CAMBODIA

ប្រាក់បៀវត្សគ្មានការងារធ្វើ
តើប្រាក់បៀវត្សពេលគ្មានការងារធ្វើគឺជាអ្វី?
និយមន័យនៃពាក្យប្រាក់បៀវត្សពេលគ្មានការងារធ្វើ
- “ប្រាក់បៀវត្សពេលគ្មានការងារធ្វើ” គឺសំដៅលើប្រព័ន្ធមួយនៃគម្រោងធានាការងារដើម្បីធានានូវស្ថេរភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់កម្មករជាដើម និង ជំរុញសកម្មភាពស្វែងរកការងារក្នុងកំឡុងពេលគ្មានការងារធ្វើ។ (「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」 មាត្រា 1 និង មាត្រា 4)។
※ “ភាពអត់ការងារធ្វើ” សំដៅលើស្ថានភាពដែលមិនអាចរកការងារបាន ទោះបីមានឆន្ទៈ និងសមត្ថភាពធ្វើការក៏ដោយ (「ច្បាប់ការធានារ៉ាប់រងផ្តល់ការងារ」មាត្រា 2 ចំណុច3)។
※ អាជីវកម្មធានារ៉ាប់រងការងារ រួមមានស្ថិរភាពការងារនិងគម្រោងអភិវឌ្ន៍សមត្ថភាពវិជ្ជាជីវៈ ប្រាក់បៀវត្សពេលគ្មានការងារធ្វើ អត្ថប្រយោជន៍ច្បាប់សម្រាកសម្រាប់ថែទាំកូនភាព និងអត្ថប្រយោជន៍ប្រាក់ឈ្នួលពេលសំរាលកូន (「ច្បាប់ធានារ៉ាប់រងការងារ មាត្រា 4 (1)」) ។