CAMBODIA

កិច្ចព្រមព្រៀងប្រាក់កម្ចី
សំណងរបស់កូនបំណុល
អត្ថន័យនៃសំណង
- "សំណង" មានន័យថាជាទង្វើមួយដើម្បីបំពេញកាតព្វកិច្ចបំណុល ហើយសំណងនៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងប្រាក់កម្ចីជាសាច់ប្រាក់សម្រាប់អតិថិជន មានន័យថាការទូទាត់ប្រាក់ខ្ចីដែលធ្វើឡើងដោយកូនបំណុល សងត្រឡប់ទៅម្ចាស់បំណុល។
សំណើសុំផ្តល់ជូនសំណង
- សំណងត្រូវធ្វើឡើងតាមវិធីនៃសំណើសុំផ្តល់ជាក់ស្តែង ដោយអនុលោមតាមលក្ខណៈតឹងរ៉ឹង តាមការណែនាំអំពីកាតព្វកិច្ចបំណុល។ (មាត្រា 460 នៃច្បាប់រដ្ឋប្បវេណី)
· ទោះយ៉ាងណា បើម្ចាស់បំណុលបដិសេធមិនទទួលយកសំណងជាមុនណាមួយ ឬបើមានទង្វើម្ចាស់បំណុលណាម្នាក់ ត្រូវបានទាមទារឱ្យធ្វើការទូទាត់សំណងនោះ វាត្រូវមានគ្រប់គ្រាន់សម្រាប់កូនបំណុល ដើម្បីផ្តល់ឱ្យម្ចាស់បំណុលនូវសេចក្តីជូនដំណឹងដែលមិនអាចបដិសេធបានថា កូនបំណុលត្រៀមខ្លួនជាស្រេច និងមានបំណងធ្វើការទូទាត់សំណង។ (មាត្រា 460 នៃច្បាប់រដ្ឋប្បវេណី)
- សំណើសុំផ្តល់ជូនសំណង ត្រូវទូទាត់សំណងកូនបំណុលពីកាតព្វកិច្ចបំណុល ដែលមិនមែនជាការអនុវត្តកាតព្វកិច្ចបែបនេះ ដោយសារមកពីពេលវេលានៃសំណើសុំផ្តល់ជូនបែបនេះឡើយ។ (មាត្រា 461 នៃច្បាប់រដ្ឋប្បវេណី)
ទីស្នាក់ការសំណង
- ប្រសិនបើទីស្នាក់ការសំណង មិនត្រូវបានយល់ព្រមដោយភាគីនានានោះ សំណងត្រូវត្រូវធ្វើឡើងនៅទីស្នាក់ការដែលមានអាសយដ្ឋានបច្ចុប្បន្នរបស់ម្ចាស់បំណុល។ ទោះជាយ៉ាងណា ការទូទាត់សំណងដែលទាក់ទងនឹងការផ្ទេរប្រាក់ឬការបង់ប្រាក់ពាណិជ្ជកម្មនោះ ទីស្នាក់ការសំណងត្រូវមាន អាសយដ្ឋានអាជីវកម្មរបស់ម្ចាស់បំណុល។ (មាត្រា 467-(2) នៃច្បាប់រដ្ឋប្បវេណី)
ការចំណាយលើសំណងដែលអាចផ្លាស់ប្តូរបាន
- លុះត្រាតែបានយល់ព្រមដោយជាក់លាក់តាមរបៀបផ្សេងទៀតដោយភាគីនានា ទើបការចំណាយលើសំណងត្រូវបានធានារ៉ាប់រងដោយកូនបំណុល។ ទោះយ៉ាងណា បើការចំណាយលើសំណងត្រូវបានបង្កើនដោយមានការផ្លាស់ប្តូរអាសយដ្ឋានរបស់ម្ចាស់បំណុល ឬដោយទង្វើណាមួយផ្សេងទៀតរបស់គាត់នោះ ចំនួនទឹកប្រាក់នៃការកើនឡើងបែបនេះ ត្រូវបានធានារ៉ាប់រងដោយម្ចាស់បំណុល។ (មាត្រា 473 នៃច្បាប់រដ្ឋប្បវេណី)
· ឧទាហរណ៍ការចំណាយលើសំណង រាប់បញ្ចូលទាំងថ្លៃសេវាធនាគារសម្រាប់ការផ្ទេរប្រាក់ឬការផ្ញើប្រាក់ និងការចំណាយលើការធ្វើដំណើរការណាមួយដែលកើតឡើងដោយកូនបំណុល ដែលបានធ្វើដំណើរពីទីក្រុងប៊ូសាន (Busan) ទៅកាន់ទីក្រុងសេអ៊ូល (Seoul) សម្រាប់ការទូទាត់សំណង។