CAMBODIA

ប្រាក់ឈ្នួល
ប្រព័ន្ធប្រាក់ឈ្នួលអប្បបរមា
អត្ថន័យនៃប្រព័ន្ធប្រាក់ឈ្នួលអប្បបរមា
- គោលគំនិតអំពីប្រព័ន្ធប្រាក់ឈ្នួលអប្បបរមា
· គោលបំណងនៃ “ប្រព័ន្ធប្រាក់ឈ្នួលអប្បបរមា” គឺដើម្បីធ្វើឱ្យជីវិតកម្មករមានស្ថេរភាពនិងដើម្បីពង្រឹងគុណភាពកម្លាំងពលកម្មដោយការធានាកម្រិតប្រាក់ឈ្នួលអប្បបរមាជាក់លាក់មួយដល់កម្មករនិងការដាក់កាតព្វកិច្ចឱ្យនិយោជកទូទាត់ប្រាក់ឈ្នួលអប្បបរមាជាក់លាក់តាមរយៈអន្តរាគមន៍របស់រដ្ឋនៅក្នុងដំណើរការធ្វើការសម្រេចចិត្តលើប្រាក់ឈ្នួលរវាងពលកម្មនិងការគ្រប់គ្រង។
- វិសាលភាពអនុវត្តន៍នៃប្រព័ន្ធ
· ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាត្រូវអនុវត្តចំពោះអាជីវកម្ម ឬកន្លែងការងារគ្រប់ប្រភេទដែលជួលកម្មករ៖ ច្បាប់នេះមិនអនុវត្តចំពោះអាជីវកម្មដែលជួលតែសាច់ញាតិរស់នៅជាមួយនិយោជក ឬចំពោះបុគ្គលដែលត្រូវបានជួលឱ្យធ្វើការងារផ្ទះឡើយ។ច្បាប់នេះមិនត្រូវអនុវត្តចំពោះអ្នកដើរកប៉ាល់សមុទ្រក្រោមច្បាប់អ្នកដើរកប៉ាល់សមុទ្រ និងចំពោះម្ចាស់នាវាដែលជួលអ្នកដើរកប៉ាល់សមុទ្រទាំងនោះទេ (មាត្រា 3 នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា)។
- អត្ថន័យរបស់កម្មករនិងនិយោជកក្រោមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា
· “និយោជិត” សំដៅលើបុគ្គលដែលផ្តល់ការងារដល់អាជីវកម្មឬកន្លែងធ្វើការក្នុងគោលបំណងនៃប្រាក់ឈ្នួល ដោយមិនគិតពីប្រភេទនៃមុខរបរ (「ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា」 មាត្រា 2 និង 「 ច្បាប់ស្តីពីស្តង់ដារការងារ」 មាត្រា 2 (1) 1)។
· “អ្នកប្រើប្រាស់” សំដៅលើនិយោជកអ្នកគ្រប់គ្រងអាជីវកម្ម ឬបុគ្គលផ្សេងទៀតដែលធ្វើសកម្មភាពក្នុងនាមនិយោជកទាក់ទងនឹងពលកម្ម (「ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា」 មាត្រា 2 និង 「ច្បាប់ស្តីពីស្តង់ដារការងារ」 មាត្រា 2(1) 2)។
ការកំណត់ប្រាក់ឈ្នួលអប្បបរមា
- ស្តង់ដារនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា
· ប្រាក់ឈ្នួលអប្បបរមាត្រូវកំណត់ដោយគិតគូរពីថ្លៃចំណាយនៃការរស់នៅរបស់កម្មករ ប្រាក់ឈ្នួលរបស់កម្មករដែលប្រហាក់ប្រហែលគ្នា ផលិតភាពពលកម្ម និងការបែងចែកប្រាក់ចំណូល ។ល។ (ផ្នែកមុននៃប្រការ 4 (1) នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា)។
- នីតិវិធីកំណត់ប្រាក់ឈ្នួលអប្បបរមា
1. ការពិភាក្សានិងការកំណត់ប្រាក់ឈ្នួលអប្បបរមា
· ក្រសួងការងារនិងពលកម្មត្រូវស្នើសុំការពិភាក្សាដោយគណៈកម្មការប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ហើយគណៈកម្មការត្រូវដាក់សំណើប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនជូនរដ្ឋមន្ត្រី (មាត្រា 8 (2) នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា)។
