
របាយការណ៍អំពីប្រតិបត្តិការទិញលក់អចលនទ្រព្យ

របាយការណ៍អំពីប្រតិបត្តិការទិញលក់អចលនទ្រព្យ
- "របាយការណ៍អំពីប្រតិបត្តិការទិញលក់អចលនទ្រព្យ" ត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យប្រតិបត្តិការទិញលក់អចលនទ្រព្យមានតម្លាភាពដោយការអនុវត្តកាតព្វកិច្ច ដើម្បីរាយការណ៍តម្លៃប្រតិបត្តិការទិញលក់ជាក់ស្តែង និងការលុបចោលដំណើរការសរសេរឯកសារកិច្ចសន្យាផ្សេងទៀត ដោយមានតម្លៃទាបជាង បន្ទាប់ពីការបញ្ចប់កិច្ចសន្យា។ (មាត្រា 3 (1) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្)។

កាតព្វកិច្ច និងវិធីសាស្រ្តរាយការណ៍
- បុគ្គលដែលទិញឬ អ្នកលក់ ត្រូវធ្វើរបាយការណ៍ពីការប្រតិបត្តិការទិញលក់អចលនទ្រព្យទៅប្រធានការិយាល័យរដ្ឋាភិបាលមូលដ្ឋានដែលមានសមត្ថកិច្ចអភិបាលក្រុងឬ អភិបាលស្រុក ឬ អភិបាលខ័ណ្ឌ ដែលអចលនទ្រព្យត្រូវបានកំណត់ទីតាំង ឬ តាមអនឡាញ(ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការទិញលក់អចលនទ្រព្យដែលគ្រប់គ្រងដោយក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ឬប្រព័ន្ធចុះកិច្ចសន្យាអចលនទ្រព្យអេឡិចត្រូនិក)។ (មាត្រា 3 (1) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្និងមាត្រា2(1) ·(14) នៃ វិធានអនុវត្តច្បាប់ស្តីពីរបាយការណ៍ប្រតិបត្តិការទិញលក់អចលនទ្រព្យជាដើម)។
· ថ្វីបើដូចអ្វីខាងលើក៏ដោយក្តីក៏ប្រសិនបើភាគីនៃប្រតិបត្តិការមួយក្នុងចំណោមទាំងពីរដែលកំពុងប្រកបវិជ្ជាជីវៈ បដិសេធមិនរាយការណ៍ទេនោះភាគីដទៃផ្សេងទៀតអាចនឹងរាយការណ៍តែឯកឯងបាន (មាត្រា 3 (2) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្)។
- ក្នុងករណីដែលភ្នាក់ងារអចលនទ្រព្យស្របរៀបចំនិងចេញកិច្ចសន្យាប្រតិបត្តិការ ភ្នាក់ងារអចលនទ្រព្យ អនុលោមតាមតាម មាត្រា 2 (4) នៃ ច្បាប់ស្តីពីឈ្មួញកណ្តាលអចលនទ្រព្យត្រូវរាយការណ៍អំពីប្រតិបត្តិការអចលនទ្រព្យ ទោះបីជាមានបទប្បញ្ញត្តិខាងលើក៏ដោយឈ្មួញកណ្តាលអចលនទ្រព្យដែលពាក់ព័ន្ធ។ ត្រូវតែរាយការណ៍រួមគ្នា (មាត្រា 3 (3) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្)។
· ទោះបីជាបទប្បញ្ញត្តិខាងលើក៏ដោយប្រសិនបើឈ្មួញកណ្តាលអចលនវត្ថុណាម្នាក់បដិសេធមិនរាយការណ៍វាអាចត្រូវបានរាយការណ៍តែម្នាក់ឯង (មាត្រា 3 (4) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្)។

រយៈពេលរាយការណ៍
- របាយការណ៍នេះ ត្រូវបានបំពេញក្នុងរយៈពេល 30 ថ្ងៃ ដែលក្នុងនោះកិច្ចសន្យាប្រតិបត្តិការទិញលក់ដែលពាក់ព័ន្ធ ត្រូវបានបញ្ចប់។ (មាត្រា 3 (1) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្)។

