CAMBODIA

កិច្ចព្រមព្រៀងប្រាក់កម្ចី
ការធ្វើវិញ្ញាបនកម្មឬការបញ្ជាក់ជាផ្លូវការចំពោះលិខិតកិច្ចសន្យា
អត្ថន័យនៃការធ្វើវិញ្ញាបនកម្មឬការបញ្ជាក់ជាផ្លូវការលិខិតកិច្ចសន្យា
- “ការធ្វើវិញ្ញាបនកម្មឬការបញ្ជាក់ជាផ្លូវការចំពោះលិខិតកិច្ចសន្យា” មានន័យថាលោកអ្នកនឹងរៀបចំលិខិតកិច្ចសន្យាមួយច្បាប់នៅក្នុងសំណុំបែបបទ ‘លិខិតប្រគល់កម្មសិទ្ធិ’ ពីកន្លែងដំបូងដែលមានវត្តមាននៃសាធារណៈសារការីនៅការិយាល័យសាធារណៈសារការីដែលមានអាជ្ញាប័ណ្ណ ឬការទទួលបានចំណារយល់ព្រមរបស់សារការីលើលិខិតកិច្ចសន្យាដែលបានចុះហត្ថលេខា។
អត្ថប្រយោជន៍ចំពោះការធ្វើវិញ្ញាបនកម្មឬការបញ្ជាក់ជាផ្លូវការលើលិខិតកិច្ចសន្យា
- ដោយយល់ឃើញថាឯកសារដែលធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការ ត្រូវបានសន្មតថាត្រឹមត្រូវតាមច្បាប់ នៅពេលឯកសារត្រូវបានបំពេញនោះ ភាពត្រឹមត្រូវតាមច្បាប់នៃលិខិតកិច្ចសន្យាដែលបញ្ជាក់ជាផ្លូវការ ត្រូវបានសន្មត។ (មាត្រា 2 នៃច្បាប់សាធារណៈសារការី; មាត្រា 356-(1) នៃច្បាប់ស្តីពីនីតិវិធីរដ្ឋប្បវេណី)
- នៅក្រោមច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ, ឯកសារថតចម្លងដែលមានបញ្ជាក់ពនៃឯកសារដែលបញ្ជាក់ជាផ្លូវការ ដែលអាចយកជាការបានត្រឹមត្រឹវទុកជាភស្ដុតាង។ (មាត្រា 315-1 នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ)
- ប្រសិនបើលិខិតកិច្ចសន្យាដែលធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការ ផ្ដល់សិទ្ធិម្ចាស់បំណុលចំពោះការកាត់ទោសដោយបង្ខំនោះ ម្ចាស់បំណុលអាចអនុវត្តការកាត់ទោសដោយបង្ខំតាមរយៈការអនុវត្តសិទ្ធិបែបនេះ ដោយគ្មានការចាប់ផ្តើមដំណើរការនីតិវិធីរដ្ឋប្បវេណីឡើយ។ (មាត្រា 56-4 នៃច្បាប់ស្តីពីការវិនិច្ឆ័យទោសរដ្ឋប្បវេណី)
- ការថតចម្លងឯកសារដែលធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការ ត្រូវបានរក្សាទុករយៈពេលជាក់លាក់មួយ ដូច្នេះមានការកាត់បន្ថយហានិភ័យនៃការបាត់បង់។
ការិយាល័យសាធារណៈសារការី
- អ្នកអាចបធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការចំពោះឯកសារនានានៅការិយាល័យសាធារណៈសារការី ដែលទទួលបាន អាជ្ញាប័ណ្ណ និងសិទ្ធិអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៍នេះ។ (មាត្រា 17 នៃច្បាប់សាធារណៈសារការី)
ថ្លៃសេវាសម្រាប់ការធ្វើវិញ្ញាបនកម្មឬការបញ្ជាក់ជាផ្លូវការ
- ប្រសិនបើអ្នកធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការចំពោះលិខិតកិច្ចសន្យានោះ លោកអ្នកត្រូវបង់ថ្លៃសេវាធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការជូនទៅសាធារណៈសារការី។ (មាត្រា 2 នៃបទបញ្ញត្តិស្តីពីថ្លៃសេវាសាធារណៈសារការី)
- ថ្លៃសេវាសម្រាប់ការធ្វើវិញ្ញាបនកម្មឬការបញ្ជាក់ជាផ្លូវការចំពោះឯកសារច្បាប់ មានដូចខាងក្រោម៖ (មាត្រា 2 នៃបទបញ្ញត្តិស្តីពីថ្លៃសេវាសាធារណៈសារការី)

តម្លៃគិតពិចារណានៅក្នុងកិច្ចសន្យាផ្លូវច្បាប់ ឬតម្លៃសន្មតនៃលិខិតកិច្ចសន្យា ឬការត្រួតពិនិត្យ