· បើសិនជារដ្ឋមន្ត្រីក្រសួងការងារ និងពលកម្មយល់ថាពិបាកក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាយោងតាមសំណើប្រាក់ឈ្នួលអប្បបរមាដែលបានពិភាក្សា និងដាក់ជូនដោយគណៈកម្មការប្រាក់ឈ្នួលអប្បបរមា គាត់អាចស្នើសុំឱ្យគណៈកម្មាការពិភាក្សាឡើងវិញលើសំណើនោះ (មាត្រា 8 (3) នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា)។
· គណៈកម្មការប្រាក់ឈ្នួលអប្បបរមា នៅពេលទទួលសំណើឱ្យធ្វើការពិភាក្សាឡើងវិញ ត្រូវពិភាក្សាឡើងវិញទៅលើសំណើនោះ និងដាក់លទ្ធផលជូនរដ្ឋមន្ត្រីក្រសួងការងារនិងពលកម្ម (មាត្រា 8 (4) នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា)។
2. ការជូនដំណឹងជាសាធារណៈនិងការជំទាស់នឹងសំណើប្រាក់ឈ្នួលអប្បបរមា
· នៅពេលដែលសំណើប្រាក់ឈ្នួលអប្បបរមាត្រូវបានដាក់ដោយគណៈកម្ម ការប្រាក់ឈ្នួលអប្បបរមាជូនរដ្ឋមន្ត្រីក្រសួងការងារនិងពលកម្ម រដ្ឋមន្ត្រីត្រូវផ្សព្វផ្សាយអំពីសំណើប្រាក់ឈ្នួលអប្បបរមាភ្លាមៗ យោងតាមប្រភេទអាជីវកម្ម ឬកន្លែងការងារ និងបណ្ដាអាជីវកម្មដែលនៅក្នុងចន្លោះអាចអនុវត្តបាន (មាត្រា 9 (1) នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងមាត្រា 8 នៃក្រឹត្យអនុវត្តន៍ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា)។
· ប្រសិនបើអ្នកតំណាងកម្មករ ឬ និយោជកមានការជំទាស់ប្រឆាំងនឹងសំណើប្រាក់ឈ្នួលអប្បបរមាដែលបានផ្សព្វផ្សាយ នោះអ្នកតំណាងអាចលើកការជំទាស់ទៅរដ្ឋមន្ត្រីក្រសួងការងារនិងពលកម្ម (ផ្នែកមុននៃមាត្រា 9 (2) នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា)។
3. សំណើឱ្យធ្វើការពិភាក្សាឡើងវិញដោយរដ្ឋមន្ត្រីក្រសួងការងារនិងពលកម្ម
· ប្រសិនបើរដ្ឋមន្ត្រីក្រសួងការងារនិងពលកម្មយល់ថាការជំទាស់ដែលដាក់ដោយតំណាងកម្មករ ឬនិយោជកមានភាពសមហេតុផល នោះរដ្ឋមន្ត្រីត្រូវស្នើឱ្យគណៈកម្មការប្រាក់ឈ្នួលអប្បបរមាធ្វើការពិភាក្សាឡើងវិញលើសំណើប្រាក់ឈ្នួលអប្បបរមា តាមខ្លឹមសារនៃការជំទាស់ដែលបានបញ្ជាក់ (មាត្រា 9 (3) នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា)។
· ប្រសិនបើរដ្ឋមន្ត្រីក្រសួងការងារនិងពលកម្មយល់ថាពិបាកក្នុងការកំណ ត់ប្រាក់ឈ្នួលអប្បបរមាយោងតាមសំណើប្រាក់ឈ្នួលអប្បបរមាដែលបានពិភាក្សា និងដាក់ជូនដោយគណៈកម្មការប្រាក់ឈ្នួលអប្បបរមា គាត់អាចស្នើសុំគណៈកម្មការដើម្បីពិភាក្សាឡើងវិញលើសំណើសម្រាប់រយៈពេលដែលបានបញ្ជាក់ ដោយបង្ហាញពីហេតុផលនៃការស្នើសុំនោះ ទោះបីបន្ទាប់ពីមានការជូនដំណឹងជាសាធារណៈអំពីសំណើប្រាក់ឈ្នួលអប្បបរមាក៏ដោយ (មាត្រា 8 (3) នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា)។
