CAMBODIA

ការងារពលករបរទេស
ការងារពលករបរទេសដែលស្ថិតនៅក្រោមច្បាប់ការងារពលករបរទេស ជាដើម
ប្រព័ន្ធលិខិតអនុញ្ញាតការងារសម្រាប់ពលករបរទេស ដែលមានទិដ្ឋាការប្រភេទការងារមិនមានវិជ្ជាជីវៈ (E-9)
- ប្រព័ន្ធលិខិតអនុញ្ញាតការងារ អាចធ្វើឱ្យក្រុមហ៊ុនកូរ៉េ ដំណើរការមិនបានសម្រេចដើម្បីផ្គត់ផ្គង់កម្លាំងពលកម្មតាមតម្រូវការក្នុងស្រុក ដើម្បីជួល ពលករបរទេសឱ្យបម្រើការងារតាមទិដ្ឋាការប្រភេទការងារដែលមិនមានវិជ្ជាជីវៈ (E-9) បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋាភិបាល (មាត្រា 8 នៃច្បាប់ការងារពលករបរទេស ជាដើម) ។
- ពលករបរទេសមកពីប្រទេសដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសាធារណរដ្ឋកូរ៉េ អំពីការបញ្ជូនពលករ ត្រូវការ៖ (i) ឆ្លងកាត់ការធ្វើតេស្តសមត្ថភាពភាសាកូរ៉េ; (ii) ត្រូវចុះបញ្ជីការនៅក្នុងបញ្ជីជនបរទេសដែលកំពុងស្វែងរកការងារ; (iii) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារ; (iv) មានទិដ្ឋាការដែលបានចេញជូន; (v) ចូលក្នុងប្រទេសនេះ; (vi) បំពេញការចុះបញ្ជីឈ្មោះជនបរទេស; និង (vii) បំពេញការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនបរទេសជាដើម ដើម្បីឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារនៅក្នុងប្រទេសនេះ។
ប្រព័ន្ធបញ្ជាក់ការងារដែលអនុញ្ញាតពិសសេស សម្រាប់ពលករបរទេសដែលមានទិដ្ឋាការប្រភេទទស្សនកិច្ចការងារ (H-2)
- ប្រព័ន្ធបញ្ជាក់ការងារដែលអាចអនុញ្ញាតដោយមានលក្ខណៈពិសេស សំដៅចំពោះគម្រោងដែលក្រុមហ៊ុនកូរ៉េ មិនបានសម្រេចជោគជ័យក្នុងការស្វែងរកពលករក្នុងស្រុក (កំណត់ចំពោះអង្គភាពតាមទំហំជាក់លាក់មួយនៅផ្នែកសំណង់ ការបម្រើសេវាកម្ម ផលិតកម្ម កសិកម្ម ឬឧស្សហកម្មជលផល) អាចដាក់ពាក្យសុំការបញ្ជាក់របស់រដ្ឋាភិបាលអំពីការងារដែលអាចអនុញ្ញាតដោយមានលក្ខណៈពិសេស ដើម្បីជួលជនជាតិភាគតិចកូរ៉េដែលមានសញ្ជាតិបរទេសឱ្យបម្រើការងារដែលមានរយៈពេល 3 ឆ្នាំ និងទិដ្ឋាការប្រភេទទស្សនកិច្ចការងារ (H-2) ដែលស្ថិតនៅក្នុងចំនួនកំណត់ដែលផ្តល់ជូន (មាត្រា 12 នៃច្បាប់ការងារពលករបរទេសជាដើម) ។
- ពលករបរទេសដែលមានទិដ្ឋាការប្រភេទទស្សនកិច្ចការងារ (H-2) អាចត្រូវបានជួលឱ្យបម្រើការងារនៅសាធារណរដ្ឋកូរ៉េ តាមរយៈការទទួលយកដំណើរការនៃ (i) ការបញ្ចប់បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករបរទេស; (ii) ការដាក់ពាក្យសុំស្វែងរកការងារ; (iii) ការចុះបញ្ជីនៅក្នុងបញ្ជីឈ្មោះជនបរទេសដែលកំពុងស្វែងរកការងារ; និង (iv) ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារ។