CAMBODIA

ការផ្លាស់ប្តូរទីលំនៅ
ការចុះបញ្ជីផ្ទេរម្ចាស់កម្មសិទ្ធិ
តើការចុះបញ្ជីផ្ទេរម្ចាស់កម្មសិទ្ធិតាមរយៈប្រតិបត្តិការទិញលក់ជាអ្វី?
- "ការចុះបញ្ជីផ្ទេរម្ចាស់កម្មសិទ្ធិតាមរយៈប្រតិបត្តិការទិញលក់” សំដៅលើការបោះពុម្ភផ្សាយអំពីការផ្ទេរកម្មសិទ្ធិរវាងអ្នកលក់ (បុគ្គលទទួលខុសត្រូវចំពោះការចុះបញ្ជី) និងអ្នកទិញ (បុគ្គលមានសិទ្ធិចំពោះការចុះបញ្ជី) ដែលកើតឡើងដោយការប្រព្រឹត្តតាមច្បាប់ ដែលគេនិយយាថា ប្រតិបត្តិការទិញលក់។ (សទ្ទានុក្រម ការិយាល័យចុះបញ្ជីតាមអ៊ីនធឺណិតនៃតុលាការកំពូលប្រទេសកូរ៉េ)
រយៈពេលដាក់ពាក្យសុំ
- ការដាក់ពាក្យសុំចុះបញ្ជី ត្រូវធ្វើក្នុងរយៈពេល 60 ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលកិច្ចសន្យាប្រតិបត្តិការទិញលក់ ត្រូវបានបិទទាំងស្រុងដោយការចុះហត្ថលេខា ការទូទាត់ប្រាក់តុល្យភាព និងការទទួលឯកសារដែលចាំបាច់ទាំងអស់ សម្រាប់ការចុះបញ្ជីផ្ទេរម្ចាស់កម្មសិទ្ធិ។ (អត្ថបទសំខាន់ៗនៃមាត្រា 2 (1) នៃច្បាប់ស្តីពីវិធានការពិសេសសម្រាប់ការចុះបញ្ជីអចលនទ្រព្យ)
វិធីសាស្រ្តដាក់ពាក្យសុំ
- អ្នកដាក់ពាក្យសុំ ឬអ្នកតំណាងរបស់ខ្លួន អាចមកជួបនៅការិយាល័យចុះបញ្ជី ឬប្រើប្រាស់ការិយាល័យចុះបញ្ជីតាមអ៊ីនធឺណិតនៃតុលាការកំពូលប្រទេសកូរ៉េ។ (មាត្រា 24 (1) នៃច្បាប់ស្តីពីការចុះបញ្ជីអចលនទ្រព្យ)
ការចំណាយលើការដាក់ពាក្យសុំ
- ការទិញប័ណ្ណលំនៅដ្ឋានថ្នាក់ជាតិ
· បេក្ខជនត្រូវទិញប័ណ្ណលំនៅដ្ឋានថ្នាក់ជាតិ។ (「ច្បាប់ស្តីពីមូលនិធិលំនៅដ្ឋាននិងទីក្រុង」 មាត្រា 8(1) និងអនុក្រិតអំពីច្បាប់ស្តីពីមូលនិធិលំនៅដ្ឋាននិងទីក្រុង មាត្រា 8(2) និង ឧបសម្ព័ន្ធ)