4. ការសម្រេចឡើងវិញអំពីសំណើប្រាក់ឈ្នួលអប្បបរមា
· គណៈកម្មការប្រាក់ឈ្នួលអប្បបរមា នៅពេលទទួលសំណើសុំធ្វើការពិភាក្សាឡើងវិញ ត្រូវពិភាក្សាឡើងវិញលើសំណើនោះ និងត្រូវដាក់លទ្ធផលទៅរដ្ឋមន្ត្រីក្រសួងការងារនិងពលកម្មក្នុងរយៈពេលដូចបានកំណត់ដោយរដ្ឋមន្ត្រី (មាត្រា 8 (4) នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា)។
· នៅពេលធ្វើការពិភាក្សាឡើងវិញ គណៈកម្មការប្រាក់ឈ្នួលអប្បរមាសម្រេចឡើងវិញនូវសំណើប្រាក់ឈ្នួលអប្បបរមាដំបូងដែលមានសមាជិកភាគច្រើននៅក្នុងការិយាល័យ និងដោយការបោះឆ្នោតដំណាលគ្នាចំនួន 2/3 នៃសមាជិកដែលមានវត្តមាន រដ្ឋមន្ត្រីក្រសួងការងារនិងពលកម្ម នឹងធ្វើការសម្រេចលើប្រាក់ឈ្នួលអប្បបរមាយោងតាមសំណើ (មាត្រា 8 (5) នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា)។
5. ការកំណត់និងការជូនដំណឹងជាសាធារណៈអំពីប្រាក់ឈ្នួលអប្បបរមា
· រដ្ឋមន្ត្រីក្រសួងការងារនិងពលកម្មត្រូវកំណត់អំពីប្រាក់ឈ្នួលអប្បបរមាឱ្យបានមុនថ្ងៃទី 5 ខែ 8 ជារៀងរាល់ឆ្នាំ តាមសំណើប្រាក់ឈ្នួលអប្បបរមាដែលបានពិភាក្សា និងបានសម្រេចដោយគណៈកម្មការប្រាក់ឈ្នួលអប្បបរមា (មាត្រា 8 (1) នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា)។
· នៅពេលដែលរដ្ឋមន្ត្រីក្រសួងការងារនិងពលកម្មកំណត់ប្រាក់ឈ្នួលអប្បបរមា គាត់ត្រូវជូនដំណឹងពីខ្លឹមសាររបស់វាជាសាធារណៈដោយមិនពន្យារពេល។ ប្រាក់ឈ្នួលអប្បបរមាដែលជូនដំណឹងនោះ ត្រូវចូលជាធរមានចាប់ពីថ្ងៃទី 1 ខែ 1 នៃឆ្នាំបន្ទាប់ លើកលែងតែមានមូលហេតុពិសេស (មាត្រា 10 (1) និង (2) នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា)។
※ចំនួនប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់ដោយនីតិវិធីខាងលើ
ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ 2022 គឺ 9,160 វ៉ុន (ក្នុងមួយម៉ោង)។
ការអនុវត្តប្រាក់ឈ្នួលអប្បបរមា
- ការអនុវត្តប្រាក់ឈ្នួលអប្បបរមា
· ចំណុចខាងក្រោមនេះ មិនស្ថិតនៅក្រោមវិសាលភាពនៃប្រាក់ឈ្នួលសម្រាប់ការអនុវត្តប្រាក់ឈ្នួលអប្បបរមាទេ៖(មាត្រា 6 (4) នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងមាត្រា 2 នៃវិធានអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា)។
√ ប្រាក់ឈ្នួលក្រៅពីប្រាក់ឈ្នួលដែលត្រូវបានទូទាត់សម្រាប់ម៉ោងធ្វើការតាមកិច្ចសន្យា (តទៅនេះហៅថា “ម៉ោងធ្វើការតាមកិច្ចសន្យា”) ឬថ្ងៃធ្វើការតាមកិច្ចសន្យា
√ ប្រាក់រង្វាន់និងប្រាក់ផ្សេងទៀតដែលស្មើនឹងប្រាក់ទាំងនោះដែលមានចំនួនដល់ 25/100 នៃទឹកប្រាក់បម្លែងប្រចាំខែដែលត្រូវបានគណនាដោយផ្អែកលើចំនួនប្រាក់ឈ្នួលអប្បបរមាប្រចាំម៉ោងនៃឆ្នាំដែលពាក់ព័ន្ធក្នុងចំណោមចំនួនប្រាក់ទូទាត់ប្រចាំខែនៃប្រាក់ឈ្នួលបន្ទាប់