អំពើដែលត្រូវហាមឃាត់
- គ្មាននរណាម្នាក់នឹង ចូលប្រឡូកពាក់ព័ន្ធនIក្នុងអំពើណាមួយនៃអំពើដូចតទៅនេះឡើយទាក់ទងនឹងការរាយការណ៍នៃប្រតិបត្តិការអចលនទ្រព្យ (មាត្រាទី 4 នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្យ)។
· ការស្នើសុំជនភ្នាក់ងារអចលនទ្រព្យមានអាជ្ញាប័ណ្ណដែលកំពុងប្រកបវិជ្ជាជីវៈឲ្យមិនយកចិត្តទុកដាក់ ឬរាយការណ៍ទាំងខុសប្រតិបត្តិការអចលនទ្រព្យ
· ក្រោយចុះហត្ថលេខាកិច្ចព្រមព្រៀងលក់ដូរអចលនទ្រព្យ ជនដែលគ្មានតួនាទីក្នុងការរាយការណ៍ ដែលបានដាក់បញ្ជូនរបាយការណ៍ខុសនៃប្រតិបត្តិការអចលនទ្រព្យ
· ការបន្ថែម ឬទំនុកបម្រុង អំពើនៃការដាក់បញ្ជូន របាយការណ៍ខុសនៃប្រតិបត្តិការ អចលនទ្រព្យ
· ការដាក់បញ្ជូនរបាយការណ៍ខុសនៃប្រតិបត្តិការអចលនទ្រព្យ ថ្វីបើមិនមានកិច្ចសន្យាលក់អចលនទ្រព្យដែលបានចុះហត្ថលេខាក្តី
· ការដាក់បញ្ជូនរបាយការណ៍ខុសនៃការលុបចោលប្រតិបត្តិការអចលនទ្រព្យ ថ្វីបើកិច្ចសន្យាមិនត្រូវបានលុបចោលក៏ដោយក្តី ក្រោយពីរាយការណ៍នូវប្រតិបត្តិការអចលនទ្រព្យ

ការផ្តន្ទាទោសចំពោះការរំលោភបំពាន
- ជនណាម្នាក់ក៏ដោយដែលខកខានមិនរាយការណ៍ប្រតិបត្តិការអចលនទ្រព្យ(បូកបញ្ជូលទាំងអ្នកដែលបដិសេធមិនធ្វើរបាយការណ៍រួម) ធ្វើរបាយការណ៍ខុស ឬមិនដូចនោះទេ ប្រព្រឹត្តអំពើដែលហាមឃាត់នឹងទទួលរងនូវការពិន័យដូចតទៅនេះ (មាត្រាទី 28 (2) និង (3) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្)។
រាយការណ៍អំពីកិច្ចសន្យាព្រមព្រៀងជួលផ្ទះ

តើអ្វីទៅជា“ ប្រព័ន្ធរាយការណ៍កិច្ចសន្យាជួលផ្ទះ”
-“ ប្រព័ន្ធរាយការណ៍អំពីកិច្ចសន្យាជួលផ្ទះ” សំដៅលើបញ្ហាដូចជាកង្វះព័ត៌មានអំពីតម្លៃទីផ្សារជួលឲ្យបានត្រឹមត្រូវ ដែលធ្វើឲ្យអ្នកជួលពិបាកចរចាអំពីលក្ខខណ្ឌជួល ដូចជាអ្នកជួលឲ្យ ហើយពេលមានជម្លោះបានកើតឡើង ពិបាកដោះស្រាយវិវាទឆាប់រហ័ស ដោយសារខ្វះស្តង់ដាដំណោះស្រាយ។ នេះជាប្រព័ន្ធមួយដែលតម្រូវឱ្យភាគីជាប់កិច្ចសន្យារាយការណ៍ព័ត៌មានលម្អិតអំពីកិច្ចសន្យា ក្នុងរយៈពេលរាយការណ៍សម្រាប់កិច្ចសន្យាជួល។ (មាត្រាទី 6-2 (1) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្យ)

បុគ្គលដែលត្រូវមានកាតព្វកិច្ចរាយការណ៍និង របៀបរាយការណ៍
- អ្នកជួលឲ្យនិងអ្នកជួលអចលនទ្រព្យ ត្រូវរាយការណ៍រួមគ្នាអំពីកិច្ចសន្យាជួលផ្ទះបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាជួលលំនៅដ្ឋានជូនប្រធានក្រុមហ៊ុនក្រុង/ស្រុក/ខ័ណ្ឌ ដែលមានយុត្តាធិការលើទីតាំងផ្ទះ ឬ រាយការណ៍រួមគ្នាតាមអនឡាញ(ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការទិញលក់អចលនទ្រព្យដែលគ្រប់គ្រងដោយក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ឬប្រព័ន្ធចុះកិច្ចសន្យាអចលនទ្រព្យអេឡិចត្រូនិក) (មាត្រា 6-2 (1) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្និង មាត្រា 6-2 (2) ·(8) នៃ វិធានអនុវត្តច្បាប់ស្តីពីរបាយការណ៍ប្រតិបត្តិការទិញលក់អចលនទ្រព្យជាដើម)។
· ទោះបីជាមានបទប្បញ្ញត្តិខាងលើក៏ដោយ ប្រសិនបើភតិកៈឬអ្នកជួលមិនព្រមរាយការណ៍ អ្នកអាច រាយការណ៍តែម្នាក់ឯងបាន (មាត្រា 6-2 (3) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្)។

