CAMBODIA

ប្រាក់ឈ្នួល
ការទូទាត់ប្រាក់ឈ្នួល។ល។
វិធីសាស្ត្រទូទាត់ប្រាក់ឈ្នួល។ល។
- ការទូទាត់ប្រាក់ឈ្នួលត្រូវធ្វើឡើងដោយផ្ទាល់ដល់កម្មករជារូបិយវត្ថុហើយប្រាក់ឈ្នួលត្រូវទូទាត់យ៉ាងហោចណាស់ម្តងក្នុង 1 ខែនៅថ្ងៃដែលបានកំណត់ (មាត្រា 43 (1) និង (2) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
- គោលការណ៍នៃការទូទាត់រូបិយវត្ថុ
· ការទូទាត់ប្រាក់ឈ្នួលនឹងត្រូវធ្វើឡើងជារូបិយវត្ថុដល់កម្មករ៖ លុះត្រាតែ បើមិនដូច្នោះទេត្រូវបានចែងដោយច្បាប់ និងអនុបញ្ញត្តិ ឬដោយអនុសញ្ញារួម ប្រាក់ឈ្នួលអាចត្រូវបានទូទាត់តាមមធ្យោបាយផ្សេងក្រៅពីរូបិយវត្ថុ (បដិសញ្ញានៃមាត្រា 43 (1) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
- គោលការណ៍នៃការទូទាត់ដោយផ្ទាល់
· ការទូទាត់ប្រាក់ឈ្នួលត្រូវធ្វើឡើងដោយផ្ទាល់ដល់កម្មករ (ប្រយោគសំខាន់នៃមាត្រា 43 (1) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
- គោលការណ៍នៃការទូទាត់ពេញលេញ
· ការទូទាត់ប្រាក់ឈ្នួលត្រូវផ្ដល់ពេញលេញដល់កម្មករ៖ លុះត្រាតែ បើមិនដូច្នោះទេត្រូវបានចែងដោយច្បាប់ និងអនុបញ្ញត្តិ ឬដោយកិច្ចព្រមព្រៀងរួម ប្រាក់ឈ្នួលអាចត្រូវបានដកដោយផ្នែក (បដិសញ្ញានៃមាត្រា 43 (1) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
- គោលការណ៍នៃការទូទាត់តាមកាលកំណត់
· ប្រាក់ឈ្នួលត្រូវទូទាត់យ៉ាងហោចណាស់ម្តងក្នុង 1ខែនៅថ្ងៃដែលបានកំណត់៖ប្រសិនបើវាមិនអនុវត្តចំពោះចំណុចដូចខាងក្រោម៖(បដិសញ្ញានៃមាត្រា 43 (2) នៃច្បាប់ស្តីពីស្តង់ដារពលកម្មនិងមាត្រា 23 នៃក្រឹត្យអនុវត្តច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
√ ប្រាក់ឧបត្ថម្ភសម្រាប់ការមានវត្តមានទៀងទាត់ ដែលត្រូវទូទាត់ផ្អែកលើមូលដ្ឋានកំណត់ត្រាវត្តមានក្នុងរយៈពេលលើសពីមួយ 1 ខែ
√ ប្រាក់អតីតភាពការងារដែលត្រូវទូទាត់សម្រាប់ការបំពេញការងារជាប់ៗគ្នាក្នុងរយៈពេលកំណត់លើសពីមួយ 1ខែ
√ ប្រាក់លើកទឹកចិត្តប្រាក់ឧបត្ថម្ភជំនាញការឬប្រាក់រង្វាន់ដែលបានគណនាសម្រាប់រយៈពេលលើសពីមួយ 1ខែ
√ ប្រាក់ឧបត្ថម្ភផ្សេងៗទៀតដែលទូទាត់ជាប្រចាំ
- ការទូទាត់បន្ទាន់នៃប្រាក់ឈ្នួល
· នៅពេលដែលកម្មករ ឬបុគ្គលដែលចិញ្ចឹមជីវិតដោយប្រាក់ចំណូលកម្មករស្នើសុំឱ្យនិយោជកទូទាត់ប្រាក់ឈ្នួលដើម្បីចំណាយសម្រាប់ចំណុចដូចខាងក្រោម នោះនិយោជកត្រូវទូទាត់ប្រាក់ឈ្នួលដែលត្រូវនឹងការងារដែលបានផ្ដល់រួចហើយ ទោះបីជាមុនថ្ងៃបើកប្រាក់ឈ្នួលក៏ដោយ៖(មាត្រា 45 នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម និងមាត្រា 25 នៃក្រឹត្យអនុវត្តច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