√ ប្រាក់ឈ្នួលណាមួយខាងក្រោមសម្រាប់ជួយឧបត្ថម្ភដល់ការរស់នៅ ឬសុខុមាលភាពរបស់និយោជិត ដូចជាការចំណាយលើអាហារ ការស្នាក់នៅ និងមធ្យោបាយធ្វើដំណើ៖
1. ប្រាក់ឈ្នួលក្រៅពីប្រាក់ឈ្នួលដែលបានទូទាត់ជារូបិយវត្ថុ
2. ចំណែកដែលត្រូវនឹង 7/100 នៃចំនួនទឹកប្រាក់បម្លែងប្រចាំខែដែលត្រូវបានគណនាដោយផ្អែកលើចំនួនប្រាក់ឈ្នួលអប្បបរមាប្រចាំម៉ោងនៃឆ្នាំដែលពាក់ព័ន្ធក្នុងចំណោមចំនួនទឹកប្រាក់ទូទាត់ប្រចាំខែដែលបានទូទាត់ជារូបិយវត្ថុ
- ការលើកលែងពីការអនុវត្តប្រាក់ឈ្នួលអប្បបរមា
· មនុស្សម្នាក់ដែលមានពិការភាពខាងផ្លូវចិត្ត ឬរាងកាយត្រូវបានគេចាត់ទុកថាមានឧបសគ្គផ្ទាល់ និងច្បាស់លាស់ក្នុងការបំពេញការងារដែលបានកំណត់ អាចត្រូវបានដកចេញពីការអនុវត្តប្រាក់ឈ្នួលអប្បបរមា ប្រសិនបើនិយោជកទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការងារនិងពលកម្មទាក់ទងនឹងបញ្ហានោះ (មាត្រា 7 នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងមាត្រា 6 នៃក្រឹត្យអនុវត្តច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា)។
· និយោជក ដែលមានបំណងទទួលបានការអនុញ្ញាតសម្រាប់ការលើកលែងការអនុវត្តប្រាក់ឈ្នួលអប្បបរមា ត្រូវរៀបចំពាក្យសុំដោយប្រើគំរូរូបភាពដែលមានចែងក្នុងទម្រង់ 1 នៃវិធានអនុវត្តប្រាក់ឈ្នួលអប្បបរមា រួចដាក់ទៅប្រធានការិយាល័យការងារនិងពលកម្មតំបន់ រួមជាមួយឯកសារដូចខាងក្រោម (មាត្រា 3 (2) និងទម្រង់ 1 នៃវិធានអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា)។
√ ច្បាប់ចម្លងសៀវភៅបញ្ជីបើកប្រាក់ខែមួយ 1 ច្បាប់នៃនិយោជិតទាំងអស់ដែលធ្វើការនៅកន្លែងអាជីវកម្មសម្រាប់ខែដែលនៅមុនខែនៃកាលបរិច្ឆេទអនុវត្ត
√ ច្បាប់ចម្លងនៃឯកសារមួយ 1ច្បាប់ដែលបង្ហាញថាអ្នកដាក់ពាក្យសុំមានពិការភាពផ្លូវចិត្តឬផ្លូវកាយ
√ ច្បាប់ចម្លងមួយ 1ច្បាប់នៃសំបុត្រសម្តែងមតិយោបល់នៃបុគ្គលដែលមានសិទ្ធិជាមាតាបិតា (អាចអនុវត្តបានតែក្នុងករណីនៃការដាក់ពាក្យសុំដោយសារពិការផ្នែកផ្លូវចិត្តផ្លូវប្រាជ្ញាឬដោយជំងឺអូទីសឹមប៉ុណ្ណោះ)
· នៅពេលដែលរដ្ឋមន្ត្រីក្រសួងការងារនិងពលកម្មផ្ដល់ការអនុញ្ញាតឱ្យអ្នកដាក់ពាក្យដែលបានលើកឡើងខាងលើ ត្រូវបានលើកលែងពីការអនុវត្តប្រាក់ឈ្នួលអប្បបរមា គាត់ត្រូវចេញវិញ្ញាបនបត្រដែលទាក់ទងនឹងអ្នកដាក់ពាក្យ ដោយប្រើគំរូរូបភាពដែលបានផ្ដល់ជូននៅក្នុងទម្រង់ 2 នៃវិធានអនុវត្តច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា។ក្នុងករណីបែបនោះ រដ្ឋមន្ត្រីអាចផ្ដល់អនុសាសន៍ឱ្យនិយោជកទូទាត់ឱ្យនិយោជិតដែលស្ថិតក្រោមការលើកលែងការអនុវត្តប្រាក់ឈ្នួលអប្បបរមា នូវប្រាក់ឈ្នួលស្មើគ្នាដែលទូទាត់ឱ្យកម្មករដែលធ្វើការងារស្រដៀងគ្នា (មាត្រា 3 (2) និងទម្រង់ 2 នៃវិធាននៃការអនុវត្តច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា)។
