CAMBODIA

ការប្រើប្រាស់យានជំនិះសាធារណៈ
បើដឹងទុកមុន ល្អណាស់.
តើអ្នកឆ្ងល់ពីប្រភេទនៃតាក់ស៊ី និង ប្រព័ន្ធការតំលៃតាក់ស៊ីដែរឬទេ?
- បើយើងគិតពីប្រភេទនៃតាក់ស៊ី ប្រហែលជាយើងនឹកឃើញ ប្រភេទតាក់ស៊ីក្រុមហ៊ុនទូទៅ តាក់ស៊ីឯកជន និងតាក់ស៊ីគំរូមិនខាន។
- បើយោងតាមការបែងចែកក្នុង「ច្បាប់ស្តីពីគម្រោងដឹកជញ្ជូនអ្នកដំណើរ」គឺត្រូវបានបែងចែកដូខាងក្រោម (「ច្បាប់ស្តីពីគម្រោងដឹកជញ្ជូនអ្នកដំណើរ」 មាត្រា 3 កថាខ័ណ្ឌលេខ2, 「អនុក្រិតនៃច្បាប់ស្តីពីគម្រោងដឹកជញ្ជូនអ្នកដំណើរ」 មាត្រា 3 ចំណុច2 និង 「អនុក្រិតនៃច្បាប់ស្តីពីគម្រោងដឹកជញ្ជូនអ្នកដំណើរ」 មាត្រា 9)។

ប្រភេទកំលាំងតូច

គម្រោងតាក់ស៊ីដែលប្រើប្រាស់យានយន្តដូចខាងក្រោម

1. យានយន្តដែលមានកំលាំងក្រោម 1,000cc (យានយន្តដែលអ្នកដំណើរអាចជិះក្រោម 5នាក់)

2. ប្រភេទយានយន្ត ប្រវែងក្រោម 3.6ម៉ែត្រ ទទឹងឡាន ក្រោម1.6ម៉ែត្រ (យានយន្តដែលអ្នកដំណើរអាចជិះក្រោម 5នាក់)

ប្រភេទតូច

ក្រុមហ៊ុនតាក់ស៊ីដែលប្រើប្រាស់យានយន្តដូចខាងក្រោមណាមួយ

1. យានយន្តដែលមានកំលាំងក្រោម 1,600cc (យានយន្តដែលអ្នកដំណើរអាចជិះក្រោម 5នាក់)

2. ប្រភេទយានយន្ត ប្រវែងក្រោម 4.7ម៉ែត្រ ទទឹងឡាន ក្រោម1.7ម៉ែត្រ (យានយន្តដែលអ្នកដំណើរអាចជិះក្រោម 5នាក់)

ប្រភេទកណ្តាល

ក្រុមហ៊ុនតាក់ស៊ីដែលប្រើប្រាស់យានយន្តដូចខាងក្រោមណាមួយ

1. យានយន្តដែលមានកំលាំងលើសពី 1,600cc (យានយន្តដែលអ្នកដំណើរអាចជិះក្រោម 5នាក់)

2. ប្រភេទយានយន្ត ប្រវែងលើសពី 4.7ម៉ែត្រ ទទឹងឡានលើសពី 1.7ម៉ែត្រ(យានយន្តដែលអ្នកដំណើរអាចជិះក្រោម 5នាក់)

ប្រភេទធំ

ក្រុមហ៊ុនតាក់ស៊ីដែលប្រើប្រាស់យានយន្តដូចខាងក្រោមណាមួយ (លើកលែង យានយន្តក្នុងចំណុច 2. មិនសំដៅលើតាក់ស៊ីក្នុងស្រុក ដែលមិនមែនជាស្រុកក្នុងទីក្រុងធំឡើយ)

1. យានយន្តដែលមានកំលាំងលើសពី 2,000cc (យានយន្តដែលអ្នកដំណើរអាចជិះពី 6នាក់ ទៅ 10នាក់)

