CAMBODIA

កិច្ចព្រមព្រៀងប្រាក់កម្ចី
គោលបំណងនៃនីតិវិធីទាមទារការទូទាត់ប្រាក់
គោលបំណងនិងអត្ថប្រយោជន៍នៃនីតិវិធីទាមទារការទូទាត់
- "នីតិវិធីទាមទារការទូទាត់"គឺជាដំណើរការដោះស្រាយវិវាទរដ្ឋប្បវេណីចម្បងមួយ ដែលពាក់ព័ន្ធនឹងតុលាការរួមជាមួយនឹងនីតិវិធីដោះស្រាយវិវាទ និងការសម្រុះសម្រួល។វាមានគុណសម្បត្តិដូចខាងក្រោម (យោងតាមមជ្ឈមណ្ឌល បណ្តឹងរដ្ឋប្បវេណីអេឡិចត្រូនិករបស់តុលាការកូរ៉េ- នីតិវិធីទាមទារការទូទាត់)៖
· តុលាការចេញដីកាបង្គាប់ឱ្យការទូទាត់ដោយផ្អែកលើការពិនិត្យឯកសារតែប៉ុណ្ណោះ។
· វាផ្តល់នូវដំណោះស្រាយរហ័សចំពោះវិវាទ។
· ការចំណាយផ្សេងៗដែលម្ចាស់បំណុលបង់ទៅតុលាការគឺជាការសន្សំសំចៃ។
· នៅពេលដែលដីការបង្គាប់ឱ្យទូទាត់ត្រូវបានបញ្ជាក់នោះវាមានប្រសិទ្ធិភាពដូចគ្នានឹងការវិនិច្ឆ័យចុងក្រោយដែរ។
※ សម្រាប់ព័ត៌មានលម្អិតអំពីនីតិវិធីទាមទារការទូទាត់អ្នកអាចមើល <មជ្ឈមណ្ឌលបណ្តឹងរដ្ឋប្បវេណីអេឡិចត្រូនិករបស់តុលាការកូរ៉េ- នីតិវិធីទាមទារការទូទាត់>។
អត្ថប្រយោជន៍នៃនីតិវិធីទាមទារការទូទាត់ប្រាក់
- វាមានអត្ថប្រយោជន៍ច្រើនថែមទៀតសម្រាប់ម្ចាស់បំណុល ដើម្បីទទួលយកនីតិវិធីទាមទារការទូទាត់ប្រាក់ជាជាងទទួលយកចំណាត់បណ្តឹងវិវាទរដ្ឋប្បវេណី ដោយសារតែនីតិវិធីទាមទារការទូទាត់ប្រាក់ (i) ភាគីនានាមិនតម្រូវឱ្យបង្ហាញខ្លួនចំពោះមុខតុលាការឡើយ; (ii) ភាគីនានាមិនត្រូវការរងចាំឆ្លើយតបទៅនឹងបណ្តឹងណាមួយ; និង (iii) ការបង់ថ្លៃឈ្នួលសម្រាប់ត្រាឬតែមប្រតិលាភមិនថ្លៃ។ ដូច្នោះហើយនីតិវិធីទាមទារការទូទាត់ប្រាក់ ងាយស្រួលជាង ឆាប់រហ័ស និងសន្សំសំចៃប្រាក់ច្រើនជាងចំណាត់ការបណ្តឹងវិវាទរដ្ឋប្បវេណី។