CAMBODIA

ការប្រើប្រាស់យានជំនិះសាធារណៈ
តើការគ្រប់គ្រងសុវត្ថិភាពរថភ្លើងក្រោមដីប្រព្រឹត្តិទៅយ៉ាងដូចម្តេច?
ការគ្រប់គ្រងសុវត្ថិភាពបន្ទប់រថភ្លើងក្រោមដី និង គ្រឿងបរិក្ខារថភ្លើងក្រោមដី
- អ្នកប្រតិបត្តិការរថភ្លើងក្រោមដី ឬ អ្នកគ្រប់គ្រងគ្រឿងបរិក្ខារថភ្លើងក្រោមដី (ខាងក្រោមហៅថា “អ្នកប្រតិបត្តិការរថភ្លើងក្រោមដី ជាដើម”។ លើកលែង អ្នកបើករថភ្លើងផ្ទាល់ខ្លួន) ហើយចង់ប្រតិបត្តិការ ឬ គ្រប់គ្រងគ្រឿងបរិក្ខារថភ្លើងក្រោមដី ត្រូវបំពាក់នូវប្រព័ន្ធទាក់ទងនឹងការគ្រប់គ្រងរថភ្លើងក្រោមដី ឬ គ្រឿងបរិក្ខារថភ្លើងក្រោមដី(ខាងក្រោមហៅថា “ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព) ដូចជា ធនធានមនុស្ស គ្រឿងបរិក្ខា បន្ទប់សម្រាប់ជិះ គ្រឿងម៉ាស៊ីន នីតិវិធីនៃការដំណើរការ ការបណ្តុះបណ្តាលអប់រំ និង ផែនការឆ្លើយតបនឹងគ្រោះថ្នាក់អាសន្ន ជាដើម ហើយត្រូវទទួលការអនុញ្ញាតិពីរដ្ឋមន្ត្រីក្រសួងដែនដី និង ចរាចរ (「ច្បាប់ស្តីពីសុវត្ថិភាពផ្លូវដែក」 មាត្រា 7 (1) និង តួសេចក្តីនៃ (3))។
· ជនដែលប្រតិបត្តិការដំណើរការរថភ្លើងក្រោមដី ឬ គ្រប់គ្រងគ្រឿងបរិក្ខារថភ្លើងក្រោមដី ដោយមិនបានទទួលការអនុញ្ញាតិប្រព័ន្ធសុវត្ថិភាព នោះនឹងត្រូវជាប់ក្នុងពន្ធធនាគារក្រោម 3ឆ្នាំ ឬ ទទួលទោសបង់ប្រាក់ពិន័យក្រោម 30លានវ៉ុន (「ច្បាប់ស្តីពីសុវត្ថិភាពផ្លូវដែក」មាត្រា 79 លេខ2 ចំណុច1), រីឯជនដែលទទួលបានការអនុញ្ញាតិប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដោយការកុហក ឬ អំពើអវិជ្ជមានណាមួយ នឹងត្រូវជាប់ក្នុងពន្ធធនាគារក្រោម 2ឆ្នាំ ឬ ទទួលទោសបង់ប្រាក់ពិន័យក្រោម 20លានវ៉ុន (「ច្បាប់ស្តីពីសុវត្ថិភាពផ្លូវដែក」មាត្រា 79 កថាខ័ណ្ឌលេខ3 ចំណុច1)។
- ក្នុងរកណីដែលអ្នកប្រតិបត្តិការរថភ្លើងក្រោមដី ជាដើម ត្រូវដំណើរការរថភ្លើងក្រោមដី ឬ គ្រប់គ្រងគ្រឿងបរិក្ខារថភ្លើងក្រោមដី ត្រូវរក្សាឲ្យមាននិរន្តភាពនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ដែលបានទទួលការអនុញ្ញាតិដោយយោងតាមបទបញ្ញតិខាងលើ (「ច្បាប់ស្តីពីសុវត្ថិភាពផ្លូវដែក」 មាត្រា 8 កថាខ័ណ្ឌលេខ1)។
· ជនដែលបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ឬ ជាក់ស្តែងដល់ការប្រតិបត្តិការរថភ្លើងក្រោមដី ឬ ការគ្រប់គ្រងគ្រឿងបរិក្ខា នឹងត្រូវជាប់ក្នុងពន្ធធនាគារក្រោម 2ឆ្នាំ ឬ ទទួលទោសបង់ប្រាក់ពិន័យក្រោម 20លានវ៉ុន (「ច្បាប់ស្តីពីសុវត្ថិភាពផ្លូវដែក」 មាត្រា 79 កថាខ័ណ្ឌលេខ3 ចំណុច2)។
<នៅពេលស្ថានភាពបន្ទាន់ ដូចជាអគ្គីភ័យកើតឡើងសូមធ្វើបែបនេះ!>
· ប្រសិនបើមានផ្សែង ឬ អគ្គីភ័យកើតឡើងក្នុងស្ថានីយ៍រថភ្លើងក្រោមដី ត្រូវប្រើទូរស័ព្ទអាសន្នបន្ទាន់ដែលបំពាក់នៅកន្លែងជិះរថភ្លើង ប្រាប់ទៅបុគ្គលិកស្ថានីយ៍ជាបន្ទាន់។
· ត្រូវគេចខ្លួនដោយស្ងប់ស្ងាត់តាមការណែនាំរបស់បុគ្គលិកស្ថានីយ។
√ ការគេចខ្លួននៅលើដី : គេចខ្លួនដោយឈរជាជួរនៅជណ្តើរតាមភ្លើងសញ្ញា។ ត្រូវធ្វើដំណើរដោយឱនឲ្យទាប ហើយប្រើកន្សែងសើម ឬ ជាយអាវមកខ្ទប់មាត់។
√ ការគេចខ្លួនតាមផ្លូវរូងក្រោមដី : ក្រោយពេលផ្លូវចេញចូលនៅចុងបន្ទប់ជិះបើក ត្រូវគេចខ្លួនតាមផ្លូវដែកនោះ។ ត្រូវធ្វើដំណើរដោយឱនឲ្យទាប ហើយប្រើកន្សែងសើម ឬ ជាយអាវមកខ្ទប់មាត់។
· លោកអ្នកអាចមើលពត៌មានលំអិតបន្ថែមទាក់ទងនឹងការប្រើប្រាស់ ទូរស័ព្ទអាសន្នបន្ទាន់ ពិលអាសន្ន របាំងមុខការពារផ្សែង និង ការប្រើប្រាស់ប្រដាប់ពន្លត់អគ្គីភ័យនៅក្នុងស្ថានីយ៍ នៅ <ប្លុកផ្លូវការរបស់ រដ្ឋាករស្វ័យតចរាចរក្រុងសេអ៊ូល >បាន។
<ប្រភព : ប្លុកផ្លូវការរបស់ រដ្ឋាករស្វ័យតចរាចរក្រុងសេអ៊ូល >