CAMBODIA

ការប្រើប្រាស់យានជំនិះសាធារណៈ
ករណីគ្រោះថ្នាក់កើតឡើងក្នុងពេលប្រើប្រាស់រថយន្តក្រុង
គ្រោះថ្នាក់ជាច្រើនកើតឡើងនៅពេលរថយន្តក្រុងប៉ះទង្គិចគ្នា ការចាប់ប្រាំង ឬ ចេញដំណើរលឿនពេល ឬ រអិតដោយសារភ្លៀង ឬ ព្រិលធ្លាក់ខ្លាំង ធ្វើឲ្យអ្នកដំណើរត្រូវរបួស ឬ ខូតខាតទ្រព្យសម្បត្តិ។ បើហេតុការណ៍នេះ កើតឡើងចំពោះខ្ញុំ តើគួរដោះស្រាយបែបណា?
តើដំណោះស្រាយអ្វីអាចប្រើបាន?
- ក្នុងករណីគ្រោះថ្នាក់កើតឡើងក្នុងពេលប្រើប្រាស់រថយន្តក្រុង អ្នកបើករថយន្តក្រុង ឬ បុគ្គលិកក្នុងរថយន្តក្រុងនោះ ត្រូវបញ្ឈប់រថយន្តជាបន្ទាន់ ហើយត្រូវដោះស្រាយចំាបាច់ដើម្បី សង្គ្រោះអ្នកត្រូវរបួស ឬ អ្នកស្លាប់(「ច្បាប់ស្តីពីចរាចរផ្លូវថ្នល់」 មាត្រា 54 កថាខ័ណ្ឌលេខ1)។
※ អ្នកដែលមិនដោះស្រាយបញ្ហាដូចបានរៀបរាប់ខាងលើ នឹងត្រូវជាប់ក្នុងពន្ធធនាគារក្រោម 5ឆ្នាំ ឬ ទទួលទោសបង់ប្រាក់ពិន័យក្រោម 15លានវ៉ុន។ (「ច្បាប់ស្តីពីចរាចរផ្លូវថ្នល់」 មាត្រា 148)។
- ក្នុងករណីខាងលើ ប្រសិនបើមានមន្ត្រីប៉ូលីសនៅកន្លែងកើតហេតុ ត្រូវរាយការណ៍ទៅកាន់មន្ត្រីប៉ូលីសនោះ តែប្រសិនបើគ្មាន ត្រូវរាយការណ៍ទៅប៉ុស្តិ៍ប៉ូលីស (បូករួមទាំងស្ថាប័នចំណុះដូចជា ប៉ូលីសយាមល្បាត ឬ ប៉ុស្តិ៍បូលីសតូចៗតាមតំបន់) ចំពោះករណីដែលកើតឡើង ដោយពុំមានការបង្អាក់បង្អង់ឡើយ។ តែប្រសិនបើគ្រោះថ្នាក់ មានការខូចខាតចំពោះតែរថយន្ត ដោយពុំមានរាំងស្ទះរំខានក្នុងការធ្វើដំណើរលើផ្លូវថ្នល់ មិនត្រូវការណ៍រាយការណ៍ឡើយ (「ច្បាប់ស្តីពីចរាចរផ្លូវថ្នល់」 មាត្រា 54 កថាខ័ណ្ឌលេខ2)។
· កន្លែងដែលគ្រោះថ្នាក់កើតឡើង
· ចំនួន និង កម្រិតនៃអ្នករងគ្រោះ និង ស្លាប់
· សម្ភារៈដែលខូចខាត និង កំរិតនៃការខូចខាត
· ករណីដំណោះស្រាយផ្សេងៗទៀត
※ ក្នុងករណីដែលមានគ្រោះថ្នាក់កើតឡើង តែមិនបានរាយការណ៍ដូចខាងលើ នឹងត្រូវ បង់ប្រាក់ពិន័យក្រោម 30ម៉ឺនវ៉ុន។ (「ច្បាប់ស្តីពីចរាចរផ្លូវថ្នល់」 មាត្រា 154 ចំណុច4)។
- ក្នុងករណីមានគ្រោះថ្នាក់ចរាចរកើតឡើង គ្មាននរណាម្នាក់អាចរារាំងចំពោះដំណោះស្រាយ ឬ ការរាយការណ៍របស់អ្នកបើកបរបានឡើយ (「ច្បាប់ស្តីពីចរាចរផ្លូវថ្នល់」 មាត្រា 55)។
