CAMBODIA

ប្រាក់ឈ្នួល
អត្ថន័យនៃប្រាក់ឈ្នួល
គោលគំនិតអំពីប្រាក់ឈ្នួល
- ពាក្យ “ប្រាក់ឈ្នួល” មានន័យថាប្រាក់ឈ្នួលនានាប្រាក់ខែឬប្រភេទប្រាក់ឬក៏វត្ថុមានតម្លៃណាមួយផ្សេងទៀតដោយមិនគិតពីមុខតំណែងរបស់ពួកគេដែលនិយោជកទូទាត់ឱ្យបុគ្គលិកកម្មករជាប្រាក់ឈ្នួលសុទ្ធសាធសម្រាប់ការងារ (កថាខណ្ឌរង 5 មាត្រា 2 (1) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
※ពាក្យ “កម្មករ" មានន័យថាជាមនុស្សមិនថាប្រកបមុខរបរអ្វីក៏ដោយដែលធ្វើការឱ្យអាជីវកម្មឬកន្លែងការងារមួយក្នុងគោលបំណងរកប្រាក់ឈ្នួល (កថាខណ្ឌរង 1 មាត្រា 2 (1) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
※ “ពាក្យ "និយោជក" មានន័យថាម្ចាស់អាជីវកម្មឬបុគ្គលដែលមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងអាជីវកម្មឬបុគ្គលដែលធ្វើសកម្មភាពក្នុងនាមម្ចាស់អាជីវកម្មទាក់ទងនឹងបញ្ហានានាដែលពាក់ព័ន្ធនឹងកម្មករ (កថាខណ្ឌរង 2 មាត្រា 2 (1) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
ធាតុជាគោលគំនិតនៃប្រាក់ឈ្នួល
- ការទូទាត់ប្រាក់ពីនិយោជកទៅឱ្យកម្មករ
· ជាគោលការណ៍ បុព្វលាភធានារ៉ាប់រងដែលនិយោជករ៉ាប់រងតាមកម្មវិធីធានារ៉ាប់រងសង្គមនានាគឺមិនត្រូវបានរាប់បញ្ចូលក្នុងន័យជាប្រាក់ឈ្នួលទេ ពីព្រោះប្រាក់ឈ្នួលត្រូវបានទូទាត់ ‘ពីនិយោជកទៅឱ្យកម្មករ’ ទេ។ប្រាក់ឈ្នួលមិនគ្របដណ្តប់ប្រាក់សគុណ ឬប្រាក់ទឹកតែដែលបានទូទាត់ទៅឱ្យកម្មករ ។ល។ ដោយអតិថិជនទេ។
- ប្រាក់ឈ្នួលសុទ្ធសាធសម្រាប់ការងារ
· ‘ប្រាក់ឈ្នួលសុទ្ធសាធសម្រាប់ការងារ ដែលត្រូវបានទូទាត់ជាថ្នូរនឹងការធ្វើការងារឱ្យ’’ គឺត្រូវវិនិច្ឆ័យដោយផ្អែកលើការពិតដែលថាកាតព្វកិច្ចនៃការទូទាត់ប្រាក់ ឬវត្ថុមានតម្លៃកើតឡើងនៅពេលដែលវាទាក់ទងដោយផ្ទាល់ ឬទាក់ទងយ៉ាងជិតស្និទ្ធជាមួយការធ្វើការងារឱ្យ។
※ករណីយុត្តិសាស្ត្រតុលាការទាក់ទងនឹងវិសាលភាពនៃប្រាក់ឈ្នួល
- ប្រាក់ឧបត្ថម្ភសម្រាប់សេវាកម្មក្រៅប្រទេស
· ផ្នែកដែលលើសនៃប្រាក់ឈ្នួល ដែលទទួលបានក្នុងអំឡុងពេលធ្វើការនៅក្រៅប្រទេស ប្រៀបធៀបនឹងប្រាក់ឈ្នួលធម្មតារបស់កម្មករធ្វើការក្នុងស្រុកដែលមានឋានៈស្មើគ្នាដែលពាក់ព័ន្ធ គួរត្រូវបានយល់ថាមិនមែនជាប្រាក់ឈ្នួលដែលត្រូវទូទាត់ចំពោះការងារទេ ប៉ុន្តែជាប្រាក់សំណងលើការចំណាយជាក់ស្តែង ឬប្រាក់ឈ្នួលបណ្តោះអាសន្នដែលទទួលបានក្នុងកាលៈទេសៈពិសេសក្នុងអំឡុងបំពេញការងារនៅក្រៅប្រទេសក្នុងនាមជាអ្នកឆ្លើយឆ្លងព័ត៌មាននៅបរទេស (សេចក្តីសម្រេចរបស់តុលាការកំពូល ថ្ងៃទី 9 ខែ 11 ឆ្នាំ 1990, 90 Daka 4683)។
