CAMBODIA

កិច្ចព្រមព្រៀងប្រាក់កម្ចី
បញ្ជីផ្ទៀងផ្ទាត់អ្នកឱ្យខ្ចីប្រាក់
លោកអ្នកត្រូវតែផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកខ្ចីប្រាក់។
- លោកអ្នកត្រូវតែយល់ដឹងអំពីព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកខ្ចីប្រាក់ (ឧទាហរណ៍លេខអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ អាសយដ្ឋាន ជាដើម)។
- ប្រសិនបើអ្នកខ្ចីប្រាក់បានចាត់តាំងបុគ្គលម្នាក់ដែលមានលិខិតប្រគល់សិទ្ធិ ដូចជាប្តីឬប្រពន្ធរបស់គាត់ឬនាងនោះ អ្នកត្រូវតែទាក់ទងអ្នកខ្ចីប្រាក់ដោយផ្ទាល់ ដើម្បីធ្វើឱ្យប្រាកដថាគាត់ឬនាងមានបំណងខ្ចីប្រាក់ ហើយលោកអ្នកត្រូវតែផ្ទៀងផ្ទាត់អត្តសញ្ញាណភ្នាក់ងារ និងលិខិតប្រគល់សិទ្ធិផងដែរ។
លោកអ្នកត្រូវតែរៀបចំលិខិតកិច្ចសន្យាត្រឹមត្រូវ។
- នៅក្នុងលិខិតកិច្ចសន្យា លោកអ្នកត្រូវតែបញ្ជាក់លក្ខខណ្ឌសំខាន់ៗ ដូចជា (1) ចំនួនសរុបប្រាក់ដើម; (2) ការប្រាក់; (3) កាលបរិច្ឆេទទូទាត់សំណង; (3) កន្លែងទទូទាត់សំណង; និង (4) ការបាត់បង់អត្ថប្រយោជន៍ពេលវេលា។
ប្រសិនបើលោកអ្នកមិនប្រាកដអំពីសមត្ថភាពទូទាត់សំណងរបស់អ្នកខ្ចីប្រាក់នោះ លោកអ្នកអាចទទួលយកវត្ថុដាក់បញ្ចាំធានាប្រាក់កម្ចី។
- ប្រសិនបើលោកអ្នកមិនប្រាកដអំពីសមត្ថភាពទូទាត់សំណងរបស់អ្នកខ្ចីប្រាក់ លោកអ្នកអាចស្នើសុំអ្នកខ្ចីប្រាក់ ដើម្បីផ្តល់ជូនវត្ថុដាក់បញ្ចាំធានាផ្ទាល់ខ្លួន ដូចជាការធានារួមគ្នា ឬវត្ថុដាក់បញ្ចាំធានាជាក់ស្តែង ដូចជាវត្ថុបញ្ចាំបំណុល។
គេអាចផ្តល់យោបល់ថាលិខិតកិច្ចសន្យាត្រូវធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការ ដើម្បីធានាដល់ការទទួលយកភ័ស្តុតាងរបស់ខ្លួន និងការរក្សាទុកប្រកបដោយសវុត្ថិភាព។
- លោកអ្នកអាចធ្វើវិញ្ញាបនកម្មឬបញ្ជាក់ជាផ្លូវការចំពោះលិខិតកិច្ចសន្យា ដើម្បីធានាដល់ការទទួលយកភ័ស្តុតាងរបស់ខ្លួន និងការរក្សាទុកប្រកបដោយសវុត្ថិភាព។
- ការធ្វើវិញ្ញាបនកម្មឬការបញ្ជាក់ជាផ្លូវការ អាចត្រូវបានអនុវត្តតាមចំណារលើលិខិតនៅក្នុងកិច្ចព្រមព្រៀងប្រាក់កម្ចី ឬតាមការរៀបចំកិច្ចព្រមព្រៀងប្រាក់កម្ចីនៅក្នុងសំណុំបែបបទ ‘លិខិតប្រគល់សិទ្ធិ’ ពីដើមដំបូង។