CAMBODIA

ការប្រើប្រាស់យានជំនិះសាធារណៈ
បើសិនគ្រោះថ្នាក់ចរាចរកើតឡើងពេលកំពុងប្រើប្រាស់តាក់ស៊ី តើខ្ញុំអាចទទួលសំណងបានយ៉ាងដូចម្តេច?
ករណីគ្រោះថ្នាក់កើតឡើងដោយសារកំហុសអ្នកបើកបរតាក់ស៊ី
- ករណីគ្រោះថ្នាក់កើតឡើងដោយសារកំហុសអ្នកបើកបរតាក់ស៊ី ធ្វើឲ្យអ្នកដំណើរ ទទួលគ្រោះថ្នាក់រាងកាយ ឬ រងការខូតខាតទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់នៅពេល ប្រើប្រាស់តាក់ស៊ី នោះអ្នកបើកបរតាក់ស៊ី ឬ ក្រុមហ៊ុនរបស់អ្នកបើកតាក់ស៊ីត្រូវសង សំណងដែលយោងតាម 「ច្បាប់ស្តីពីការធានាសំណងខូចខាតយានយន្ត」 មាត្រា 3, 「ច្បាប់រដ្ឋប្បវេណី」 មាត្រា 750 និង មាត្រា 756ជាដើម។ល។
- ក្នុងករណីទទួលគ្រោះថ្នាក់រាងកាយ ឬ រងការខូតខាតទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់នៅពេល ប្រើប្រាស់តាក់ស៊ី ដោយសារកំហុសរបស់អ្នកបើកបរតាក់ស៊ី ជនរងគ្រោះអាចទទួលប្រាក់សំណងដោយឆ្លងកាត់នីតិវិធីដោះស្រាយសំណងតាមរយៈសហព័ន្ធរតាក់ស៊ី(បើជាតាក់ស៊ីផ្ទាល់ខ្លួន គឺតាមរយៈសហព័ន្ធតាក់ស៊ីផ្ទាល់ខ្លួន)បាន។ ក្នុងករណីដែលបានទទួលសំណងនេះរួចហើយ នោះមិនអាចស្នើសុំសំណងដែលយោងតាម「ច្បាប់ស្តីពីការធានាសំណងខូចខាតយានយន្ត」 ឬ 「ច្បាប់រដ្ឋប្បវេណី」បានឡើយ។
ករណីដែលគ្រោះថ្នាក់កើតឡើងដោយកំហុសភាគីម្ខាងទៀត ឬ ទាំងអ្នកបើកបរតាក់ស៊ី និង ភាគីម្ខាងទៀតខុសទាំងពីរ
- ក្នុងករណីដែលអត្រានៃកំហុសត្រូវបានព្រមព្រៀងគ្នា
· អ្នកដំណើរដែលជិះតាក់ស៊ី អាចស្នើសុំប្រាក់សំណងដោយផ្ទាល់ទៅតាមសមាមាត្រកំហុសដែលបានព្រមព្រៀងគ្នា ពីអ្នកបើកបរតាក់ស៊ីដែលកមានទំនួលខុសត្រូវក្នុងគ្រោះថ្នាក់ក្នុងខ្លឹមសារដែលបានព្រមព្រៀងគ្នា។
· អ្នកបើកបរដែលមានទំនួលខុសត្រូវក្នុងគ្រោះថ្នាក់ ត្រូវបង់ប្រាក់សំណងដល់ ជនរងគ្រោះ ដោយអនុលោមតាមតាម「ច្បាប់ស្តីពីការធានាសំណងខូចខាតយានយន្ត」 មាត្រា 3, 「ច្បាប់រដ្ឋប្បវេណី」 មាត្រា 750 និង មាត្រា 756ជាដើម។ល។ ក្នុងករណីដែលបានទទួលសំណងនេះរួចហើយតាមរយៈវិធីដោះស្រាយសំណង ដែលមានដូចជាការធានារ៉ាប់រង និង សហជិប នោះមិនអាចស្នើសុំសំណងដែលយោងតាម「ច្បាប់ស្តីពីការធានាសំណងខូចខាតយានយន្ត」 ឬ 「ច្បាប់រដ្ឋប្បវេណី」នូវចំនួនទឹកប្រាក់ដែលទទួលបានរួចហើយនោះឡើយ។
- ក្នុងករណីដែលមានជំលោះសមាមាត្រនៃកំហុស
· អ្នកដំណើរដែលរងគ្រោះដោយសារគ្រោះថ្នាក់ អាចស្នើសុំប្រាក់ផ្តល់ឲ្យ(ប្រាក់សំណង) ដោយផ្ទាល់ទៅកាន់សហព័ន្ធតាក់ស៊ី(បើជាតាក់ស៊ីផ្ទាល់ខ្លួន គឺតាមរយៈសហព័ន្ធតាក់ស៊ីផ្ទាល់ខ្លួន)បាន។ (「ច្បាប់ស្តីពីការធានាសំណងខូចខាតយានយន្ត」មាត្រា 10)។
√ ក្នុងករណីបែបនេះ ជាករណីដែលកើតឡើងដោយសារអ្នកបើកបរតាក់ស៊ី និង ភាគីម្ខាងទៀតបដិសេធកំពុងកំហុសដែលនាំឲ្យកើតមានគ្រោះថ្នាក់ ដូចនេះហើយ ដើម្បីត្រៀមចំពោះហេតុការនេះ អ្នកគួរតែថតរូបនៅកន្លែងកើតហេតុទុកជាភស្តុតាង ហើយរាយការណ៍ពីការពិតនៃកំហុសនេះទៅកាន់ប៉ុស្តិ៍ប៉ូលីស ឬ ក្រុមហ៊ុនធានារ៉ាប់រង។