សុពលភាពនៃប្រាក់ឈ្នួលអប្បបរមា
- កាតព្វកិច្ចរបស់និយោជកក្នុងការជូនដំណឹង
· និយោជកណាដែលស្ថិតក្រោមការអនុវត្តប្រាក់ឈ្នួលអប្បបរមា ត្រូវជូនដំណឹងដល់កម្មករអំពីប្រាក់ឈ្នួលអប្បបរមាដែលពាក់ព័ន្ធតាមរយៈការបង្ហាញវានៅកន្លែងដែលងាយមើលឃើញ ឬតាមរយៈការប្រើមធ្យោបាយសមស្របផ្សេងទៀត ដូចបានបន្ថែមខាងក្រោម៖ (មាត្រា 11 នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងមាត្រា 11 (1) ក្រឹត្យអនុវត្តច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា)។
√ ចំនួនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករដែលពាក់ព័ន្ធ
√ ប្រាក់ឈ្នួលមិនរាប់បញ្ចូលប្រាក់ឈ្នួលអប្បបរមា
√ វិសាលភាពនៃកម្មករនៅក្នុងអាជីវកម្មដែលពាក់ព័ន្ធដែលមិនស្ថិតក្រោមការអនុវត្តប្រាក់ឈ្នួលអប្បបរមា
√ កាលបរិច្ឆេទចូលជាធរមាននៃប្រាក់ឈ្នួលអប្បបរមា
· និយោជក ត្រូវជូនដំណឹងដល់កម្មករអំពីព័ត៌មានលម្អិតនៃប្រាក់ឈ្នួលអប្បបរមាយ៉ាងហោចណាស់ឱ្យបានមួយថ្ងៃមុនកាលបរិច្ឆេទចូលជាធរមាននៃប្រាក់ឈ្នួលអប្បបរមា តាមមាត្រា 10 (2) នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា (ថ្ងៃទី 31 ខែ 12 ជារៀងរាល់ឆ្នាំ) (មាត្រា 11 (2) នៃក្រឹត្យអនុវត្តច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា)។
- កាតព្វកិច្ចទូទាត់ប្រាក់ឈ្នួលអប្បបរមា
· និយោជកត្រូវទូទាត់ឱ្យកម្មករដែលត្រូវបានគ្របដណ្ដប់ដោយប្រាក់ឈ្នួលអប្បបរមា យ៉ាងហោចណាស់នូវចំនួនប្រាក់ឈ្នួលអប្បបរមា ឬច្រើនជាងនេះ (មាត្រា 6 (1) នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា)។
· នៅពេលដែលកិច្ចសន្យាការងាររវាងនិយោជក និងកម្មករដែលត្រូវបានគ្របដណ្ដប់ដោយប្រាក់ឈ្នួលអប្បបរមាផ្តល់នូវប្រាក់ឈ្នួលទាបជាងចំនួនប្រាក់ឈ្នួលអប្បបរមា ការចែងដែលទាក់ទងនឹងប្រាក់ឈ្នួលនោះ នឹងត្រូវទុកជាមោឃៈ ហើយផ្នែកដែលត្រូវបានធ្វើឱ្យអស់សុពលភាពនឹងត្រូវចាត់ទុកដូចត្រូវបានចែងថា នឹងត្រូវទូទាត់ប្រាក់ឈ្នួលដូចនឹងចំនួនប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់នៅក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា (មាត្រា 6 (3) នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា)។
※ គ្មាននិយោជកណាអាចបន្ទាបកម្រិតប្រាក់ឈ្នួលមុន ដោយផ្អែកលើមូលហេតុនៃប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់ដោយច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាឡើយ (មាត្រា 6 (2) នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា)។