ប្រភេទនៃការចុះបញ្ជី

ប្រភេទសំណង់អគារ

ស្ដង់ដារតម្លៃទីផ្សារ

តំបន់

អត្រាទិញ

ការចុះបញ្ជីផ្ទេរម្ចាស់កម្មសិទ្ធិ

លំនៅដ្ឋាន

មិនតិចជាង ₩20

លានវ៉ុន និងតិចជាង ₩50 លានវ៉ុន

ក្រុងសេអ៊ូល Seoul និងទីក្រុងទីប្រជុំជនធំៗផ្សេងទៀត

13/1,000 នៃ

ស្ដង់ដារតម្លៃទីផ្សារ

តំបន់ផ្សេងទៀត

13/1,000 នៃ

ស្ដង់ដារតម្លៃទីផ្សារ

មិនតិចជាង ₩50

លានវ៉ុន និងតិចជាង ₩100 លានវ៉ុន

ក្រុងសេអ៊ូល និងទីក្រុងទីប្រជុំជនធំៗផ្សេងទៀត

19/1,000 នៃ

ស្ដង់ដារតម្លៃទីផ្សារ

តំបន់ផ្សេងទៀត

14/1,000 នៃ

ស្ដង់ដារតម្លៃទីផ្សារ

មិនតិចជាង ₩100 លានវ៉ុន និងតិចជាង ₩160 លានវ៉ុន

ក្រុងសេអ៊ូល និងទីក្រុងទីប្រជុំជនធំៗផ្សេងទៀត

21/1,000 នៃ

ស្ដង់ដារតម្លៃទីផ្សារ

តំបន់ផ្សេងទៀត

16/1,000 នៃ

ស្ដង់ដារតម្លៃទីផ្សារ

មិនតិចជាង ₩160 លានវ៉ុន និងតិចជាង ₩260 លានវ៉ុន

ក្រុងសេអ៊ូល Seoul និងទីក្រុងទីប្រជុំជនធំៗផ្សេងទៀត

23/1,000 នៃ

ស្ដង់ដារតម្លៃទីផ្សារ

តំបន់ផ្សេងទៀត

18/1,000 នៃ

ស្ដង់ដារតម្លៃទីផ្សារ

មិនតិចជាង ₩260 លានវ៉ុន និងតិចជាង ₩600 លានវ៉ុន

ក្រុងសេអ៊ូល និងទីក្រុងទីប្រជុំជនធំៗផ្សេងទៀត

26/1,000 នៃ

ស្ដង់ដារតម្លៃទីផ្សារ

តំបន់ផ្សេងទៀត

21/1,000 នៃ

ស្ដង់ដារតម្លៃទីផ្សារ

មិនតិចជាង ₩600 លានវ៉ុន

ក្រុងសេអ៊ូល និងទីក្រុងទីប្រជុំជនធំៗផ្សេងទៀត

31/1,000 នៃ

ស្ដង់ដារតម្លៃទីផ្សារ

តំបន់ផ្សេងទៀត

26/1,000 នៃ

ស្ដង់ដារតម្លៃទីផ្សារ

· ក្នុងករណីតម្លៃមិនតិចជាង ₩5,000 វ៉ុន ឬ មិនច្រើនជាង ₩10,000 វ៉ុននោះ តម្លៃដែលជិតស្មើនឹងតម្លៃទីពីរនេះជាការកំណត់តម្លៃ ហើយក្នុងករណីតម្លៃមានតិចជាង ₩5,000 វ៉ុននោះ ប័ណ្ណលំនៅដ្ឋានថ្នាក់ជាតិ មិនចាំបាច់ត្រូវទិញឡើយ។ (ឧបសម្ព័ន្ធលេខ 4 នៃសេចក្តីសម្រេចអនុវត្តច្បាប់ស្តីពីមូលនិធិលំនៅដ្ឋាននិងទីក្រុង )
- ការទិញតែមប្រាក់ចំណូលរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ
· ក្នុងករណីតម្លៃប្រតិបត្តិការទិញលក់ ដែលសរសេរក្នុងកិច្ចសន្យាលក់អចលនទ្រព្យលើសពី ₩10 លានវ៉ុននោះ ត្រូវបង់ពន្ធបិទតែមសម្រាប់ឯកសារ ។ (មាត្រា 1 (1) និង 3 (1)-1 នៃច្បាប់ពន្ធបិទតែម)

ឯកសារពន្ធដារ

ចំនួនទឹកប្រាក់ពន្ធ

ឯកសារដែលទាក់ទងនឹងការផ្ទេរម្ចាស់កម្មសិទ្ធិអចលនទ្រព្យ

នៅពេលចំនួនទឹកប្រាក់ជាលាយលក្ខណ៍អក្សរមានច្រើនជាង ₩10 លានវ៉ុន និងមិនច្រើនជាង ₩30 លានវ៉ុន៖ ₩20,000 វ៉ុន

នៅពេលចំនួនទឹកប្រាក់ជាលាយលក្ខណ៍អក្សរមានច្រើនជាង ₩30 លានវ៉ុន និងមិនច្រើនជាង ₩50 លានវ៉ុន៖ ₩40,000 វ៉ុន

នៅពេលចំនួនទឹកប្រាក់ជាលាយលក្ខណ៍អក្សរមានច្រើនជាង ₩50 លានវ៉ុន និងមិនច្រើនជាង ₩100 លានវ៉ុន៖ ₩70,000 វ៉ុន

នៅពេលចំនួនទឹកប្រាក់ជាលាយលក្ខណ៍អក្សរមានច្រើនជាង ₩100 លានវ៉ុន និងមិនច្រើនជាង ₩ 1 ពាន់លានវ៉ុន៖ ₩150,000 វ៉ុន

នៅពេលចំនួនទឹកប្រាក់ជាលាយលក្ខណ៍អក្សរមានច្រើនជាង ₩ 1 ពាន់លានវ៉ុន៖ ₩ 350,000 វ៉ុន

· ក្នុងករណីតម្លៃប្រតិបត្តិការទិញលក់ មានតម្លៃលើសពី ₩10 លានវ៉ុននោះ តែមប្រាក់ចំណូលត្រូវបិទភ្ជាប់ទៅនឹងកិច្ចសន្យានេះ ប៉ុន្តែប្រសិនបើតម្លៃប្រតិបត្តិការទិញលក់ផ្ទះមួយ មានតម្លៃមិនច្រើនជាង ₩100 លានវ៉ុននោះតែមបែបនេះមិនត្រូវការបិទភ្ជាប់ឡើយ។ (មាត្រា 3(1)-1 និង 6-5 នៃច្បាប់ពន្ធបិទតែម)
- ការបង់ថ្លៃសេវាចុះបញ្ជី
√ ការមកជួប និងការប្រគល់ជូនពាក្យសុំជាលាយលក្ខណ៍អក្សរ៖ ₩15,000 វ៉ុន
√ ការដាក់ពាក្យសុំតាមស្តង់ដារអេឡិចត្រូនិក (ការមកជួបនៅការិយាល័យចុះបញ្ជី បន្ទាប់ពីបានរៀបចំពាក្យសុំជាសំណុំបែបបទអេឡិកត្រូនិក (e-form application))៖ ₩13,000 វ៉ុន
√ ការដាក់ពាក្យសុំតាមអេឡិចត្រូនិក៖ ₩10,000 វ៉ុន