CAMBODIA

ប្រាក់បៀវត្សគ្មានការងារធ្វើ
កំហិតទទួលប្រាក់បៀវត្សពេលគ្មានការងារធ្វើយោងតាមសកម្មភាពបោកប្រាស់
កត្តាកំហិតទទួលប្រាក់បៀវត្សពេលគ្មានការងារធ្វើយោងតាមសកម្មភាពបោកប្រាស់
- អ្នកដែលបានទទួល ឬ ចង់ទទួលប្រាក់បៀវត្សស្វែងរកការងារដោយការកុហក ឬ តាមរបៀបបោកប្រាស់ណាមួយ អ្នកនោះនឹងមិនអាចទទួលប្រាក់បៀវត្សនៅថ្ងៃដែលបានទទួល ឬ ថ្ងៃដែលនិឹងទទួលប្រាក់បៀវត្សនោះ បានឡើយ(「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 61 កថាខ័ណ្ឌលេខ1 កថាតួសេចក្តី និង មាត្រា 68 កថាខ័ណ្ឌលេខ1 កថាតួសេចក្តី)។
- ប៉ុន្តែ ក្នុងករណីដែលបានទទួលសិទ្ធិទទួលប្រាក់ថ្មីក្រោយពេលផ្លាស់ប្តូរការងារពាក់ព័ន្ធនឹងប្រាក់បៀវត្សនោះ អ្នកនោះអាចទទួលប្រាក់បៀវត្សពេលគ្មានការងារធ្វើតាមសិទ្ធិទទួលប្រាក់ថ្មីនោះបាន(「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 61 កថាខ័ណ្ឌលេខ1 កថាលើកលែង និង មាត្រា 68 កថាខ័ណ្ឌលេខ1 កថាលើកលែង)។
សកម្មភាពបោកប្រាស់ដែលផ្អាកកំហិតទទួលប្រាក់បៀវត្សពេលគ្មានការងារធ្វើ
- ប្រសិនបើការកុហក ឬ របៀបបោកប្រាស់ណាមួយស្ថិតក្នុងចំណុចដូចខាងក្រោម នោះមិនអាចទទួលប្រាក់បៀវត្សស្វែងរកការងារនៅក្នុងកំឡុងពេលអាចដាក់ពាក្យទទួលស្គាល់ភាពគ្មានការងារប៉ុណ្ណោះ ប៉ុន្តែអាចថវិកាជំរុញការស្វែងរកការងារបាន(「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 61 កថាខ័ណ្ឌលេខ2 កថាតួសេចក្តី, មាត្រា 68 កថាខ័ណ្ឌលេខ2 កថាតួសេចក្តី និង 「អនុក្រិតនៃច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 80)។
· ករណីដែលមិនបានរាយការណ៍ ឬ រាយការណ៍ខុសពីការពិតទាក់ទងនឹងការផ្តល់ការងារក្នុងកំឡុងពេលអាចដាក់ពាក្យទទួលស្គាល់ភាពគ្មានការងារ នៅពេលដាក់ពាក្យស្នើសុំការទទួលស្គាល់ភាពគ្មានការងារ
· ករណីរាយការណ៍ខ្លឹមសារខុសពីការពិតនៃសកម្មភាពស្វែងរកការងារថ្មីក្នុងកំឡុងពេលអាចដាក់ពាក្យទទួលស្គាល់ភាពគ្មានការងារ នៅពេលដាក់ពាក្យស្នើសុំការទទួលស្គាល់ភាពគ្មានការងារ
- ប៉ុន្តែ ប្រសិនបើប្រព្រឹត្តិល្មើសលើសពី 2ដង អ្នកនោះនឹងមិនអាចទទួលប្រាក់បៀវត្សពេលគ្មានការងារធ្វើនៅថ្ងៃដែលបានទទួល ឬ ថ្ងៃដែលនឹងទទួលប្រាក់បៀវត្សនោះបានឡើយ(「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 61 កថាខ័ណ្ឌលេខ2 កថាលើកលែង និង មាត្រា 68 កថាខ័ណ្ឌលេខ2 កថាលើកលែង)។