※ អ្នកដែលរារាំងចំពោះដំណោះស្រាយ ឬ ការរាយការណ៍របស់អ្នកបើកបរ នៅពេលគ្រោះថ្នាក់ចរាចរកើតឡើង នឹងត្រូវជាប់ក្នុងពន្ធធនាគារក្រោម 6ខែ ឬ ទទួលទោសបង់ប្រាក់ពិន័យក្រោម 2លានវ៉ុន។「ច្បាប់ស្តីពីចរាចរផ្លូវថ្នល់」 មាត្រា 153 ចំណុច5)។
- ក្នុងករណីដែលបានទទួលការរាយការណ៍ មន្ត្រីប៉ូលីសអាចបញ្ជាឲ្យអ្នកបើកករដែលបានរាយការណ៍នោះចាំនៅកន្លែងកើតហេតុ នៅពេលទទួលស្គាល់ថាចាំបាច់សម្រាប់សង្គ្រោះជនរងគ្រោះ ឬ ហានិភ័យចរាចរផ្សេងទៀត រហូតដល់ពេលដែលមន្ត្រីប៉ូលីស(លើកលែងមន្ត្រីប៉ូលីសក្នុងតំបន់) ទៅដល់កន្លែងកើតហេតុ (「ច្បាប់ស្តីពីចរាចរផ្លូវថ្នល់」 មាត្រា 54 កថាខ័ណ្ឌលេខ3)។
- មន្ត្រីប៉ូលីសអាចបញ្ជា និង ចង្អុលបង្ហាញចាំបាច់ដើម្បីសង្គ្រោះជនរងគ្រោះ និង សុវត្ថិភាពចរាចរ ចំពោះអ្នកបើកបរដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរបាន (「ច្បាប់ស្តីពីចរាចរផ្លូវថ្នល់」 មាត្រា 54 កថាខ័ណ្ឌលេខ4)។
តើអាចទទួលប្រាក់សំណងបានយ៉ាងដូចម្តេច?
- ក្នុងករណីទទួលគ្រោះថ្នាក់រាងកាយ ឬ រងការខូតខាតទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់ពេលប្រើប្រាស់រថយន្តក្រុង អ្នកទទួលខុសត្រូវក្នុងសំណងគ្រោះថា្នក់ ត្រូវសងសំណងដោយយោងតាម 「ច្បាប់ស្តីពីការធានាសំណងខូចខាតយានយន្ត」 មាត្រា 3, 「ច្បាប់រដ្ឋប្បវេណី」 មាត្រា 750 និង មាត្រា 756 ជាដើម។ល។
- ក្នុងករណីទទួលគ្រោះថ្នាក់រាងកាយ ឬ រងការខូតខាតទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់នៅពេល ប្រើប្រាស់រថយន្តក្រុង ជនរងគ្រោះអាចទទួលប្រាក់សំណងដោយឆ្លងកាត់នីតិវិធីដោះស្រាយសំណងតាមរយៈសហព័ន្ធរថយន្តក្រុងបាន។ ក្នុងករណីដែលបានទទួលសំណងនេះរួចហើយ នោះមិនអាចស្នើសុំសំណងដែលយោងតាម「ច្បាប់ស្តីពីការធានាសំណងខូចខាតយានយន្ត」 ឬ 「ច្បាប់រដ្ឋប្បវេណី」បានឡើយ។
- បន្ថែមពីនោះទៀត ប្រសិនបើជនរងគ្រោះដែលរងការខូចខាតនៅពេលប្រើប្រាស់យានជំនិះសាធារណៈ មានចុះជាសមាជិកធានារ៉ាប់រងដែលអាចទទួលប្រាក់សំណង់នៅពេលមានគ្រោះថ្នាក់ពេលប្រើប្រាស់យានជំនិះសាធារណៈ នោះត្រូវធ្វើការរាយការណ៍អំពីគ្រោះថ្នាក់ទៅក្រុមហ៊ុនធានារ៉ាប់រង បន្ទាប់ជនរងគ្រោះអាចទទួលការប្រឹក្សាយោបល់ពីការរាយការណ៍របស់ប៉ុស្តិ៍ប៉ូលីស និង អាចទទួលសេវាកម្មប្រាក់សំណងយ៉ាងលឿនបាន។