CAMBODIA

ការប្រើប្រាស់យានជំនិះសាធារណៈ
សូមប្រយ័ត្នការឆក់ហោប៉ៅ!
ល្បិចក្នុងការឆក់ហៅប៉ៅ, ពិតជាមានច្រើនប្រភេទណាស់។
- នៅពេលជិះរថភ្លើងក្រោមដី ឬ រថយន្តក្រុងមានការមួយដែលយើងត្រូវប្រុងប្រយ័ត្នគ្រប់ពេល ត្រូវទេ? នោះគឺការឆក់ហោប៉ៅ។
- ដោយសារល្បិចនៃការការឆក់ហោប៉ៅមានច្រើនប្រភេទ ដូចនេះហើយទើបមានច្រើនករណីដែលមនុស្សច្រើនជួបប្រទះដោយមិនដឹងខ្លួន។ ល្បិចនៃការឆក់ហោប៉ៅដែលប្រើប្រាស់ច្រើនមានដូចខាងក្រោម។
· ល្បិចបើកកាបូប ឬ ប្រើឡាមកោពុកមាត់វះឲ្យរហែក
· ល្បិចប្រើឡាមកោពុកមាត់វះហោប៉ៅក្នុងអាវគ្រ័រសេ ឬ អាវពាក់ខាងក្រៅផ្សេងៗ
· នៅពេលឡើងជិះឡានក្រុង ជនល្មើសធ្វើពុតជាសួររបៀបធ្វើដំណើរទៅអ្នកដែលជាគោលដៅរបស់គេដោយបង្វែរចំណាប់អារម្មណ៍ ហើយអ្នករួមដំណោះររបស់គេផ្សេងទៀត ចាំលួចរបស់មានតំឡៃ។
· ល្បិចដោយឲ្យជនល្មើសនៅខាងមុខ និង ខាងក្រោយ ដោយឲ្យអ្នកដែលជាគោលដៅរបស់ពួកគេកណ្តាល បន្ទាប់មកធ្វើពុតជាសួរអ្នកបើកបរអំពីទិសដៅ ដើម្បីអូសបន្លាយពេលវេលា បន្ទាប់មកជនល្មើសម្នាក់ទៀតដែលនៅខាងក្រោយធ្វើជារុញដោយប្រាប់ថាទៅឲ្យលឿន ដើម្បីលួចរបស់បមានតំលៃ។
· ជនល្មើសវិលជុំវិញអ្នកដែលជាគោលដៅរបស់គេ បន្ទាប់មកធ្វើជាទំលាក់កាក់ ឬ សោរនៅជិតកែងជើងរបស់អ្នកដែលជាគោលដៅនោះ នៅពេលដែលអ្នកដែលជាគោលដៅនោះ អោនរើស ជនល្មើសក៏កន្ត្រាក់ឆក់យកខ្សែក
· នៅពេលទ្វារជិតបិទ ជនល្មើសយកកាបូបរបស់អ្នកដំណើរផ្សេងទៀតដែលទុកនៅលើកន្លែងដាក់ឥវ៉ាន់ (ភាគច្រើន នៅក្នុងរថភ្លើងក្រោមដី) ។
· ល្បិចដែលជនល្មើសជាច្រើននាក់ឡើងមកជិះ រួចធ្វើជាឈ្លោះគ្នាដោយសំលេងខ្លាំង ដើម្បីទាញចំណាប់អារម្មណ៍ ហើយពេលមានឱកាសក៏ធ្វើការឆក់ហោប៉ៅ។
<ប្រភព : ប្លុករបស់ស្នងការនគរបាល ភូលអ៊ីនលប>
សូមការពារបែបនេះ