- ប្រាក់ឧបត្ថម្ភសម្រាប់ការស្រាវជ្រាវ
· ប្រាក់ឧបត្ថម្ភសម្រាប់ការស្រាវជ្រាវ និងការណែនាំសិស្សគួរត្រូវបានចាត់ទុកថាជាប្រាក់ឈ្នួល នោះគឺប្រាក់ឈ្នួលសុទ្ធសាធសម្រាប់ការងារ ប្រសិនបើវាត្រូវបានទូទាត់ទៅឱ្យសមាជិកនៃមហាវិទ្យាល័យដែលពាក់ព័ន្ធជាបន្តបន្ទាប់ និងជាប្រចាំ និងមិនមែនដើម្បីគោលបំណងទូទាត់សងលើការចំណាយជាក់ស្ដែងសម្រាប់សមិទ្ធិផលស្រាវជ្រាវជាក់លាក់ (សេចក្តីសម្រេចរបស់តុលាការកំពូល ថ្ងៃទី 28 ខែ 9 ឆ្នាំ 1977, 77 Da 300)។
- ប្រាក់រង្វាន់
· បើសិនជាប្រាក់រង្វាន់ត្រូវបានទូទាត់ជាបន្តបន្ទាប់ និងជាប្រចាំ ហើយមានចំនួនថេរ នោះវាស្ថិតនៅក្រោមអត្ថន័យនៃប្រាក់ឈ្នួលដែលត្រូវបានទូទាត់ជាប្រាក់ឈ្នួលសុទ្ធសាធសម្រាប់ការងារ ខណៈដែលវាមិនត្រូវបានរាប់បញ្ចូលក្នុងអត្ថន័យនៃប្រាក់ឈ្នួលនៅពេលដែលពេលវេលានៃការទូទាត់ប្រាក់ឈ្នួលគឺមិនច្បាស់លាស់ និងមានលក្ខណៈបណ្ដោះអាសន្ន (សេចក្តីសម្រេចរបស់តុលាការកំពូល ថ្ងៃទី 11 ខែ 6 ឆ្នាំ 2002, 2001 Da 16722)។
- ប្រាក់ឧបត្ថម្ភគ្រួសារ
· ប្រសិនបើក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការទូទាត់ប្រាក់ឧបត្ថម្ភគ្រួសារ ហើយប្រាក់ឧបត្ថម្ភគ្រួសារត្រូវបានទូទាត់ទៅឱ្យកម្មករដោយបំពេញតាមលក្ខខណ្ឌតម្រូវជាក់លាក់មួយចំនួន នោះប្រាក់ឧបត្ថម្ភគ្រួសារគួរស្ថិតនៅក្នុងប្រាក់ឈ្នួលក្នុងនាមជាប្រាក់ឈ្នួលសុទ្ធសាធសម្រាប់ការងារ ដោយមូលហេតុថាប្រាក់ឧបត្ថម្ភទាំងនោះមិនមែនមានលក្ខណៈធ្វើតាមទំនើងចិត្ត និងលក្ខណៈអនុគ្រោះ (សេចក្តីសម្រេចរបស់តុលាការកំពូល ថ្ងៃទី 26 ខែ 5 ឆ្នាំ 2006, 2003 Da 54322, 54339)។
- ការធានារ៉ាប់រងរបស់អ្នកបើកបរ
· ការធានារ៉ាប់រងរបស់អ្នកបើកបរមិនត្រូវបានរាប់បញ្ចូលទៅក្នុងប្រភេទប្រាក់ឈ្នួលដែលទូទាត់អាស្រ័យតាមការងារទេ បើយោងទៅតាមកិច្ចព្រមព្រៀងរួមរបស់សហភាពពាណិជ្ជកម្ម ចំនួនទឹកប្រាក់ដែលពាក់ព័ន្ធត្រូវបានប្រមូលជារៀងរាល់ខែពីនិយោជកក្នុងទម្រង់ជាមូលនិធិដើម្បីរក្សាស្ថេរភាពជីវិតក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានចែកចាយទៅឱ្យសមាជិកនានានៃសហភាព (សេចក្តីសម្រេចរបស់តុលាការកំពូល ថ្ងៃទី 23 ខែ 7 ឆ្នាំ 2002, 2000 Da 29370)។