2. យានយន្តដែលមានកំលាំងលើសពី 2,000cc ហើយជាយានយន្តដែលអ្នកដំណើរអាចជិះក្រោម 13នាក់

ប្រភេទគំរូ

យានយន្តដែលមានកំលាំងលើសពី 1,900cc ហើយជាយានយន្តដែលអ្នកដំណើរអាចជិះក្រោម 5នាក់)

ប្រភេទយានយន្តថ្លៃ

 អាជីវកម្មដឹកជញ្ជូនតាក់ស៊ីដែលប្រើប្រាស់យានយន្តដែលមានកំលាំងលើ 2,800cc

※ ទោះបីជាមានបែងចែកដូចខាងលើក៏ដោយក៏ អាជីវកម្មដឹកជញ្ជូនតាក់ស៊ីដែលប្រើប្រាស់យានយន្តប្រើអគ្គីសនី យានយន្តប្រើថាមពលព្រះអាទិត្យយានយន្តកូនកាត់ឬ 「រថយន្តអគ្គិសនីអ៊ីដ្រូសែនដូចមានចែងក្នុងច្បាប់ស្តីពីការជំរុញនិងអភិវឌ្ឍន៍យានយន្តមិនប៉ះពាល់ដល់ធម្មជាតិ」 មាត្រា 2 ចំណុច 3 ដល់ ចំណុច 6 ត្រូវបែងចែកទៅតាមបទដ្ឋានដែលកំណត់ដោយរដ្ឋមន្ត្រីយុត្តិធម៌។(「អនុក្រិតនៃច្បាប់ស្តីពីការដឹកជញ្ជូនអ្នកដំណើរ」មាត្រា 9 (2))។
- ដោយសារប្រព័ន្ធនៃតំលៃតាក់ស៊ីតាមតំបន់នីមួយៗមានលក្ខណៈខុសគ្នា ដូច្នេះហើយ សម្រាប់ពត៌មានលំអិត អ្នកអាចពិនិត្យតាមរយៈគេហទំព័រនៅតាមខេត្តបាន។
※ ឧទាហរណ៍ អ្នកអាចពិនិត្យមើលប្រព័ន្ធថ្លៃឈ្នួលតាក់ស៊ីរបស់ទីក្រុងសេអ៊ូលនៅក្រុងសេអ៊ូលដ៏មមាលញឹកតាម <គេហទំព័ររបស់រដ្ឋាភិបាលក្រុងសេអ៊ូល- ព័ត៌មានតាមផ្នែក-ចរាចរណ៍ - រថយន្តក្រុង រថភ្លើងក្រោមដី តាក់ស៊ី- តាក់ស៊ី-ប្រព័ន្ធថ្លៃឈ្នួលតាក់ស៊ី>។
សូមយើងកុំធ្វើសកម្មភាពបែបនេះ
- ការឡើងជិះតាក់ស៊ីដោយមិនបង់ប្រាក់ ត្រូវបានហាមឃាត់! ជនដែលបានឡើងជិះតាក់ស៊ីដោយមិនបង់ប្រាក់ ត្រូវបង់ប្រាក់ពិន័យក្រោម 10ម៉ឺនវ៉ុន ឃុំខ្លួន ឬ ទទួលពិន័យ(「ច្បាប់ស្តីពីការដាក់ទោសកម្រិតលហុ」 មាត្រា 3កថាខ័ណ្ឌលេខ 1 លេខ39)។
- កុំធ្វើបាប ឬគំរាមកំហែងអ្នកបើកបរតាក់ស៊ី នៅពេលពួកគេកំពុងបើកបរ! ជនណាដែលធ្វើបាបអ្នកបើកបរតាក់ស៊ី ក្នុងកំឡុងពេលប្រតិបត្តិការ (រាប់បញ្ចូលទាំងនៅពេលដែលអ្នកបើកតាក់ស៊ីបញ្ឈប់ដំណើរការជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរឡើងជិះ ឬចុះដូចខាងក្រោម) នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី5ឆ្នាំ ឬដោយការផាកពិន័យមិនលើសពី 20 លានវ៉ុន (「ច្បាប់ស្តីពីការប្រព្រឹត្តបទឧក្រិដ្ឋដែលមានស្ថានទម្ងន់ទោសជាដើម」មាត្រាទី 5-10 (1))។
