CAMBODIA

ប្រព័ន្ធប្រាក់បំណាច់ឆ្នាំ
បំរាមចំពោះការរឹបអូសប្រាក់សោធនចូលនិវត្ត ជាដើម
បំរាមចំពោះការរឹបអូសប្រាក់សោធនចូលនិវត្ត
- ចំនួនទឹកប្រាក់ 1ភាគ 2 បំណុលប្រាក់បៀវត្សដែលមានសណ្ឋានស្រដៀងនឹងប្រាក់សោធន ចូលនិវត្ស ប្រាក់បំណាច់ឆ្នាំ មិនអាចរឹបអូសបានឡើយ(「ច្បាប់អនុវត្តបណ្តឹងរដ្ឋប្បវេណី」 មាត្រា 246 កថាខ័ណ្ឌលេខ 1 ចំណុច4 កថាតួសេចក្តី ចំណុច 5)
- ចំនួនទឹកប្រាក់នៃប្រាក់សោធនចូលនិវត្តដែលអាចរឹបអូសបាន គឺចំនួនទឹកប្រាក់ដែលដក ប្រាក់សម្រាប់ជីវភាពរស់នៅអប្បបរិមាចេញ ហើយប្រសិនបើហួសចំនួនទឹកប្រាក់សម្រាប់ជីវ ភាពរស់នៅរបស់គ្រួសារស្តង់ដា នោះត្រូវកំណត់ទឹកប្រាក់តាមចំនួនដូចខាងក្រោម (「ច្បាប់អនុវត្តបណ្តឹងរដ្ឋប្បវេណី」 មាត្រា 246 កថាខ័ណ្ឌលេខ 1 ចំណុច4 កថាលក្ខខ័ណ្ឌ និង 「អនុក្រិតនៃច្បាប់អនុវត្តបណ្តឹងរដ្ឋប្បវេណី」 មាត្រា 3 និង មាត្រា 4)។

ចំនួនទឹកប្រាក់សោធនចូលនិវត្ត

ចំនួនទឹកប្រាក់បំរាមរឹបអូស

1ខែ ក្រោម 3លានវ៉ុន

1ខែ 1លាន 85ម៉ឺនវ៉ុន

1ខែ លើសពី 3លានវ៉ុន

ក្រោម 6លាន វ៉ុន

1/2 នៃប្រាក់សោធនចូលនិវត្តប្រចាំខែ

1ខែ លើសពី 6លានវ៉ុន

1ខែ 3លានវ៉ុន + (1/2 ប្រាក់សោធនចូលនិវត្តប្រចាំខែ ― 1ខែ 3លានវ៉ុន) x 1/2

បំរាមការផ្ទេរ ឬ ផ្តល់ការបញ្ចាំ
- គម្រោងចូលនិវត្តន៍(រួមទាំងគម្រោងមូលនិធិ សោធននិវត្តន៍របស់សហគ្រាសធុនតូច និង មធ្យម) កូនបំណុលអាចមិនត្រូវបានផ្ទេរ ឬរឹបអូស ឬចាត់ចែងជាវត្ថុបញ្ចាំ (មាត្រា 7(1) នៃ「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」)។
- ប៉ុន្តែ ក្នុងរកណីដែលសមាជិកប្រាក់សោធនចូលនិវត្តមានមូលហេតុ និង លក្ខខ័ណ្ឌគ្រប់គ្រាន់ ក្នុងការទិញលំនៅស្ថាន នោះអាចដាក់សិទ្ធិទទទួលប្រាក់សោធនចូលនិវត្តបញ្ចាំបាន (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 7 កថាខ័ណ្ឌលេខ 2)។