CAMBODIA

ការប្រើប្រាស់យានជំនិះសាធារណៈ
ជនទន់ខ្សោយក្នុងការធ្វើដំណើរមានសិទ្ធិក្នុងការបំលាស់ទី។
“ជនទន់ខ្សោយក្នុងការធ្វើដំណើរ” សំដៅលើជនពិការ ចាស់ជរា ស្ត្រីមានផ្ទៃពោះ ជនដែលមានតាមខ្លួន គឺជាជនដែលពិបាកក្នុងការបំលាស់ទីក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ (「ច្បាប់ស្តីពីការជំរុញភាពងាយស្រួលសម្រាប់ជនទន់ខ្សោយក្នុងការធ្វើដំណើរ」 មាត្រា 2 ចំណុច1)។
ជនទន់ខ្សោយក្នុងការធ្វើដំណើរមានសិទ្ធក្នុងការទទួលបាននៅការបំលាស់ទីក្នុងការប្រើប្រាស់យានជំនិះសាធារណៈ គ្រឿងបរិក្ខាសម្រាប់អ្នកដំណើរ និង ផ្លូវថ្នល់ដោយសុវត្ថិភាព និង ងាយស្រួលដោយពុំមានការរើសអើងដូចបុគ្គលទូទៅ ដើម្បីធានានូវសិទ្ធិដើម្បីទទួលបាននូវកិត្តិយស គុណតំលៃ និង សុភមង្គលក្នុងនាមជាមនុស្សដូចគ្នា។ (「ច្បាប់ស្តីពីការជំរុញភាពងាយស្រួលសម្រាប់ជនទន់ខ្សោយក្នុងការធ្វើដំណើរ」 មាត្រា 3)។