- ចំណាយលើអាហារ
· បើសិនជាបណ្ណទូទាត់អាហារដែលបានផ្ដល់ដោយនិយោជកទៅឱ្យកម្មករមានសុពលភាព 2 ថ្ងៃ និងមិនអាចប្ដូរជាសាច់ប្រាក់ និងទំនិញបាន នោះអាហារនោះត្រូវបានផ្ដល់សម្រាប់សុខុមាលភាពរបស់កម្មករ និងមិនអាចចាត់ទុកថាជាប្រាក់ឈ្នួលឡើយ នោះគឺប្រាក់ឈ្នួលសុទ្ធសាធសម្រាប់ការងារ (សេចក្តីសម្រេចរបស់តុលាការកំពូល ថ្ងៃទី 23 ខែ 7 ឆ្នាំ 2002, 2000 Da 29370)។
ប្រាក់ឈ្នួលធម្មតានិងប្រាក់ឈ្នួលមធ្យម
- ប្រាក់ឈ្នួលធម្មតា
· "ប្រាក់ឈ្នួលធម្មតា" មានន័យថាប្រាក់ឈ្នួលប្រចាំម៉ោង ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ឬប្រចាំខែ ឬតម្លៃកិច្ចសន្យាដែលត្រូវទូទាត់ឱ្យកម្មករសម្រាប់ការងារជាក់លាក់ដែលបានព្រមព្រៀង ឬការងារទាំងមូលជាប្រចាំ និងក្នុងចំនួនមិនប្រែប្រួល (មាត្រា 6 (1) នៃក្រឹត្យអនុវត្តច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
· ប្រាក់ឈ្នួលធម្មតានឹងក្លាយជាមូលដ្ឋានសម្រាប់ការគណនាដូចខាងក្រោម។
√ ស្តង់ដារអប្បបរមានៃប្រាក់ឈ្នួលមធ្យមដែលមានការធានា(「ច្បាប់ស្តីពីស្តង់ដាការងារ」 មាត្រា 2 (2) និង សាលក្រមរបស់តុលាការកំពូល លេខ93ដា 8658 ចុះថ្ងៃទី9 ខែ11 ឆ្នាំ1993)
√ ប្រាក់ឧបត្ថម្ភសម្រាប់ការបណ្តេញចេញដោយមានការជូនដំណឹងជាមុន (មាត្រា 26 នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)
√ ប្រាក់ឧបត្ថម្ភសម្រាប់ការងារបន្ថែមការងារពេលយប់ឬការងារថ្ងៃឈប់សម្រាក (មាត្រា 56 នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)
√ ប្រាក់ឧបត្ថម្ភសម្រាប់វិស្សមកាលដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ (មាត្រា 60 (5) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)
√ ប្រាក់ឧបត្ថម្ភសម្រាប់ការឈប់សម្រាកលំហែមាតុភាព (មាត្រា 75 នៃច្បាប់ស្តីពីការធានារ៉ាប់រងការងារ)