- ក្រៅពីល្បិចដែលយើងបានឃើញជាមួយគ្នានៅខាងលើ គឺនៅមានល្បិចឆក់ហោប៉ៅជាច្រើនផ្សេងទៀត ប៉ន្តែប្រសិនបើយើងការពារដោយប្រុងប្រយ័ត្ន ទោះបីជាជនល្មើសនោះជាកំពូលអ្នកឆក់ហោប៉ៅក៏ដោយ ក៏មិនអាចធ្វើអ្វីយើងបានដែរ ត្រូវទេ? អញ្ចឹង តើយើងគួរធ្វើយ៉ាងម៉េចទៅ?ខាងក្រោមនេះ ជាវិធីសាស្រ្តដ៏សាមញ្ញពិតមែន តែបើយើងស្វែងយល់វាទុល នោះវាអាចក្លាយជាវិធីសាស្ត្រការពារការឆក់ហោប៉ៅ យ៉ាងមានអត្ថប្រយោជន៍បាន។
· កាន់កាបូបដៃ ឬ កាបូបស្ពាយមកខាងមុខ។
· ក្រោយពេលពិសារគ្រឿងស្រវឹងរួច មិនត្រូវងក់នៅក្នុងរថភ្លើង ឬ ក្នុងស្ថានីយ៍។
· ប្រយ័ត្នចំពោះមនុស្សដែលឆ្លៀតឱកាសនៅពេលមនុស្សរញ៉េរញៃច្រើន
· មិនដាក់កាបូបលុយក្នុងហោប៉ៅខាងក្រោយ។
· មិនដាក់កាបូបដែលសំខាន់នៅកន្លែងដាក់ឥវ៉ាន់ខាងលើ
<ប្រភព: ប្លុកផ្លូវការរបស់ រដ្ឋាករស្វ័យតចរាចរក្រុងសេអ៊ូល >
តើត្រូវទទួលទោសបែបណា?
- បើប្រព្រឹត្តិការឆក់ហោប៉ៅ ហើយត្រូវចាប់បាន នោះនឹងត្រូវជាប់ក្នុងពន្ធធនាគារក្រោម 6ឆ្នាំ ឬ ទទួលទោសបង់ប្រាក់ពិន័យក្រោម 10លានវ៉ុន (「ច្បាប់ព្រហ្មទ័ណ្ឌ」 មាត្រា 329)។
· ក្នុងករណីដែលជនល្មើសប្រព្រឹត្តិអំពើខាងលើជាក្រុម ដោយមានគ្នាចាប់ពី5នាក់ឡើងទៅ នោះជនល្មើសត្រូវជាប់ក្នុងពន្ធធនាគារចាប់ពីចន្លោះ 2ឆ្នាំ ទៅ 20ឆ្នាំ (「ច្បាប់ទាក់ទងនឹងការដាក់ទោសបន្ថែមលើបទល្មើសពិសេស」 មាត្រា 5 (4) កថាខ័ណ្ឌលេខ2)។
- ប្រសិនបើការឆក់ហោប៉ៅមានកាន់អាវុធក្លែងក្លាយ ឬ មានគ្នាចាប់ពី 2នាក់ឡើងទៅ ហើយត្រូវចាប់បាន ទោសនឹងត្រូវដាក់បន្ថែមដោយជាប់ក្នុងពន្ធធនាគារចាប់ពី1ឆ្នាំ ទៅ 10ឆ្នាំ (「ច្បាប់ព្រហ្មទ័ណ្ឌ」 មាត្រា 331 កថាខ័ណ្ឌលេខ2)។
· ក្នុងករណីដែលជនល្មើសប្រព្រឹត្តិអំពើខាងលើជាក្រុម ដោយមានគ្នាចាប់ពី5នាក់ឡើងទៅ នោះជនល្មើសត្រូវជាប់ក្នុងពន្ធធនាគារចាប់ពីចន្លោះ 2ឆ្នាំ ទៅ 20ឆ្នាំ (「ច្បាប់ទាក់ទងនឹងការដាក់ទោសបន្ថែមលើបទល្មើសពិសេស」 មាត្រា 5(4) កថាខ័ណ្ឌលេខ2)។