· ការប្រើអំពើហឹង្សា ឬ គំរាមអ្នកបើកបរតាក់ស៊ី ក្នុងកំឡុងពេលបើកបរ (បូកបញ្ចូលទាំងការឈប់បណ្តោះអាសន្នដើម្បីដាក់អ្នកដំណើរ ឬ ឲ្យអ្នកដំណើរចុះនៅពេលកំពុងបើកបរយានយន្តដែលប្រើសម្រាប់គម្រោងយានយន្តដឹកអ្នកដំណើរអនុលោមតាម「ច្បាប់ស្តីពីគម្រោងដឹកជញ្ជូនអ្នកដំណើរ」 មាត្រា 2 ចំណុច3។ ខាងក្រោមដូចគ្នា) ហើយឈានដល់មានការរងគ្រោះ ត្រូវជាប់ក្នុងពន្ធធនាគាររយៈពេលលើសពី 3ឆ្នាំ ហើយប្រសិនបើឈានដល់ស្លាប់នឹងត្រូវជាប់ពន្ធធនាគារចាប់ពី 5ឆ្នាំឡើងទៅ (「ច្បាប់ទាក់ទងនឹងការដាក់ទោសបន្ថែមលើបទល្មើសពិសេស」 មាត្រា 5(10) កថាខ័ណ្ឌលេខ2)។
ពេលជិះតាក់ស៊ី សូមពាក់ខ្សែក្រវាត់សុវត្ថិភាព
- អ្នកដំណើរជិះតាក់ស៊ីដែលត្រូវបើលើផ្លូវល្បឿនលឿន ឬ ផ្លូវសម្រាប់រថយន្ត ដោយពិចារណាលើល្បឿនកំណត់ធ្វើដំណើរ និង កត្តាផ្លូវថ្នល់ ត្រូវតែពាក់ខ្សែក្រវាត់សុវត្ថិភាព។ (「ច្បាប់ស្តីពីគម្រោងដឹកជញ្ជូនអ្នកដំណើរ」 មាត្រា 27(2) កថាខ័ណ្ឌលេខ 1 កថាតួសេចក្តី, 「អនុក្រិតនៃច្បាប់ស្តីពីគម្រោងដឹកជញ្ជូនអ្នកដំណើរ」 មាត្រា 17(2) កថាខ័ណ្ឌលេខ1 និង កថាខ័ណ្ឌលេខ2)។
· ប៉ុន្តែក្នុងករណីដែលអ្នកដំណើរស្ថិតក្នុងចំណុចណាមួយដូចខាងក្រោម មិនបាច់ពាក្យខ្សែក្រវាត់សុវត្ថិភាពក៏បានដែរ (「ច្បាប់ស្តីពីគម្រោងដឹកជញ្ជូនអ្នកដំណើរ」 មាត្រា 27(2) កថាខ័ណ្ឌលេខ1 កថាលក្ខខ័ណ្ឌ និង 「អនុក្រិតនៃច្បាប់ស្តីពីគម្រោងដឹកជញ្ជូនអ្នកដំណើរ」 មាត្រា 17(2) កថាខ័ណ្ឌលេខ3)។
√ អ្នកដែលត្រូវទទួលស្គាល់ថាពិបាកក្នុងការពាក់ខ្សែរក្រវាត់សុវត្ថិភាពដោយសារ របួស ជំងឺ ពិការភាព ឬ ការមានផ្ទៃពោះជាដើម
