CAMBODIA

ប្រាក់បៀវត្សគ្មានការងារធ្វើ
សាមីខ្លួនដែលស្នើសុំត្រួតពិនិត្យ
អ្នកដាក់ពាក្យស្នើសុំត្រួតពិនិត្យ
- អ្នកដែលចង់តវ៉ាចំពោះសេចក្តីសម្រេចទាក់ទងនឹងប្រាក់បៀវត្សពេលគ្មានការងារធ្វើ(ខាងក្រោមហៅថា “សេចក្តីសម្រេចដំបូង”) អាចដាក់ពាក្យស្នើសុំត្រួតពិនិត្យទៅកាន់មន្ត្រិត្រួតពិនិត្យការធានារ៉ាប់រងការងារ(ខាងក្រោមហៅថា “មន្ត្រីត្រួតពិនិត្យ” (「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 87 កថាខ័ណ្ឌលេខ1)។
អ្នកតំណាង ដាក់ពាក្យស្នើសុំត្រួតពិនិត្យ
- អ្នកដាក់ពាក្យស្នើសុំត្រួតពិនិត្យអាចចាត់តាំងនរណាម្នាក់ដូចមានចែងខាងក្រោមជាអ្នកតំណាង ជំនួសអ្នកតំណាងផ្លូវច្បាប់បាន(「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」មាត្រា 88)។
· ប្តី ឬ ប្រពន្ធ ញាតិសន្តានដូនតា កូនចៅ ឬ បងប្អូនរបស់អ្នកដាក់ពាក្យស្នើសុំ
· សមាជិក ឬ បុគ្គលិកក្រុមហ៊ុនរបស់អ្នកដាក់ពាក្យស្នើសុំ
· មេធាវី ឬ មន្ត្រីទទួលបន្ទុកការងារសាធារណៈ
· អ្នកដែលបានទទួលការអនុញ្ញាតិពីគណកម្មការត្រួតពិនិត្យ(「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា99)
អ្នកស្នងតំណែងរបស់អ្នកដាក់ពាក្យស្នើសុំ
- ក្នុងករណីដែលអ្នកដាក់ពាក្យទទួលមរណភាព ហើយអ្នកដាក់ពាក្យស្នើសុំត្រួតពិនិត្យជាអ្នកមានសិទ្ធិ ទទួលប្រាក់បៀវត្សស្វែងរកការងារ នោះគ្រួសាររបស់មរណជនអនុលោមតាម「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 57 ឬ អ្នកដទៃដែលបានស្នងសិទ្ធិ ឬ ផលចំណេញពាក់ព័ន្ធនឹងសេចក្តីសម្រេចដំបូងរបស់អ្នកស្នងមរតក ឬ អ្នកដាក់ពាក្យស្នើសុំត្រួតពិនិត្យ ត្រូវស្នងតំណែងជាអ្នកស្នើសុំការត្រួតពិនិត្យតាមដំណាក់កាលនីមួយៗ(「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 89 កថាខ័ណ្ឌលេខ5)។
- អ្នកស្នងតំណែងរបស់អ្នកដាក់ពាក្យស្នើសុំត្រួតពិនិត្យ ត្រូវដាក់លិខិតរាយការណ៍ការស្នងតំណែងអ្នកដាក់ពាក្យទៅកាន់មន្ត្រីត្រួតពិនិត្យ ដោយភ្ជាប់ជាមួយនូវលិខិតបញ្ជាក់ការស្នងតំណែងនោះ (「អនុក្រិតនៃច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 124, 「អនុក្រិតនៃច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 137 និង ឧបសម្ព័ន្ធ សំណុំបែបបទលេខ 113)។
ភាគីម្ខាងទៀតនៃការស្នើសុំត្រួតពិនិត្យ
- ភាគីម្ខាងទៀតនៃការដាក់ពាក្យស្នើសុំត្រួតពិនិត្យ គឺមជ្ឈមណ្ឌលផ្តល់ការងារដែលបានចេញសេចក្តីសម្រេចពាក់ព័ន្ធនឹងប្រាក់បៀវត្សការងារ(「ច្បាប់ជម្រះក្តីបណ្តឹងរដ្ឋបាល」 មាត្រា 17 និង 「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 87 កថាខ័ណ្ឌលេខ1)។