CAMBODIA

ការប្រើប្រាស់យានជំនិះសាធារណៈ
បើខ្ញុំភ្លេចសម្ភារៈនៅក្នុងរថយន្តក្រុង ឬ រថភ្លើងក្រោមដី តើខ្ញុំត្រូវធ្វើដូចម្តេច?
នៅពេលយើងងងុយគេង ឬ គិតពីអ្វីមួយច្រើននៅក្នុងរថយន្តក្រុង ឬ រថភ្លើងក្រោមដី ហើយពេលទៅដល់ស្ថានីយ៍ដែលត្រូវចុះ ក៏ភ្លេចសម្ភារៈ ដោយសារប្រញ៉ាប់ចុះមកលឿនពេក។
ជាពិសេសនៅពេលយើងដឹងថា ភ្លេចរបស់សំខាន់ៗដូចជាកាបូបលុយដែលមានកាត អត្តសញ្ញាណបណ្ណ ឬ ទូរស័ព្ទដៃ ពេលនោះយើងស្លន់ស្លោ ហើយបែកញើសជោគមិនខាន។
ប៉ុន្តែ រឿងនេះវាបានកើតឡើងរួចទៅហើយ ដូច្នេះហើយ យើងមិនគួរស្លន់ស្លោទេ សូមសាកល្បងដោះស្រាយបែបនេះវិញ
ពេលភ្លេចសម្ភារៈនៅលើរថយន្តក្រុង
- ជាបឋម សូមទាក់ទងទៅក្រុមហ៊ុនរថយន្តក្រុងដើម្បីឆែកមើលសម្ភារៈដែលបានបាត់។ បើសិនជាមិនទាន់ត្រូវបានគេយកមកនោះទេ សូមផ្តល់ពត៌មានលំអិតដូចជា ខ្សែរថយន្តក្រុង លេខរថយន្តក្រុង ដាក់សម្ភារៈអ្វី នៅកន្លែងណា ហើយចុះពីរថយន្តក្រុងនៅចំណតណា។
- មួយទៀត, អ្នកអាចសួរពត៌មាននៅប៉ូលីសយាមល្បាត ឬ ប៉ុស្តិ៍ប៉ូលីសដែលនៅក្បែរនោះ ឬ ចូលទៅក្នុង <ព័ត៌មាន ពីរបស់បាត់ និងរើសបានរបស់នៃទីភ្នាក់ងារប៉ូលីសជាតិ (http://www.lost112.go.kr)> ដើម្បីស្វែងរកសម្ភារៈរបស់អ្នក ឬ រាយការណ៍សម្ភារៈដែលបាត់នោះបាន។
- ហើយយើងក៏អាចឆែកនៅ <មជ្ឈមណ្ឌលថែរក្សាសម្ភារៈបាត់នៅលើយានជំនិះសាធារណៈ> ដើម្បីសួរថាមានបានរក្សាសម្ភារៈដែលខ្លួនបានបាត់ដែរឬអត់។
សូមណែនាំពី <មជ្ឈមណ្ឌលថែរក្សាសម្ភារៈបាត់នៅលើយានជំនិះសាធារណៈក្រុងសេអ៊ូល(http://www.seoul.go.kr)!>
· គេហទំព័រនេះ គឺស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រុងសេអ៊ូល ដោយសហប្រតិបត្តិការជាមួយ<មជ្ឈមណ្ដលខលស្វែងរកទូរស័ព្ទ > ដែលប្រតិបត្តិដោយសមាគមពត៌មានវិទ្យាកូរ៉េ ដែលអ្នកអាចស្វែងរកទូរស័ព្ទដែលបាត់ក្នុងគេហទំព័រនេះបាន។
· សម្រាប់អ្នកដែលមិនសូវចេះប្រើអ៊ីនធើនែត <មូលនិធិហៅទូរស័ព្ទៅកាន់ 120 Dasan> រង់ចាំ24ម៉ោង។ អ្នកអាចខលមកលេខ 120 ដើម្បីទទួលពត៌មានពីសម្ភារៈដែលបាត់របស់អ្នក ថាតើគេទុកវានៅឯណាបាន។
ករណីភ្លេចសម្ភារៈនៅលើរថភ្លើងក្រោមដី
- ជាបឋម ត្រូវទាក់ទងនឹងស្ថានីយ៍រថភ្លើងចុងក្រោយ និង ស្ថានីយ៍រថភ្លើងដែលអ្នកបានជិះ។ បើភ្លេចនៅស្ថានីយ៍សម្រាប់ប្តូរខ្សែ នោះសូមទាក់ទងនឹងគ្រប់ស្ថានីយ៍ចុងក្រោយនៃខ្សែរថភ្លើងទាំងនោះ គឺជាការល្អ។
· ដោយសាររថភ្លើងក្រោមដី មានសម្ភារៈដែលបាត់ច្រើន ដូច្នេះហើយ នៅពេលទាក់ទង បើអាចបាន សូមនិយាយពីលក្ខណៈពិសេស(ម៉ោងបាត់, រូបរាង ខ្លឹមសារ លក្ខណៈពិសេស) នៃសម្ភារៈដែលបាត់នោះ ទើបល្អ ត្រូវទេ?
- មួយទៀត, អ្នកអាចសួរពត៌មាននៅប៉ូលីសយាមល្បាត ឬ ប៉ុស្តិ៍ប៉ូលីសដែលនៅក្បែរនោះ ឬ ចូលទៅក្នុង <ព័ត៌មានរបស់បាត់ និងរកឃើញនៃទីភ្នាក់ងារប៉ូលីសជាតិ> ដើម្បីស្វែងរកសម្ភារៈរបស់អ្នក ឬ រាយការណ៍សម្ភារៈដែលបាត់នោះបាន។
- ហើយ យើងក៏អាចឆែកនៅ ក្នុងគេហទំព័រស្ថាប័នប្រតិបត្តិការរថភ្លើងក្រោមដី ឬ មជ្ឈមណ្ឌលថែរក្សាសម្ភារៈបាត់នៅលើយានជំនិះសាធារណៈ ដើម្បីសួរថាមានបានរក្សាសម្ភារៈដែលខ្លួនបានបាត់ដែរឬអត់។