CAMBODIA

ប្រព័ន្ធប្រាក់បំណាច់ឆ្នាំ
កាតព្វកិច្ចបង់ប្រាក់ការចំពោះប្រាក់បង់យឺតនៃប្រាក់សោធនចូលនិវត្តដែលមិនបានបង់
ប្រាក់ការចំពោះប្រាក់បង់យឺតនៃប្រាក់សោធនចូលនិវត្ត
- ក្នុងករណីដែលនិយោជកមិនបានបង់ប្រាក់សោធនចូលនិវត្តទាំងអស់ ឬ មួយផ្នែកនៃប្រាក់ ដែលត្រូវផ្តល់ឲ្យនិយោជិក នោះត្រូវបន្ថែមការប្រាក់ទៅតាមចំណុចខាងក្រោម រហូតដល់ថ្ងៃ ដែលបង់រួច (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」មាត្រា 9 កថាខ័ណ្ឌលេខ 1, មាត្រា 17 កថាខ័ណ្ឌលេខ 3, មាត្រា 20 កថាខ័ណ្ឌលេខ 3, 「អនុក្រិតនៃច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」មាត្រា 11 ចំណុច1 •ចំណុច2, 「ច្បាប់ស្តីពីបទដ្ឋានការងារ」 មាត្រា 37 កថាខ័ណ្ឌលេខ 1 និង 「អនុក្រិតនៃច្បាប់ស្តីពីបទដ្ឋានការងារ」 មាត្រា 17)។

ផ្នែក

ខ្លឹមសារ

ប្រាក់ការ ចំពោះប្រាក់បង់យឺត

ករណីដែលនិយោជិកឈប់ធ្វើការងារ និយោជកមិនបានផ្តល់ប្រាក់បំណាច់ឆ្នាំក្នុងកំឡុងពេល 14ថ្ងៃ(ក្នុងករណីដែលមានហេតុ ផលពិសេស ថ្ងៃកំណត់ផ្តល់ប្រាក់អាចពន្យា បាន) គិតចាប់ពីមួយថ្ងៃបន្ទាប់ពីឈប់ធ្វើការ នោះត្រូវបង់ការប្រាក់ 20% ប្រចាំឆ្នាំ លើចំនួនថ្ងៃដែលយឺតនោះរហូតដល់ថ្ងៃដែល បង់ចប់

ប្រាក់ការ ចំពោះប្រាក់សោធនចូលនិវត្ត

▪ រយៈពេល 14ថ្ងៃក្រោយពេលមានមូលហេតុ ទទួលប្រាក់បំណាច់ឆ្នាំដោយ កំណត់មួយថ្ងៃបន្ទាប់ពីថ្ងៃដែលកំណត់ បង់ប្រាក់ដែលត្រូវទទួលបន្ទុកជាថ្ងៃបូកបន្ថែម នោះត្រូវបង់ការប្រាក់ 10% ប្រចាំឆ្នាំ

▪ ចាប់ពីថ្ងៃបន្ទាប់ពីរយៈពេលខាងលើ រហូត ដល់ថ្ងៃដែលបង់ប្រាក់ទទួលបន្ទុករួច ត្រូវបង់ការប្រាក់ 20% ប្រចាំឆ្នាំ

