CAMBODIA

ប្រាក់បៀវត្សគ្មានការងារធ្វើ
សំណងចំនួនទឹកប្រាក់ដែលបានទទួលដោយបោកប្រាស់
ស្តង់ដាសំណង
- អ្នកដែលបានទទួល ឬ ចង់ទទួលប្រាក់បៀវត្សពេលគ្មានការងារធ្វើដោយការកុហកឬ តាមរបៀបបោកប្រាស់អាចនឹងត្រូវរកការទាមទារសំណងមកវិញទាំងស្រុង ឬ សំណងមួយផ្នែកនៃប្រាក់បៀវត្សស្វែងរកការងារដែលបានទទួលដោយយោងទៅតាមស្តង់ដាដូចខាងក្រោម(「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 62 កថាខ័ណ្ឌលេខ1 និង 「អនុក្រិតនៃច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា104)។
1. ករណីដែលត្រូវសងប្រាក់បៀវត្សដែលទទួលបានទាំងអស់
2. តែទោះបីជាស្ថិតក្នុងចំណុចលេង 1.ក៏ដោយ តែបើអ្នកត្រូវបានទទួលស្គាល់នូវមូលហេតុសមស្រប ដូចមូលហេតុណាមួយ(「អនុក្រិតនៃច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 80)ខាងក្រោម(សម្រាប់អ្នកដែលប្រព្រឹត្តិល្មើសតែ1លើក) នោះត្រូវសងនូវប្រាក់បៀវត្សដែលបានទទួលកំឡុងពេលដែលត្រូវបានទទួលប៉ុណ្ណោះ
1) ករណីដែលមិនបានរាយការណ៍ ឬ រាយការណ៍ខុសពីការពិតទាក់ទងនឹងការផ្តល់ការងារក្នុងកំឡុងពេលអាចដាក់ពាក្យទទួលស្គាល់ភាពគ្មានការងារ នៅពេលដាក់ពាក្យស្នើសុំការទទួលស្គាល់ភាពគ្មានការងារ
2) ករណីរាយការណ៍ខ្លឹមសារខុសពីការពិតនៃសកម្មភាពស្វែងរកការងារថ្មីក្នុងកំឡុងពេលអាចដាក់ពាក្យទទួលស្គាល់ភាពគ្មានការងារ នៅពេលដាក់ពាក្យស្នើសុំការទទួលស្គាល់ភាពគ្មានការងារ
※ ប៉ុន្តែ ប្រសិនបើអ្នកធ្វើការងារនោះ ជាប្រភេទការងារគិតជាថ្ងៃ មានរយៈពេលធ្វើការងារក្រោម 1ខែ ហើយស្ថិតក្នុងមូលហេតុណាមួយលេខ 1.ខាងលើ ដោយបានរាយការណ៍អំពីការងារក្នុងកំឡុងពេលចង់ឲ្យទទួលស្គាល់ថាគ្មានការងារធ្វើ ប៉ុន្តែ ភាពខុសគ្នារវាងចំនួនថ្ងៃធ្វើការដែលបានរាយការណ៍ និង ចំនួនថ្ងៃដែលត្រូវបានទទួលស្គាល់ជាក់ស្តែងក្នុងកំឡុងពេលនោះ ខុសគ្នាត្រឹម 3ថ្ងៃ អ្នកនោះត្រូវសងមកវិញនូវប្រាក់បៀវត្សដែលបានទទួលក្នុងពេលគ្មានការងារធ្វើដោយសារមូលហេតុនោះប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធនឹងចំនួនដងនៃសម្មភាពបោកប្រាស់ឡើយ
3. អ្នកដែលស្ថិតក្នុងមូលហេតុលេខ1.ខាងលើបានរាយការណ៍ពីកសកម្មភាពបោកប្រាស់ដោយខ្លួនឯងមុនពេលប្រធានមជ្ឈមណ្ឌលផ្តល់ការងារធ្វើការស្រាវជ្រាវចំពោះសាមីខ្លួន ឬ កន្លែងការងារទាក់ទងនឹងមូលហេតុផ្អាកកំហិតផ្តល់ប្រាក់បៀវត្សស្វែងរកការងារ អ្នកនោះត្រូវសងមកវិញនូវប្រាក់បៀវត្សដែលបានទទួលក្នុងពេលទទួលស្គាល់ភាពគ្មានការងារធ្វើនៃចំនួនថ្ងៃដេលធ្វើការក្នុងកំឡុងពេលអាចស្នើសុំទទួលការភាពគ្មានការងារធ្វើប៉ុណ្ណោះ(សម្រាប់អ្នកដែលរាយការណ៍ដោយស្ម័គ្រចិត្តចំនួន 1លើក)