាំងពលកម្មបរទេស;
2. និយោជកបានប្រើប្រាស់ការខិតខំប្រឹងប្រែងជួលជនជាតិកូរ៉េឱ្យបម្រើការងារដែលយ៉ាងហោចណាស់មានរយៈពេលតាមច្បាប់ (មាត្រា 5.2 នៃវិធានអនុវត្តច្បាប់ការងារពលករបរទេសជាដើម) ប៉ុន្តែបានខកខានបំពេញមុខងារទាំងអស់ឬមួយចំនួនចំពោះជនជាតិកូរ៉េសម្រាប់មុខងារអ្នកទាំងនោះ ដែលនិយោជកបានដាក់ពាក្យសុំលិខិតបញ្ជាក់ជូនទៅមជ្ឈណ្ឌលសុវត្ថិភាពការងារ។ ទោះជាយ៉ាងណា ការណ៍នេះមិនត្រូវអនុវត្តទៅលើនិយោជកដែលបានបដិសេធជួលជនជាតិកូរ៉េឱ្យបម្រើការងារដែលបានណែនាំដោយមជ្ឈណ្ឌលសុវត្ថិភាពការងារ 2 ឬច្រើនដង ដោយគ្មានមូលហេតុត្រឹមត្រូវឡើយ;
3. និយោជកមិនបានបញ្ឈប់ជនជាតិកូរ៉េ តាមរយៈការសម្របសម្រួលការងារនៅអំឡុងពេលចាប់ផ្តើមការងារដែលមានរយៈពេលយ៉ាងហោចណាស់ 2 ខែ មុនពេលដាក់ពាក្យសុំទទួលបានលិខិតបញ្ជាក់ជនជាតិកូរ៉េ តាមកាលបរិច្ឆេទនៃការចេញលិខិតអនុញ្ញាតការងារ;
4. និយោជកបានខកខានបង់ប្រាក់ឈ្នួលនៅអំឡុងពេលចាប់ផ្តើមការងារដែលមានរយៈពេលយ៉ាងហោចណាស់ 5 ខែ មុនពេលដាក់ពាក្យសុំទទួលបានលិខិតបញ្ជាក់ជនជាតិកូរ៉េ តាមកាលបរិច្ឆេទនៃការចេញលិខិតអនុញ្ញាតការងារ;
5. និយោជកជាអ្នករៀបចំទទួលនិងប្រើសេវាគម្រោងធានារ៉ាប់រងការងារ និងគម្រោងធានារ៉ាប់រងសំណងគ្រោះថ្នាក់ ឧស្សាហកម្មនៅក្នុងករណីដែលស្ថាប័នជំនួញ ឬកន្លែងធ្វើការ កំណត់ចំពោះច្បាប់ការងារនិងធានារ៉ាប់រងសំណង គ្រោះថ្នាក់ឧស្សាហកម្ម; និង
6. ចំពោះនិយោជក ប្រសិនបើគាត់ដំណើរការស្ថាប័នជំនួញ ឬកន្លែងធ្វើការ ដែលជួលពលករបរទេស ដែលបានទទួលការចេញថ្លៃសម្រាប់កម្មករបរទេសទាំងនោះតាមរយៈការធានារ៉ាប់រងឬការទទួលគ្រប់គ្រងការធានាលើការចេញដំណើរទៅក្រៅប្រទេស និងការធានារ៉ាប់រងការទូទាត់ប្រាក់ឈ្នួលហួសពេលកំណត់។ ទោះជាយ៉ាងណា ការៀបចំទទួលនិងប្រើសេវាកម្មធានារ៉ាប់រង ត្រូវអនុវត្តតែចំពោះនិយោជកមានកាតព្វកិច្ចធ្វើដូច្នេះប៉ុណ្ណោះ។