បុគ្គលដែលត្រូវរាយការណ៍
- ការរាយការណ៍កិច្ចសន្យាជួលផ្ទះ គឺសំដៅលើ លំនៅស្ថានដែលអនុលោមតាមច្បាប់ស្តីពីការការពារអ្នកជួលលំនៅស្ថានមាត្រា 2 ត្រូវធ្វើ ប្រសិនបើអ្នកបានចុះកិច្ចសន្យាជួលផ្ទះដែលលើសពី60លានវ៉ុន ឬថ្លៃជួលប្រចាំខែលើសពី 300.000វ៉ុន (លើកលែង កិច្ចសន្យាដែលពង្រីករយៈពេលជួលដោយមិនបង្កើន ឬបន្ថយកក់ប្រាក់ ជួលនៅពេលបន្តកិច្ចសន្យា) អ្នកត្រូវតែរាយការណ៍អំពីកិច្ចសន្យាជួលផ្ទះ(មាត្រា 6-2 (1) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្ និង 4-3 (1) នៃ អនុក្រឹត្យនៃច្បាប់ស្តីពីច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្)។
- របាយការណ៍ស្តីពីកិច្ចសន្យាជួលផ្ទះត្រូវបានអនុវត្តចំពោះតំបន់ទីក្រុងទាំងមូល(សេអ៊ូល ក្យង់គី អ៊ីនឆន់) ទីក្រុងពិសេស ទីក្រុងសេជុង និងទីក្រុងនៃខេត្ត(លើកលែងស្រុក)(មាត្រាទី 6-2 (2) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្យ មាត្រា 4-3 (2) នៃ អនុក្រឹត្យនៃច្បាប់ស្តីពីច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្យ និងយោងប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការទិញលក់អចលនទ្រព្យដែលគ្រប់គ្រងដោយក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន)។

រយៈពេលរាយការណ៍
- ការរាយការណ៍នៃកិច្ចសន្យាជួលផ្ទះត្រូវធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃចាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួល (មាត្រា 6-2 (1) នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្)។

សកម្មភាពហាមឃាត់
- អ្នកមិនត្រូវធ្វើសកម្មភាពណាមួយដូចខាងក្រោមទាក់ទងនឹងការរាយការណ៍កិច្ចសន្យាជួលលំនៅដ្ឋានឡើយ (មាត្រា 6-4 និង មាត្រា 4 នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្)។
· សកម្មភាពស្នើសុំភ្នាក់ងារអចលនវត្ថុមិនរាយការណ៍កិច្ចសន្យាជួលផ្ទះឬធ្វើរបាយការណ៍ក្លែងក្លាយ
· ទង្វើនៃការរាយការណ៍ក្លែងក្លាយចំពោះកិច្ចសន្យាជួលផ្ទះ ដោយបុគ្គលដែលមិនមានកាតព្វកិច្ចរាយការណ៍ក្រោយពេលចុះហត្ថលេខាលើកិច្ចសន្យាជួលលំនៅដ្ឋាន
· សកម្មភាពរាយការណ៍ការចុះកិច្ចសន្យាជួលផ្ទះក្លែងក្លាយ
· ទោះបីជាកិច្ចសន្យាជួលលំនៅដ្ឋានរបស់អ្នកជួលមិនទាន់បានធ្វើនៅឡើយក៏ដោយការរាយការណ៍មិនពិតអំពីការផ្លាស់ប្តូរ
· ការលុបចោលកិច្ចសន្យាជួលលំនៅដ្ឋាន ក្រោយពេលបាយការណ៍នៃកិច្ចសន្យាជួលលំនៅដ្ឋានរបស់អ្នកជួលទោះបីជាកិច្ចសន្យាមិនបានផ្លាស់ប្តូរ ឬលុបចោលក៏ដោយ។

ពិន័យចំពោះការបំពាន
- ការផាកពិន័យចំពោះការធ្វេសប្រហែសនឹងត្រូវបានកំណត់ ប្រសិនបើរបាយការណ៍កិច្ចសន្យាជួលផ្ទះមិនត្រូវបានរាយការណ៍ (រួមទាំងអ្នកដែលបដិសេធមិនរាយការណ៍រួមគ្នា) ឬប្រសិនបើរបាយការណ៍ត្រូវបានធ្វើមិនពិត (មាត្រា 28 (5)-3 នៃ ច្បាប់ស្តីពីការរាយការណ៍ប្រតិបត្តិការអចលនទ្រព្យ)