CAMBODIA

កិច្ចព្រមព្រៀងប្រាក់កម្ចី
ការស្រុះស្រួល និងការទូទាត់សំណង
គោលបំណងនៃការស្រុះស្រួល និងការទូទាត់សំណង
- ប្រសិនបើកូនបំណុលដោយមានការយល់ព្រមពីម្ចាស់បំណុល ដែលបានធ្វើឡើងតាមទង្វើនៃការអនុវត្ដផ្សេងៗគ្នាពីការជំនួសសម្រាប់គោលបំណងដើមមួយនោះ ទង្វើបែបនេះត្រូវបានចាត់ទុកថា ជាការអនុវត្ដដែលមានសុពលភាព។ (មាត្រា 466 នៃច្បាប់រដ្ឋប្បវេណី)
·ឧទាហរណ៍កូនបំណុលដែលបានខ្ចីប្រាក់ KRW 5,000,000 វ៉ុន ដោយមានការយល់ព្រមពីម្ចាស់បំណុល អាចផ្តល់ជូនម្ចាស់បំណុលនូវចិញ្ចៀនពេជ្រមួយវង់សម្រាប់ការដាក់ជំនួសបំណុល។
តម្រូវការទាមទារសម្រាប់ការស្រុះស្រួល និងការទូទាត់សំណង
- ត្រូវតែមានកិច្ចព្រមព្រៀងរវាងភាគីនានា ដែលពាក់ព័ន្ធនឹងការស្រុះស្រួល និងការទូទាត់សំណង។
- ត្រូវមានបំណុល ដែលស្ថិតនៅ។
- វតែមានកិច្ចព្រមព្រៀងរវាងភាគីនានា ដែលពាក់ព័ន្ធថាតើការអនុវត្ត គឺជាការជំនួសគោលបំណងតាមប្រភពដើមមួយឬទេ។
·តម្លៃជំនួសនេះ អាចមិនចាំបាច់មានដូចគ្នាឡើយ ដោយសារថាមានគោលបំណងតាមប្រភពដើមមួយ។
·ដូច្នោះហើយកូនបំណុលដែលជំពាក់ KRW 5,000,000 វ៉ុន យល់ព្រមជាមួយម្ចាស់បំណុល ដើម្បីផ្តល់ជូនចិញ្ចៀនពេជ្រមួយវង់ដែលមានតម្លៃ KRW 4,000,000 វ៉ុន តាមការស្រុះស្រួល និងការទូទាត់សំណង។
- សកម្មភាពអនុវត្តតាមការស្រុះស្រួល និងការទូទាត់សំណង ត្រូវបានធ្វើឡើងជាក់ស្តែងដោយកូនបំណុល
ប្រសិទ្ធភាពនៃការស្រុះស្រួល និងការទូទាត់សំណង
- ប្រសិនបើសកម្មភាពអនុវត្តតាមការស្រុះស្រួល និងការទូទាត់សំណង ត្រូវបានធ្វើឡើងដោយកូនបំណុលនោះ សកម្មភាពបែបនេះនឹងមានប្រសិទ្ធភាពដូចគ្នាទៅនឹងការទូទាត់សំណង។ (មាត្រា 466 នៃច្បាប់រដ្ឋប្បវេណី)
- ដូច្នេះកាតព្វកិច្ចបំណុល ត្រូវសងផ្តាច់ចាប់តាំងពីពេលនោះ។