√ ការសម្រាលកូនការធ្លាក់ខ្លួនឈឺឬការជួបគ្រោះមហន្តរាយឬក៏គ្រោះថ្នាក់ផ្សេងៗ
√ ការរៀបការឬការទទួលមរណភាព
√ ការត្រឡប់ទៅនិងស្នាក់នៅឯផ្ទះសម្រាប់រយៈពេលមួយ 1 សប្ដាហ៍ឬយូរជាងនេះដោយសារព្រឹត្តិការណ៍ឬមូលហេតុដែលមិនអាចចៀសរួច
ការការពារការទូទាត់ប្រាក់ឈ្នួលនិងការហាមឃាត់ការរឹបអូស
- ការការពារការទូទាត់ប្រាក់ឈ្នួល
· និយោជកមិនត្រូវចុះកិច្ចសន្យាណាមួយដែលក្នុងនោះមានការកំណត់ទុកជាមុននូវប្រាក់ពិន័យ ឬសំណងចំពោះការខូចខាតដែលអាចមានបណ្តាលមកពីការរំលោភកិច្ចសន្យាការងារនោះទេ (មាត្រា 20 នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
· និយោជក មិនត្រូវកាត់កងប្រាក់ឈ្នួលជាមួយនឹងប្រាក់កម្ចីមុនផ្សេងទៀតដែលបានបើកឱ្យមុនជាមួយលក្ខខណ្ឌថានិយោជិតធ្វើការឱ្យនោះទេ (មាត្រា 21 នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
· និយោជកមិនអាចចុះកិច្ចសន្យាដែលផ្តល់នូវការគ្រប់គ្រងប្រាក់បញ្ញើសន្សំឬប្រាក់សន្សំដោយបង្ខំ (មាត្រា 22 (1) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
- ការហាមឃាត់ការរឹបអូសប្រាក់ឈ្នួល
· ចំនួនទឹកប្រាក់ដែលស្មើនឹង ½ នៃប្រាក់ឈ្នួលប្រាក់ចូលនិវត្តន៍ប្រាក់ខែប្រាក់រង្វាន់ប្រាក់សោធននិវត្តន៍ឬការទាមទារប្រាក់ឈ្នួលផ្សេងទៀតដែលមានលក្ខណៈប្រហាក់ប្រហែលអាចត្រូវបានរឹបអូស (ប្រយោគសំខាន់នៃកថាខណ្ឌរង 4 មាត្រា 246 (1) នៃច្បាប់អនុវត្តសាលក្រមរដ្ឋប្បវេណី)។
· ទោះយ៉ាងណាបើសិនជា ½ នៃប្រាក់ឈ្នួលមានចំនួនតិចជាង1.85 លានវ៉ុនក្នុងមួយខែនោះ1.85 លានវ៉ុនគឺជាចំនួនប្រាក់ឈ្នួលដែលហាមឃាត់មិនឱ្យរឹបអូស (បដិសញ្ញានៃកថាខណ្ឌរង 4 មាត្រា 246 (1) នៃច្បាប់អនុវត្តសាលក្រមរដ្ឋប្បវេណីនិងមាត្រា 3 នៃក្រឹត្យអនុវត្តច្បាប់អនុវត្តសាលក្រមរដ្ឋប្បវេណី)។
ការទូទាត់ប្រាក់របស់កម្មករដែលស្លាប់ឬចូលនិវត្តន៍
- ការទូទាត់ប្រាក់របស់កម្មករដែលស្លាប់ឬចូលនិវត្តន៍
· នៅពេលកម្មករម្នាក់ស្លាប់ ឬចូលនិវត្តន៍ និយោជកត្រូវទូទាត់ប្រាក់ឈ្នួល ប្រាក់សំណង និងប្រាក់ ឬក៏វត្ថុមានតម្លៃផ្សេងទៀតក្នុងរយៈពេល 14 ថ្ងៃបន្ទាប់ពីបុព្វហេតុសម្រាប់ការទូទាត់នោះបានកើតឡើង (ប្រយោគសំខាន់នៃមាត្រា 36 នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
- ការប្រាក់សម្រាប់ការទូទាតប្រាក់ឈ្នួលយឺត