√ អ្នកដែលត្រូវទទួលស្គាល់ថាពិបាកក្នុងការពាក់ខ្សែរក្រវាត់សុវត្ថិភាពដោយសារ ទំងន់ រាងកាយ ឬ ស្ថានភាពនៃរាយកាយផ្សេងៗទៀត
- អ្នកបើកបរតាក់ស៊ី ត្រូវប្រកាសពត៌មានពីការពាក់ខ្សែក្រវាត់សុវត្ថិភាពដល់អ្នកដំណើរ មុនពេលចេញដំណើរដោយប្រព័ន្ធសំលេង ឬ ដោយផ្ទាល់មាត់ (「ច្បាប់ស្តីពីគម្រោងដឹកជញ្ជូនអ្នកដំណើរ」 មាត្រា 26 កថាខ័ណ្ឌលេខ3 និង 「អនុក្រិតនៃច្បាប់ស្តីពីគម្រោងដឹកជញ្ជូនអ្នកដំណើរ」 មាត្រា 58(2))។
នៅពេលជួបរឿងមិនសប្បាយចិត្ត សូមរាយការណ៍
- ដើម្បីកែទម្រង់សេវាកម្មប្រើប្រាស់តាក់ស៊ី នៅតាមខេត្តក្រុងនីមួយកំពុងទទួលការរាយការណ៍ពីអតិថិជនដែលរងនូវរឿងមិនសប្បាយចិត្ត ដោយការមិនបដិសេធមិនឲ្យឡើងជិះ ការទទួលថ្លៃតាក់ស៊ីច្រើនជ្រុល។ សម្រាប់អ្នករស់នៅក្រុងសេអ៊ូល សូមទាក់ទងមក “មជ្ឈមណ្ឌលខល ដាសាន 120” (☎ លេខ 120 ដោយមិនចុចលេខតំបន់) សម្រាប់អ្នករស់នៅតំបន់ផ្សេង អាចរាយការណ៍ទៅការិយាល័យដែលទទួលបន្ទុកនៅក្នុងសាលាក្រុង សាលាស្រុក ឬ សាលាខ័ណ្ឌបាន។
√ នៅពេលរាយការណ៍ បើអាចបាន សូមប្រាប់នូវពត៌មានលំអិតដូចជា លេខឡានតាក់ស៊ី ទីកន្លែង កាលបរិច្ឆេទ និង ខ្លឹមសារល្មើសច្បាប់ជាដើម។ បើថតលេខឡានដោយប្រើកាមេរាក្នុងទូរស័ព្ទកាន់តែល្អ។
√ ប្រសិនបើពិនិត្យឃើញថា អ្នកបើកករតាក់បានបដិសេធមិនឲ្យឡើងជិះ ឬ ទារថ្លៃតាក់ស៊ីច្រើនជ្រុល អ្នកបើកបរតាក់ស៊ីនោះ ត្រូវបង់ប្រាក់ពិន័យ ក្រោម 1លានវ៉ុន (「ច្បាប់ស្តីពីការអភិវឌ្ឍនគំរោងតាក់ស៊ី」 មាត្រា 16 កថាខ័ណ្ឌលេខ1 និង មាត្រា 23 កថាខ័ណ្ឌលេខ2 ចំណុច1)។
បើបាត់សម្ភារៈ សូមឆែករកបែបនេះ
- តើអ្នកធ្លាប់បាត់របស់មានតំលៃដូចជា កាបូបលុយ ឬ ឬ ទូរស័ព្ទនៅលើតាក់ស៊ីដែរឬទេ? ប្រាកដណាស់ ការប្រុងប្រយ័ត្នដើម្បីកុំឲ្យបាត់ គឺជាកត្តាសំខាន់បំផុត ប៉ុន្តែ ប្រសិនបើបាត់ សូមកុំស្លន់ស្លោ តែសូមដោះស្រាយបែបនេះវិញ។
- ប្រសិនបើអ្នកចាំលេខឡានតាក់សី ម៉ោងចុះ ឬ កន្លែងចុះតាក់ស៊ីដែលភ្លេចសម្ភារៈនោះ
