CAMBODIA

ការប្រើប្រាស់យានជំនិះសាធារណៈ
ការមិនឡើងជិះដោយល្មើសច្បាប់?
តើសកម្មភាពបែបណាខ្លះជាសកម្មភាពនៃការឡើងជិះដោយល្មើសច្បាប់?
- “ការឡើងជិះរថភ្លើងក្រោមដីដោយល្មើសច្បាប់” គឺសំដៅលើសកម្មភាពនៃការឡើងជិះរថភ្លើងក្រោមដីគ្រប់ប្រភេទដោយមិនបង់ថ្លៃធ្វើដំណើរ។
- ទោះបីជាមានការបង្ក្រាប និង យុទ្ធនាការជាបន្តបន្ទាប់ក៏ដោយ ក៏ករណីនៃការឡើងជិះរថភ្លើងដោយល្មើសច្បាប់មានការកើនឡើង មិនតែប៉ុណ្ណោះ ប្រភេទនៃការល្មើសច្បាប់នោះក៏មានច្រើនសម្បូរបែបជាងមុនដែរ។ ករណីនៃការឡើងជិះរថភ្លើងក្រោមដីដោយល្មើសច្បាប់មានដូចខាងក្រោម។
· សកម្មភាពនៃការប្រើប្រាស់កាតធ្វើដំណើរអទិភាពដែលជាកាតសំរាប់សិស្ស ជនពិការ ឬ ចាស់ជរា
· សកម្មភាពនៃការគេចចេញពីច្រកបង់លុយតាមរយៈច្រកបន្ទាន់
· សកម្មភាពនៃការចូលតាមច្រកចូលដែលមានចំនួនចាប់ពី 2នាក់ឡើងទៅ
· មិនបានទិញសំបុត្រជិះទេ តែកុហកថាមកពីបន្ទប់ទឹកតាមច្រកបន្ទាន់ ដើម្បីចូលទៅវិញតាមបន្ទាន់នោះដដែល។
(ប្រភពឯកសារ : ក្រុងសេអ៊ូលក្នុងដៃខ្ញុំ-តិកនិកផ្សេងៗគ្នានៃការឡើងជិះល្មើសច្បាប់ )
តើសកម្មភាពអ្វីខ្លះជាការឡើងជិះរថយន្តក្រុងដោយល្មើសច្បាប់?
- “ការឡើងជិះរថយន្តក្រុងដោយល្មើសច្បាប់” គឺសំដៅលើសកម្មភាពនៃការឡើងជិះរថយន្តក្រុងគ្រប់ប្រភេទដោយមិនបង់ថ្លៃធ្វើដំណើរ។
- សកម្មភាពខាងក្រោមនេះ គឺជាសកម្មដែលកើតឡើងញឹកញាប់ក្នុងការឡើងជិះរថយន្តក្រុងដោយល្មើសច្បាប់ ដូច្នេះហើយ អ្នកមិនគួរធ្វើសកម្មភាពទាំងអស់នេះឡើយ។
· សកម្មភាពដែលមិនចុចកាតធ្វើដំណើរនៅលើម៉ាស៊ីន
· សកម្មភាពនៃការបង់ថ្លៃធ្វើដំណើរតិចជាងតំលៃជាក់ស្តែង
· សកម្មភាពនៃការបង់លុយដែលរហែកមួយចំហៀង
· សកម្មភាពនៃការចុចកាតមុន ដើម្បីជៀសវាងការបង់ថ្លៃបន្ថែម
· សកម្មភាពនៃការឡើងជិះរថយន្តក្រុងតាមទ្វារក្រោយនៅពេលរញេរញ៉ៃដោយមិនបង់ថ្លៃធ្វើដំណើរ
(ប្រភទឯកសារ :ឡានក្រុងទីក្រុងសេអ៊ូល យោងទៅលើការពង្រឹងការអនុវត្តច្បាប់ជិះស្គីខុសច្បាប់ចាប់ពីខែ6 (2021.6.1.)
ការឡើងជិះដោយល្មើសច្បាប់ គឺជាអំពើខុសច្បាប់យ៉ាងច្បាស់ណាស់!
- ការឡើងជិះយានជំនិះសាធារណៈដោយល្មើសច្បាប់ គឺជាអំពើខុសច្បាប់យ៉ាងច្បាស់ណាស់ ហើយយើងមិនត្រូវប្រព្រឹត្តិសកម្មភាពទាំងអស់នេះជាដាច់ខាត ព្រោះវាធ្វើឲ្យរាំងស្ទះលើវប្បធម៌ប្រើប្រាស់យានជំនិះសាធារណៈ ហើយការខាតបង់ដោយសារកម្មភាពធ្វើឲ្យថ្លៃធ្វើដំណើរកើនឡើង ដែលជាហេតុជះឥទ្ធិពលអាក្រក់ដល់អ្នកប្រើប្រាស់យានជំនិះសាធារណៈដ៏ត្រឹមត្រូវ។