CAMBODIA

កិច្ចព្រមព្រៀងប្រាក់កម្ចី
ការចេញបង្កាន់ដៃបង់ប្រាក់
ស្នើសុំបង្កាន់ដៃបង់ប្រាក់
- កូនបំណុលដែលបានសងបំណុល អាចស្នើសុំបង្កាន់ដៃបង់ប្រាក់ពីបុគ្គលដែលទទួលសំណង។ (មាត្រា 474 នៃច្បាប់រដ្ឋប្បវេណី)
· សិទ្ធិស្នើសុំបង្កាន់ដៃបង់ប្រាក់ អាចកើតឡើងនៅពេលការទូទាត់សំណង ត្រូវបានធ្វើឡើងដោយពេញលេញ ឬផ្នែកខ្លះ។
- ការទូទាត់សំណង ត្រូវបានធ្វើឡើងនៅពេលដូចគ្នាទៅនឹងការចេញបង្កាន់ដៃបង់ប្រាក់ផងដែរ។
សិទ្ធិស្នើសុំបញ្ជូនត្រឡប់មកវិញនូវឯកសារប្រាក់កម្ចី
- ប្រសិនបើឯកសារប្រាក់កម្ចីណាមួយដែលមាននោះ បុគ្គលដែលបានធ្វើសំណងពេញលេញ អាចស្នើសុំបញ្ជូនត្រឡប់មកវិញនូវឯកសារបែបនេះ។ ការណ៍នេះត្រូវអនុវត្តផងដែរ នៅពេលកាតព្វកិច្ចបំណុលត្រូវបានសងផ្តាច់ពេញលេញដោយមូលហេតុណាមួយក្រៅពីការទូទាត់សំណង។ (មាត្រា 475 នៃច្បាប់រដ្ឋប្បវេណី)
របៀបរៀបចំបង្កាន់ដៃបង់ប្រាក់
- បង្កាន់ដៃបង់ប្រាក់ ត្រូវបានរៀបចំតាមរបៀបដូចខាងក្រោម។
· បង្កាន់ដៃបង់ប្រាក់ ត្រូវបានរៀបចំដោយម្ចាស់បំណុលដែលបានទទួលការទូទាត់សំណង។
· កាលបរិច្ឆេទនៃការទូទាត់សំណង និងចំនួនទឹកប្រាក់សំណង ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់នៅក្នុងបង្កាន់ដៃបង់ប្រាក់។
· នៅក្នុងករណីការទូទាត់សំណងខ្លះនៃបំណុលនោះ វានឹងត្រូវបានយល់ព្រមវាងភាគីនានាដែលទាក់ទងនឹងគោលបំណងនៃការទូទាត់សំណងបែបនេះ។
[គំរូសម្រាប់ការរៀបចំបង្កាន់ដៃបង់ប្រាក់]
បង្កាន់ដៃបង់ប្រាក់
នៅថ្ងៃទី 1 មីនា 2015 ខ្ញុំបាទ/នាងខ្ញុំ ជាអ្នកចុះហត្ថលេខា បញ្ជាក់ថាខ្ញុំបាទ/នាងខ្ញុំបានទទួលប្រាក់ KRW 5,000,000 វ៉ុន ដោយត្រឹមត្រូវតាមការទូទាត់ផ្នែកខ្លះនៃប្រាក់កម្ចីដើម ដែលមានទឹកប្រាក់សរុប KRW 15,000,000 វ៉ុន។
តាមន័យនេះ បានព្រមព្រៀងគ្នាថាកូនបំណុល ត្រូវធ្វើការទូទាត់ប្រាក់តែម្តងនៃការប្រាក់ដែលមានទឹកប្រាក់សរុប KRW 1,500,000 វ៉ុន ដែលបានកើនឡើងក្នុងអត្រា 10% ក្នុងមួយឆ្នាំ ដែលរួមបញ្ចូលគ្នាជាមួយនឹងតុល្យភាពនៃបំណុលដើម ដែលមានទឹកប្រាក់សរុប KRW 10,000,000 វ៉ុន។
1 មីនា 2015
អ្នកទទួល៖ ដេ-ហាន់ គីម [បានបោះត្រា]