Q. ក្នុងករណីដែលថ្ងៃបង់ប្រាក់បំណាច់ឆ្នាំបានពន្យាល ដោយការព្រមព្រៀងរវាងភាគីទាំងពីរ តើត្រូវបង់ការប្រាក់ដែរឬទេ?
A. ក្នុងករណីដែលមានមូលហេតុពិសេស ភាគីទាំងពីរអាចធ្វើការពន្យាថ្ងៃបង់ប្រាក់បំណាច់ឆ្នាំ តាមរយៈការព្រមព្រៀងគ្នាបាន ដូច្នេះហើយ ប្រសិនបើភាគីព្រមព្រៀងចំពោះរយៈពេល ដែលបានពន្យានោះរួចហើយ ហើយអាចរួចផុតពីការល្មើស 「ច្បាប់ស្តីពីបទដ្ឋានការងារ」បានពិតមែន ប៉ុន្តែ ប្រសិនបើគ្មានហេតុផ្សេងក្រៅពីការអនុវត្តអត្រាការប្រាក់នៃការយឺតបង់ប្រាក់ដូចមាន ចែងក្នុង「អនុក្រិតនៃច្បាប់ស្តីពីបទដ្ឋានការងារ」 មាត្រា 18 នោះមិនអាចរួចផុតពីកាតព្វកិច្ចបង់ប្រាក់ការ អនុលោមតាម 「ច្បាប់ស្តីពីបទដ្ឋានការងារ」 មាត្រា 37 បានឡើយ(ក្រសួងមុខរបរ និង ការងារ ករណីបកស្រាយរដ្ឋបាល, ផ្នែកបទដ្ឋានការងារ-3981, 2005. 7. 28.)។
រយៈពេលលើកលែងក្នុងការបង់ប្រាក់ការចំពោះប្រាក់បង់យឺត
- ក្នុងករណីដែលនិយោជកយឺតក្នុងការបង់ប្រាក់បំណាច់ឆ្នាំដោយសារមូលហេតុណាមួយដូច ខាងក្រោម ហើយមូលហេតុនោះស្ថិតក្នុងរយៈពេលដែលបន្តមាន នោះមិនត្រូវអនុវត្តឡើយ (「ច្បាប់ស្តីពីបទដ្ឋានការងារ」 មាត្រា 37 កថាខ័ណ្ឌលេខ 2 និង 「អនុក្រិតនៃច្បាប់ស្តីពីបទដ្ឋានការងារ」 មាត្រា 18)។
▪ គ្រោះមហន្តរាយធម្មជាតិ•គ្រោះថ្នាក់
▪ សេចក្តីសម្រេចបើកនីតិវិធីស្តារជីវិត
▪ សេចក្តីសម្រេចប្រកាសការក្ស័យធន
▪ ករណីដែលរដ្ឋមន្ត្រីក្រសួងមុខរបរ និង ការងារទទួលស្គាល់ថាគ្មានសមត្ថភាពបង់ប្រាក់ឈ្នួលដែលមិនទាន់បានបង់ ដោយយោងទៅតាមលក្ខខ័ណ្ឌ និង នីតិវិធី
▪ ករណីដែលនិយោជកមានសាលក្រម សេចក្តីបង្គាប់ ការសម្របសម្រួល និង សេចក្តីសម្រេចណាមួយដូចខាងក្រោម បង្គាប់ឲ្យបង់ប្រាក់ឈ្នួលដល់និយោជិក
√ សាលដីកាសម្រេចចុងក្រោយចូលជាធរមាន
√ សេចក្តីបង្គាប់បង់ប្រាក់ដែលចូលជាធរមាន
√ ការផ្សះផ្សារផ្លូវច្បាប់ ឬ ការទទួលសំណើរ ដែលមានប្រសិទ្ធិភាពដូចសាលក្រម
√ ការសម្របសម្រួលដែលសម្រេចជាបានការ
√ សេចក្តីសម្រេចដែលអាចប្តូរនឹងការសម្របស្រួលដែលចូលជាធរមាន
√ សេចក្តីសម្រេចបង្គាប់អនុវត្ត៍ដែលចូលជាធរមាន
▪ ករណីដែលពិបាកស្វែងរកទុនសម្រាប់ផ្តល់ជាប្រាក់ឈ្នួល ឬ ប្រាក់បំណាច់ឆ្នាំ ដោយយោង តាមលក្ខខ័ណ្ឌផ្លូវច្បាប់ដូចមានចែងក្នុង「ច្បាប់ស្តីពីការស្តារបំណុល និង ការក្ស័យធន」, 「ច្បាប់ហិរញ្ញវត្ថុជាតិ」, 「ច្បាប់វិមជ្ឈកាល」
▪ ករណីដែលពិនិត្យឃើញថាសមស្របនឹងជជែកគ្នាក្នុងតុលាការ ឬ គណកម្មការងារ ដើម្ប ស្វែងរកពីប្រាក់ឈ្នួល ឬ ប្រាក់បំណាច់ដែលមិនទាន់បានបង់ទាំងអស់ ឬ មួយផ្នែក
▪ ករណីដែលមានមូលហេតុផ្សេងៗដូចនឹងខ្លឹមសារខាងលើ