· បើជាតាក់ស៊ីក្រុមហ៊ុន សូមទាក់ទងទៅក្រុងហ៊ុនតាក់ស៊ី
· បើជាតាក់ស៊ីផ្ទាល់ខ្លួន សូមទាក់ទងទៅអ្នកបើកតាក់ស៊ី ឬ សហជិពតាក់ស៊ីផ្ទាល់ខ្លួន នោះអ្នកអាចរកឃើញសម្ភារៈនោះវិញបាន។
- ប្រសិនបើអ្នកមិនចាំលេខឡានតាក់សី ម៉ោងចុះ ឬ កន្លែងចុះតាក់ស៊ីដែលភ្លេចសម្ភារៈនោះ
· អាចចូលទៅកាន់មជ្ឈមណ្ឌល ផ្តល់ពត៌មានរួមទាក់ទងនឹងវត្ថុដែលបាត់នៅក្នុងគេហទំព័ររបស់ខេត្តក្រុងនីមួយដើម្បីឆែកមើល។
※ សម្រាប់រដ្ឋាភិបាលក្រុងសេអ៊ូល សូមចូលមើល <មជ្ឈមណ្ឌលបាត់និងរកឃើញដ៏ទូលំទូលាយ>នៃរដ្ឋាភិបាលទីក្រុងសេអ៊ូល ៖ឬហៅទូរស័ព្ទទៅលេខ <120 មជ្ឈមណ្ឌលហៅទូរស័ព្ទដាសាន (☎ 120 ដោយគ្មានលេខកូដតំបន់)> ដើម្បីសាកសួរអំពីទ្រព្យសម្បត្តិដែលបាត់បង់។ មជ្ឈមណ្ឌលបាត់និងរកឃើញដ៏ទូលំទូលាយរបស់រដ្ឋាភិបាលក្រុងសេអ៊ូលដ៏មមាញឹកសហការជាមួយ <មជ្ឈមណ្ឌលបាត់និងរកឃើញទូរស័ព្ទ> ដែលដំណើរការដោយសមាគមកូរ៉េសម្រាប់ការលើកកម្ពស់ព័ត៌មានវិទ្យាកូរ៉េដូច្នេះអ្នកក៏អាចចូលមើលគេហទំព័រដើម្បីស្វែងរកទូរស័ព្ទដែលបាត់របស់អ្នក។
- បើអ្នកគិតថ្លៃតាក់ស៊ីដោយប្រើកាតឥណទាន គឺអ្នកអាចស្វែងរកសម្ភារៈបាត់បានយ៉ាងងាយ ព្រោះនៅលើវិក្កបត្រ មានសរសេរលេខឡានតាក់ស៊ី ម៉ោងឡើងជិះ និង លេខទូរស័ព្ទរបស់ម្ចាស់តាក់ស៊ីផងដែរ។
· ប្រសិនបើអ្នកគិតលុយដោយប្រើកាត់ឥណទាន តែបាត់វិក្កបត្រ អ្នកឆែកលេខគិតបញ្ជីនៅក្នុងក្រុមហ៊ុនទូរស័ព្ទ ដើម្បីស្វែងរកទិន្នន័យរបស់តាក់ស៊ីដែលបានជិះនោះបាន។
តើសម្ភារៈដែលរើសបាននៅក្នុងតាក់ត្រូវធ្វើដូចម្តេច?
- ការប្រគល់ទូរស័ព្ទដៃទៅម្ចាស់វិញដោយផ្ទាល់អាចជាការប្រសើរបំផុត ប៉ុន្តែប្រសិនបើមិនអាចធ្វើបាន សូមប្រគល់វាទៅឱ្យអ្នកបើកតាក់ស៊ីដែលឆ្លើយតប ស្ថានីយ៍ប៉ូលីសដែលនៅក្បែរនោះ (ដោយរួមទាំងស្ថានីយ៍ប៉ូលីសដែលពាក់ព័ន្ធ ដូចជាការបែងចែកល្បាត ស្ថានីយ៍ប៉ូលីសរង។ល។) ឬ ទីភ្នាក់ងារប៉ូលីសក្នុងមូលដ្ឋាននៃខេត្តស្វ័យគ្រប់គ្រងពិសេសជេជូ (「ច្បាប់ស្តីពីវត្ថុដែលបាត់」មាត្រាទី 1(1))។
