CAMBODIA

កិច្ចព្រមព្រៀងប្រាក់កម្ចី
ការខកខានទូទាត់សំណង
ការខកខានទូទាត់សំណង
- ប្រសិនបើកូនបំណុលខកខានទូទាត់សំណងតាមកាលបរិច្ឆេទកំណត់នោះ ម្ចាស់បំណុលអាចប្តឹងទាមទារសំណងការខូចខាតដោយឡែកពីចំនួនទឹកប្រាក់ដើម (ឧទាហរណ៍ប្រាក់ដើមនៃប្រាក់ម្ចី និងការប្រាក់ដែលបានព្រមព្រៀងគ្នា) ។ ទោះយ៉ាងណា បើការខកខានបែបនេះមិនត្រូវបានបង្កឡើងដោយចេតនាឬការធ្វេសប្រហែសរបស់កូនបំណុលនោះ ម្ចាស់បំណុលមិនត្រូវប្តឹងទាមទារសំណងការខូចខាតឡើយ។ (មាត្រា 390 នៃច្បាប់រដ្ឋប្បវេណី)
· "ចេតនា" មានន័យថាជាការបង្ហាញចិត្តរបស់បុគ្គលម្នាក់ ដែលដឹងថាទង្វើឬការដីធ្វេសប្រហែសរបស់ខ្លួន នឹងអាចបង្កឱ្យមានការខូចខាតឬការខាតបង់ណាមួយ ប៉ុន្តែអនុញ្ញាតឱ្យបុគ្គលផ្សេងទៀតទទួលរងការខូចខាតឬបាត់បង់ដោយចេតនាបែបនេះ ឬក៏ធ្វើមិនឃើញផលវិបាកបែបនេះឡើយ។
· "ការធ្វេសប្រហែស" មានន័យថាជាការបង្ហាញចិត្តរបស់បុគ្គលម្នាក់ ដែលខកខានទទួលយកការប្រុងប្រយ័ត្នហ្មត់ចត់ ដែលតាមធម្មតាបុគ្គលទទួលយកសមហេតុផល។ ការធ្វេសប្រហែសកើតឡើងនៅពេលបុគ្គលផ្សេងទៀត ទទួលរងការខាតបង់ដែលជាផលវិបាកពីការកង្វះការប្រុងប្រយ័ត្នបែបនេះ។