CAMBODIA

ប្រាក់បៀវត្សគ្មានការងារធ្វើ
ចំនួនប្រាក់មូលដ្ឋានប្រចាំថ្ងៃ
ចំនួនប្រាក់មូលដ្ឋានប្រចាំថ្ងៃដោយផ្អែកលើប្រាក់ឈ្នួលមធ្យម
- ចំនួនប្រាក់មូលដ្ឋានប្រចាំថ្ងៃ ត្រូវកំណត់ដោយយកប្រាក់ឈ្នួលមធ្យមដែលពាក់ព័ន្ធនឹងការទទួលស្គាល់សិទ្ធិទទួលប្រាក់(「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 43 កថាខ័ណ្ឌលេខ1) ដោយគណនាកំណត់ពេល ប្តូរការងារលើកចុងក្រោយ (「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 45 កថាខ័ណ្ឌលេខ1 កថាតួសេចក្តី)។
· ប៉ុន្តែ ក្នុងករណីដែលបានទទួលសិទ្ធិទទួលប្រាក់ធានារ៉ាប់រងលើសពី 2ដង ក្នុងរយៈពេល 3ខែ មុនពេលផ្លាស់ប្តូរការងារលើកចុងក្រោយ នោះត្រូវកំណត់ចំនួនប្រាក់មូលដ្ឋានប្រចាំ ថ្ងៃដោយយកចំនួនប្រាក់ឈ្នួលសរុបដែលពលករទទួលបានក្នុងរយៈពេល 3ខែ(ករណី ពលករធ្វើការគិតជាថ្ងៃ ត្រូវគិតរយៈពេល 4ខែ មុនពេលផ្លាស់ប្តូរការងារដោយដក 1ខែចុងក្រោយចេញ) មុនពេល ផ្លាស់ប្តូរការងារលើកចុងក្រោយ រួចចែកនឹងចំនួនថ្ងៃសរុបក្នុងរយៈពេល 3ខែ ដែលបានយកមកគណនាកំណត់នោះ (「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 45 កថាខ័ណ្ឌលេខ1 កថាលើកលែង)។
ចំនួនប្រាក់មូលដ្ឋានប្រចាំថ្ងៃដោយផ្អែកលើប្រាក់ឈ្នួលទូទៅ
- ករណីប្រាក់ឈ្នូលជាមធ្យមដែលបានគណនាកំណត់នៅពេលផ្លាស់ប្តូការងារលើកចុងក្រោយ ពាក់ព័ន្ធ នឹងការទទួលស្គាល់សិទ្ធិទទួលប្រាក់មានចំនួនតិចជាប្រាក់ឈ្នួលទូទៅរបស់ពល ករដែលអនុលោមតាម「ច្បាប់ស្តីពីស្តង់ដាការងារ」នោះត្រូវយកប្រាក់ឈ្នួលទូទៅគឺជាចំនួនប្រាក់ មូលដ្ឋានប្រចាំថ្ងៃ (「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 45 កថាខ័ណ្ឌលេខ2 កថាតួសេចក្តី)។
· ប៉ុន្តែ ប្រសិនបើនៅពេលផ្លាស់ប្តូកន្លែអការងារលើកចុងក្រោយនោះ អ្នកជាពលករធ្វើការ គិតជាថ្ងៃ នោះត្រូវយកប្រាក់ឈ្នួលជាមធ្យម គិតជាចំនួនប្រាក់មូលដ្ឋានប្រចាំថ្ងៃ (「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 45 កថាខ័ណ្ឌលេខ2 កថាលើកលែង)។
※ “ប្រាក់ឈ្នួលទូទៅ” សំដៅលើប្រាក់គិតជាម៉ោង ប្រាក់គិតជាថ្ងៃ ប្រាក់គិតសប្តាហ៍ ប្រាក់ គិតជាខែ ប្រាក់តាមកិច្ចសន្យា ដែលបានកំណត់ថានឹងបើកឲ្យសម្រាប់ពលកម្មរយៈ ពេលខ្លី ឬ ពលកម្មសរុបដោយមានកំណត់ និង ស្មើគ្នា។ (「អនុក្រិតនៃច្បាប់ស្តីពីស្តង់ដាការងារ」 មាត្រា 6 កថាខ័ណ្ឌលេខ1)។
ចំនួនប្រាក់មូលដ្ឋានប្រចាំថ្ងៃដោយផ្អែកលើស្តង់ដាប្រាក់ចំណូល
- ករណីដែលមានការពិបាកក្នុងការគណនាកំណត់កំណត់ចំនួនប្រាក់មូលដ្ឋានប្រចាំថ្ងៃដោយយោង តាមប្រាក់ឈ្នួលជាមធ្យម ឬ ប្រាក់ឈ្នួលទូទៅ ឬ ក្នុងករណីបង់ថ្លៃសេវាកម្មធានារ៉ាប់រង ដែលយកស្តង់ដាប្រាក់ចំណូលជាមូលដ្ឋាន ដោយអនុលោមតាម 「ច្បាប់ស្តីពីការដកថ្លៃសេវាកម្មធានារ៉ាប់រងនៃការធានារ៉ង់ការងារ និង ធានារ៉ាប់រងសំណងគ្រោះថ្នាក់ឧស្សាហកម្ម」 មាត្រា 3 នោះត្រូវយកស្តង់ដាប្រាក់ចំណូល គិតជាចំនួនប្រាក់មូលដ្ឋានប្រចាំថ្ងៃ (「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 45 កថាខ័ណ្ឌលេខ3 កថាតួសេចក្តី)។
· ប៉ុន្តែ ក្នុងករណីដែលបង់ថ្លៃសេវាកម្មធានារ៉ាប់រងជាស្តង់ដាប្រាក់ចំណូល ហើយចំនួនប្រាក់មូលដ្ឋានប្រចាំថ្ងៃដែលគណនាកំណត់តាមប្រាក់ឈ្នួលជាមធ្យម ឬ ប្រាក់ឈ្នួលទូទៅមានចំនួនច្រើនជាងស្តង់ដាប្រាក់ចំណូល នោះត្រូវកំណត់យកប្រាក់ឈ្នួលជាមធ្យម ឬ ប្រាក់ឈ្នួលទូទៅជាចំនួនប្រាក់មូលដ្ឋានប្រចាំថ្ងៃ (「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 45 កថាខ័ណ្ឌលេខ3 កថាលើកលែង)។