· នៅពេលនិយោជកខកខានមិនបានបើកប្រាក់ឈ្នួលទាំងមូល ឬមួយចំណែកនៃប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភសរុបដល់កម្មករតាមប្រព័ន្ធប្រាក់ឧបត្ថម្ភពេលចូលនិវត្តន៍ក្នុងរយៈពេ 14 ថ្ងៃបន្ទាប់ពីបុព្វហេតុនៃការទូទាត់នោះកើតឡើងទេ និយោជកត្រូវបង់ការប្រាក់ដែលកើនឡើងចាប់ពីថ្ងៃបន្ទាប់ពីការកើតឡើងនៃបុព្វហេតុនៃការទូទាត់ប្រាក់នោះរហូតដល់ថ្ងៃទូទាត់ពេញលេញនៃប្រាក់នោះតាមអត្រា 20/100 ក្នុងមួយឆ្នាំ (មាត្រា 37 (1) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម និងមាត្រា 17 នៃក្រឹត្យអនុវត្តច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
· ទោះយ៉ាងណាក៏ដោយ បទបញ្ញត្តិខាងលើមិនត្រូវអនុវត្តនៅពេលនិយោជកពន្យារពេលបើកប្រាក់ឈ្នួលដោយសារគ្រោះធម្មជាតិ ភយន្តរាយ ការប្រកាសក្ស័យធន ។ល។ សម្រាប់រយៈពេលដែលមាននូវមូលហេតុដែលបានលើកឡើងឡើយ (មាត្រា 37 (2) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម និងមាត្រា 18 នៃក្រឹត្យអនុវត្តច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
ការរលត់អាជ្ញាយុកាលនៃបណ្ដឹងទាមទារប្រាក់ឈ្នួល
- ការរលត់អាជ្ញាយុកាលនៃបណ្ដឹងទាមទារប្រាក់ឈ្នួល
· បណ្ដឹងទាមទារប្រាក់ឈ្នួលក្រោមច្បាប់ស្ដីពីស្តង់ដារពលកម្មនឹងត្រូវរលត់តាមអាជ្ញាយុកាល លើកលែងតែត្រូវបានអនុវត្តក្នុងរយៈពេល 3 ឆ្នាំ (មាត្រា 49 នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
· ការរលត់អាជ្ញាយុកាលត្រូវគិតចាប់ពីពេលដែលការទាមទារប្រាក់ឈ្នួលអាចអនុវត្តបាន (មាត្រា 166 (1) នៃច្បាប់រដ្ឋប្បវេណី)។
※បណ្ដឹងទាមទារប្រាក់ឧបត្ថម្ភពេលចូលនិវត្តន៍ត្រូវរលត់តាមអាជ្ញាយុកាលលើកលែងតែមានការអនុវត្តក្នុងរយៈពេល 3ឆ្នាំ (មាត្រា 10 នៃច្បាប់ស្ដីពីការធានាអត្ថប្រយោជន៍ពេលចូលនិវត្តន៍របស់កម្មករ)។
- ការផ្អាកនៃការរលត់អាជ្ញាយុកាលនៃបណ្ដឹងទាមទារប្រាក់ឈ្នួល
· ការរលត់អាជ្ញាយុកាលនៃបណ្ដឹងទាមទារប្រាក់ឈ្នួលនឹងត្រូវផ្អាកក្នុងករណីណាមួយខាងក្រោម (មាត្រា 168 នៃច្បាប់រដ្ឋប្បវេណី)។
√ ការទាមទារ:ការទាមទារតាមនីតិវិធីតុលាការដីកាបង្គាប់ឱ្យទូទាត់ប្រាក់ការបង្ហាញខ្លួនដោយស្ម័គ្រចិត្តការជូនដំណឹងដាច់ខាត។ល។
√ ការរឹបអូសការរឹបអូសបណ្ដោះអាសន្នការសម្រេចទោសបណ្ដោះអាសន្ន
√ ការទទួលស្គាល់
· បើសិនជាអាជ្ញាយុកាលត្រូវបានផ្អាក វាចាប់ផ្ដើមជាថ្មីចាប់ពីពេលដែលបុព្វហេតុនៃការផ្អាកនោះត្រូវបានបញ្ឈប់លែងមាន ដោយមិនគិតពីរយៈពេលដែលកន្លងហួសរហូតដល់ពេលដែលផ្អាកទេ (មាត្រា 178 (1) នៃច្បាប់រដ្ឋប្បវេណី)។
· អាជ្ញាយុកាលដែលត្រូវបានផ្អាកដោយការទាមទារតាមនីតិវិធីតុលាការ ចាប់ផ្ដើមជាថ្មីចាប់ពីពេលដែលសាលក្រមទៅលើនោះត្រូវប្រតិបត្តិតាមជាស្ថាពរ (មាត្រា 178 (2) នៃច្បាប់រដ្ឋប្បវេណី)។
· ការផ្អាកអាជ្ញាយុកាលនៃបណ្ដឹងទាមទារប្រាក់ឈ្នួល នឹងមានប្រសិទ្ធភាពរវាងបណ្ដាភាគីខ្លួនឯង និងអ្នកស្នងរបស់ពួកគេប៉ុណ្ណោះ (មាត្រា 169 នៃច្បាប់រដ្ឋប្បវេណី)។