ថ្លៃសេវា

200

រហូតដល់ KRW 2,000,000 វ៉ុន

11

KRW 11,000 វ៉ុន

500

រហូតដល់ KRW 5,000,000 វ៉ុន

22

KRW 22,000 វ៉ុន

1

រហូតដល់ KRW 10,000,000 វ៉ុន

33

KRW 33,000 វ៉ុន

1500

រហូតដល់ KRW 15,000,000 វ៉ុន

44

KRW 44,000 វ៉ុន

1500

KRW 15,000,000 វ៉ុន

KRW 44,000 វ៉ុន បូកបន្ថែម 0,15% នៃចំនួនទឹកប្រាក់ដែលលើសណាមួយ ប៉ុន្តែថ្លៃសេវាដែលបានគិតថ្លៃ មិនត្រូវលើសពី KRW3,000,000

វ៉ុនឡើយ

ការរក្សាទុកលិខិតប្រគល់កម្មសិទ្ធិ
- សាធារណៈសារការី ត្រូវរក្សាទុក និងថែទាំឯកសារថតចម្លងដែលធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការ និងលិខិតប្រគល់កម្មសិទ្ធិ និងឯកសារច្បាប់ដើម ដែលភ្ជាប់ជូននៅទីនេះ ដែលបានធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការ។ (មាត្រា 24 នៃច្បាប់ សាធារណៈសារការី)
·ឯកសារបែបនេះ ត្រូវរក្សាទុកនិងថែទាំនៅកន្លែងរក្សាទុក ឬទូដាក់ឯកសារដែលរឹងមាំ។ (មាត្រា 4 នៃបទបញ្ញត្តិស្តីពីការការពារឯកសារដែលបានធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការ)
- សាធារណៈសារការី ត្រូវរក្សាទុក និងថែទាំកិច្ចព្រមព្រៀងប្រាក់កម្ចីជាសាច់ប្រាក់សម្រាប់អតិថិជនសំណៅដើម (ឬលិខិត កិច្ចសន្យា) បានរៀបចំនៅក្នុងសំណុំបែបបទនៃប្រគល់កម្មសិទ្ធិដែលមានរយៈពេល 10 ឆ្នាំ រីឯឯកសារថតចម្លងដែលបានបញ្ជាក់ ត្រូវរក្សាទុករយៈពេល 3 ឆ្នាំ។ (មាត្រា 5-1 នៃបទបញ្ញត្តិស្តីពីការការពារឯកសារដែលបានធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការ)
※រយៈពេលដែលសំដៅចំពោះចំណុចខាងលើ ត្រូវចាប់ផ្តើមនៅថ្ងៃដំបូងនៃឆ្នាំ បន្ទាប់ពីពេលវេលាដែលឯកសារបែបនេះ ត្រូវបានរៀបចំ។ (មាត្រា 5-1 នៃបទបញ្ញត្តិស្តីពីការការពារឯកសារដែលបានធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការ)
Q. មានលិខិតកិច្ចសន្យា ដែលបានបញ្ជាក់
A.អ្នកអាចមានលិខិតកិច្ចសន្យា ដែលបានបញ្ជាក់នៅការិយាល័យធ្វើវិញ្ញាបនកម្មនៅក្បែរនោះ។ ការធ្វើវិញ្ញាបនកម្ម អាចត្រូវបានធ្វើឡើង ① នៅការិយាល័យធ្វើវិញ្ញាបនកម្មនៅក្បែរនោះ ឬ ② ក្រុមហ៊ុនច្បាប់ដែលទទួលបានវិញ្ញាបនប័ត្របញ្ជាក់សម្រាប់ការធ្វើវិញ្ញាបនកម្ម និងមានមេធាវីទទួលស្គាល់តាមផ្លូវដែលទទួលបន្ទុកការធ្វើវិញ្ញាបនកម្ម [ច្បាប់សាធារណៈសារការី មាត្រា 13-2, 15-6 និង 17 (2)] ។ នៅពេល ① ភាគីនានានៃការផ្ទេរប្រាក់ឬការបង់ប្រាក់ ចូលរួមក្នុងការធ្វើវិញ្ញាបនកម្មនោះ ពួកគេត្រូវបង្ហាញការបោះត្រា អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន និងលិខិតកិច្ចសន្យារបស់ពួកគេ (នៅក្នុងករណីការបញ្ជាក់ហត្ថលេខាលើលិខិតវិញ្ញាបនកម្ម) ។ នៅពេល ② ភាគីមួយ ឬភ្នាក់ងារនៃភាគីនានា ចូលរួមក្នុងការធ្វើវិញ្ញាបនកម្មនោះ ពួកគេត្រូវបង្ហាញលិខិតបញ្ជាក់លើការបោះត្រា អំណាចមេធាវី ត្រាភ្នាក់ងារ អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន និងលិខិតកិច្ចសន្យារបស់ពួកគេ (នៅក្នុងករណីការបញ្ជាក់ហត្ថលេខាលើលិខិតវិញ្ញាបនកម្ម) ។ ចំពោះការធ្វើវិញ្ញាបនកម្មនៃលិខិតកិច្ចសន្យានោះ ត្រូវបង់ថ្លៃសេវាផ្តល់ជូន [បទបញ្ញត្តិស្តីពីថ្លៃសេវារបស់សាធារណៈសារការី មាត្រា 2 ដល់ 7] ។