· ប្រាក់ឈ្នួលដែលជាមូលដ្ឋានគណនាសម្រាប់ប្រាក់ឈ្នួលធម្មតា រួមមានប្រាក់ឈ្នួលមូលដ្ឋានដែលត្រូវទូទាត់ឱ្យកម្មករតាមកិច្ចសន្យាការងារ ឬវិធានការងារ ឬកិច្ចព្រមព្រៀងរួម ។ល។ សម្រាប់រយៈពេលជាក់លាក់ (ម៉ោងធ្វើការតាមច្បាប់ប្រសិនបើមិនមានចែងពីម៉ោងធ្វើការរបស់កម្មករ) និងប្រាក់ឈ្នួលដែលមានចំនួនថេរដែលត្រូវទូទាត់ឱ្យកម្មករជាប្រចាំ និងមិនប្រែប្រួ1លសម្រាប់រយៈពេលគណនាប្រាក់ឈ្នួល [មាត្រា 3 (1) នៃគោលការណ៍ណែនាំអំពីការគណនាប្រាក់ឈ្នួលធម្មតា (វិធានដែលត្រូវបានបង្កើតឡើងរបស់ក្រសួងការងារនិងពលកម្ម លេខ 47 ថ្ងៃទី 25 ខែ 9 ឆ្នាំ 2012។បានចេញបញ្ជា·ចូលជាធរមាន)]។
· និយមន័យនៃប្រាក់ឈ្នួលធម្មតាមិនគួរត្រូវបានពិចារណាតែលើមុខតំណែងរបស់គេនោះទេ ប៉ុន្តែត្រូវផ្អែកលើអត្ថន័យនៃប្រាក់ឈ្នួលធម្មតា បទបញ្ញត្តិនៃកិច្ចសន្យាការងារ ឬវិធាននៃការងារ ឬកិច្ចព្រមព្រៀងរួម ប្រភេទការងារនិងទម្រង់ការងារ ពន្ធគយលើការទូទាត់ ។ល។ (បដិសញ្ញា នៃមាត្រា 5-2 នៃគោលការណ៍ណែនាំការគណនាប្រាក់ឈ្នួលធម្មតា)។
- ប្រាក់ឈ្នួលមធ្យម
· ពាក្យ "ប្រាក់ឈ្នួលមធ្យម" មានន័យថាជាចំនួនដែលត្រូវបានគណនាដោយការយកបរិមាណប្រាក់ឈ្នួលសរុបដែលបានទូទាត់ឱ្យកម្មករដែលពាក់ព័ន្ធក្នុងរយៈពេល 3 ខែប្រតិទិន ភ្លាមៗមុនថ្ងៃដែលបុព្វហេតុសម្រាប់ការគណនាប្រាក់ឈ្នួលរបស់គាត់កើតឡើង ចែកឱ្យចំនួនថ្ងៃប្រតិទិនសរុបក្នុងអំឡុងពេល 3 ខែនោះ (ប្រយោគសំខាន់នៃកថាខណ្ឌរង 6 មាត្រា 2 (1) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
· ប្រាក់ឈ្នួលមធ្យមត្រូវបានគណនាដោយការយកចំនួនប្រាក់ឈ្នួ លសរុបដែលបានទូទាត់ទៅឱ្យកម្មករដែលពាក់ព័ន្ធក្នុងអំឡុងពេល 3 ខែប្រតិទិន ភ្លាមៗមុនថ្ងៃដែលបុព្វហេតុសម្រាប់ការគណនាប្រាក់ឈ្នួលមធ្យមរបស់គាត់បានកើតឡើងចែកឱ្យចំនួនថ្ងៃប្រតិទិនសរុបក្នុងអំឡុងពេលបីខែនោះ។នៅពេលចំនួនដែលបានគណនាទាបជាងចំនួនប្រាក់ឈ្នួលធម្មតារបស់កម្មករនោះ នោះចំនួនប្រាក់ឈ្នួលធម្មតាត្រូវបានចាត់ទុកថាជា ប្រាក់ឈ្នួលមធ្យមរបស់គាត់ (មាត្រា 2 (2) នៃច្បាប់ស្ដីពីស្តង់ដារពលកម្ម)។
· ប្រាក់ឈ្នួលមធ្យមគឺជាមូលដ្ឋានសម្រាប់ការគណនាអត្ថប្រយោជន៍ពេលចូលនិវត្តន៍ ប្រាក់ឧបត្ថម្ភពេលផ្អាកអាជីវកម្ម និងអត្ថប្រយោជន៍សម្រាប់ការឈប់សម្រាក/វិស្សមកាលដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ ។ល។
※របៀបគណនាប្រាក់ឈ្នួលមធ្យម
ប្រាក់ឈ្នួលមធ្យម = ប្រាក់ឈ្នួលសរុបដែលបានទូទាត់ឱ្យកម្មករដែលពាក់ព័ន្ធក្នុងអំឡុងពេល 3 ខែប្រតិទិនភ្លាមៗមុនថ្ងៃដែលបុព្វហេតុសម្រាប់ការគណនាប្រាក់ឈ្នួលមធ្យមរបស់គាត់បានកើតឡើង ÷ ចំនួនថ្ងៃប្រតិទិនសរុបក្នុងអំឡុងពេល 3ខែនោះ