※ ក្នុងករណីរើសបានទូរស័ព្ទដៃ អ្នកអាចរាយការណ៍ទៅប្រៃសណីយ៍ ឬ ដាក់នៅក្នុងប្រអស់ប្រៃសណីយ៍បាន។ បើធ្វើបែបនេះ <មជ្ឈណ្ឌលខលស្វែងរកទូរស័ព្ទ> នឹងរក្សាទុក ហើយផ្តល់ពត៌មានទៅម្ចាស់ទូរស័ព្ទ។
- អ្នកអាចទទួលបានរង្វាន់ដោយរកម្ចាស់ទ្រព្យសម្បត្តិដែលបាត់។ ម្ចាស់កម្មសិទ្ធិនៃទ្រព្យដែលបាត់នឹងត្រូវទូទាត់សំណងច្រើនជាង 5/100 និងតិចជាង 20/100 នៃតម្លៃវត្ថុដែលបាត់ទៅអ្នករកឃើញ (「ច្បាប់ស្តីពីវត្ថុដែលបាត់」មាត្រាទី 4)។· ទោះយ៉ាងណាក៏ដោយ អ្នកស្វែងរកអាចនឹងមិនគិតថ្លៃសំណងទេ ប្រសិនបើរយៈពេល1ខែបានកន្លងផុតទៅចាប់តាំងពីការប្រគល់វត្ថុនោះទៅម្ចាស់វិញ (「ច្បាប់ស្តីពីវត្ថុដែលបាត់」មាត្រាទី 4 និង 6) ។
· ប៉ុន្តែ សំណងនេះ មានអាចស្នើសុំដើម្បីទទួល ក្រោយពេលប្រគល់សម្ភារៈបាត់លើសពី 1ខែបានឡើយ។ (「ច្បាប់ស្តីពីសម្ភារៈបាត់」 មាត្រា 4 និង មាត្រា 6)។
- ប្រសិនបើមិនប្រគល់សម្ភារៈដែលរើសបានឲ្យម្ចាស់គេវិញទេ នោះអាចជាប់ទោសលួចសម្ភារៈម្ចាស់បាត់ម្ចាស់ការបាន។
· អ្នកដែលយកសម្ភារៈដែលបាត់ ឬ សម្ភារៈបណ្តែត ឬ សម្ភារៈដែលបាត់ម្ចាស់ការ នឹងត្រូវជាប់ក្នុងពន្ធធនាគារក្រោម 1ឆ្នាំ ឬ ទទួលទោសបង់ប្រាក់ពិន័យក្រោម 3លានវ៉ុន ឬ នឹងត្រូវបង់ប្រាក់ពិន័យបន្ថែម (「ច្បាប់ព្រហ្មទ័ណ្ឌ」 មាត្រា 360 លេខ1)។
- វត្ថុដែលបាត់ត្រូវបានផ្ទេរទៅឱ្យស្ថានីយ៍ប៉ូលីស ឬទីភ្នាក់ងារគោលនយោបាយក្នុងមូលដ្ឋានដែលមានសមត្ថភាព បន្ទាប់ពីរក្សាទុកបាន7ថ្ងៃ។ ឧបមាថា ម្ចាស់មិនបង្ហាញខ្លួនបន្ទាប់ពី1ឆ្នាំ6ខែបន្ទាប់ពីផ្ទេរ។ ក្នុងករណីនោះ សាច់ប្រាក់និងវត្ថុមានតម្លៃនឹងជារបស់ មូលនិធិរតនាគារខេត្តស្វ័យគ្រប់គ្រងពិសេសរបស់ជាតិ ឬកោះជេជូ ដើម្បីបរិច្ចាគទៅឱ្យអង្គការសុខុមាលភាពសង្គមក្រោមការអនុម័តពីស្ថានីយ៍ប៉ូលីស (សូមមើល 「ច្បាប់ស្តីពីវត្ថុដែលបាត់」មាត្រាទី 15)។