CAMBODIA

ប័ណ្ណបើកបរយានយន្ត
ការទទួលខុសត្រូវដែលពាក់ព័ន្ធនឹងប័ណ្ណបើកបរ
កាតព្វកិច្ចត្រូវមានប័ណ្ណបើកបរជាមួយ នៅខណៈពេលលោកអ្នកបើកបរយានយន្ត
- នៅពេលណាមានការបើកបរ លោកអ្នកត្រូវយកជាប់ខ្លួននូវប័ណ្ណមួយក្នុងចំណោមប័ណ្ណបើកបរ ឬលិខិតបញ្ជាក់ ដូចខាងក្រោម។ (មាត្រា 92 (1) នៃច្បាប់ចរាចរណ៍ផ្លូវគោក)
· ប័ណ្ណបើកបរ លិខិតអនុញ្ញាតឬប័ណ្ណបើកបរអន្ដរជាតិ ឬប័ណ្ណបើកបរដែលទទួលស្គាល់រវាងប្រទេសទាំងពីរ
· លិខិតបញ្ជាក់ដែលជំនួសឱ្យប័ណ្ណបើកបរមួយក្នុងចំណោមប័ណ្ណបើកបរខាងលើ
√ ប័ណ្ណបើកបរបណ្តោះអាសន្ន
√ លិខិតជូនដំណឹងអំពីការបង់ប្រាក់ពិន័យ; ការជូនដំណឹងអំពីការមកចូលរួម
√ ការជូនដំណឹងអំពីការមកចូលរួមចំពោះអ្នករំលោភបំពានលើ ចំណែកផ្លូវ ការឈប់ឬចំណត ឬបទប្បញ្ញត្តិស្តីពី
ការបង្ហាញប័ណ្ណបើកបររបស់អ្នក
- នៅពេលភ្នាក់ងារប៉ូលីស ទាមទារបង្ហាញប័ណ្ណបើកបររបស់អ្នកក្នុងគោលបំណងដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ ឬស្នើសុំលោកអ្នកដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក និងលក្ខណៈសម្បតិ្តគ្រប់គ្រាន់សម្រាប់អ្នកបើកបរនោះ លោកអ្នកត្រូវតែអនុវត្តតាម។ (មាត្រា 92 (2) នៃច្បាប់ចរាចរណ៍ផ្លូវគោក)
- អ្នកបើកបរត្រូវពិន័យជាប្រាក់មិនលើសពី 200 ពាន់វ៉ុន ប្រសិនបើមិនអនុវត្តតាមការស្នើសុំរបស់មន្រ្តីនគរបាលដើម្បីបង្ហាញប័ណ្ណបើកបររបស់ខ្លួន។ល។ (មាត្រាទី 155 នៃ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក”)។