CAMBODIA

ប្រព័ន្ធប្រាក់បំណាច់ឆ្នាំ
ការគណនាកំណត់រយៈពេលបន្តធ្វើការងារ
គោលគំនិតនៃរយៈពេលបន្តធ្វើការងារ
- “រយៈពេលបន្តធ្វើការងារ” គឺសំដៅលើរយៈពេលធ្វើការការងារចាប់ពីថ្ងៃចុះកិច្ចសន្យាការងារ រហូតដល់ថ្ងៃបញ្ចប់កិច្ចសន្យា។ ក្នុងករណីជាកិច្ចសន្យាការងារដែលមានពេលវេលាកំណត់ ជាគោលការគឺត្រូវយកថ្ងៃបញ្ចប់កិច្ចសន្យាការងារនោះ ជាថ្ងៃបញ្ចប់ទំនាក់ទំនងផ្តល់ការងារ (ក្រសួងមុខរបរ និង ការងារ, 『ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក កម្រងសំនួរចំលើយ』 ទំព័រ 38 និង ការបកស្រាយរដ្ឋបាល ផ្នែកកំណែទម្រង់ការផ្តល់ការងារ -2457, 2013. 12. 6., ក្រសួងមុខរបរ និង ការងារ)។
- និយោជិកដែលមានរយៈពេលបន្តធ្វើការងារលើសពី 1ឆ្នាំ ហើយធ្វើការងារលើសពី 15ម៉ោង ក្នុង 1សប្តាហ៍ ដោយយក4សប្តាហ៍ជាមធ្យម និយោជិកនោះអាចទទួលប្រាក់សោធនចូល និវត្តបាន (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 4 កថាខ័ណ្ឌលេខ 1 កថាលក្ខខ័ណ្ឌ)។
Q1. បើរយៈពេលនៃកិច្ចសន្យាគឺចាប់ពីថ្ងៃទី2 ខែមករាឆ្នាំនេះ រហូតដល់ថ្ងៃទី1 ខែមករា(ថ្ងៃឈប់សំរាក)ឆ្នាំក្រោយ តើខ្ញុំអាចទទួលប្រាក់សោធនចូល និវត្តបានទេ?
A1. ប្រសិនបើក្នុងរយៈពេលនៃកិច្ចសន្យាការងារបានចែងរួច ទោះបីជាមិនបានផ្តល់ការងារ ដោយសារថ្ងៃទី 1មករា ជាថ្ងៃដែលត្រូវលើកលែងការផ្តល់ការងារ(ថ្ងៃឈប់សំរាកកន្លែងការ ងារ) ក៏ដោយ ក៏ត្រូវចាត់ទុកថាជារយៈពេលដែលស្ថិតក្នុងទំនាក់ការងារដែរ ហើយថ្ងៃដែល និយោជិកចេញពីកន្លែងការងារគឺថ្ងៃទី2 ខែមករា ដូច្នេះហើយ និយោជកត្រូវផ្តល់ប្រាក់បំណាច់ឆ្នាំដល់និយោជិក (ក្រសួងមុខរបរ និង ការងារ, 『ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក កម្រងសំនួរចំលើយ』, សូមមើលទំព័រទី 47)។
Q2. តើថ្ងៃឈប់សម្រាក់ការងារត្រូវរាប់បញ្ចូលក្នុងរយៈពេលបន្តធ្វើការងារដែរទេ?
A2. ‘រយៈពេលបន្តធ្វើការងារ’ សំដៅលើការក្សានូវទំនាក់ទំនងឋានៈក្នុងការងារជាមួយម្ចាស់ការងារ ដូច្នេះហើយការសម្រាក់ការងារបណ្តោះអាសន្នដែលបានទទួលការអនុញ្ញាតិ ត្រូវរាប់បញ្ចូល ក្នុងរយៈពេលបន្តធ្វើការងារដែរ។ ប៉ុន្តែ សម្រាប់រយៈពេលឈប់សំរាកការងារដែលជាមូល ហេតុផ្ទាល់ខ្លួន ដូចជាការទៅបន្តិការងារសិក្សា នោះរយៈពេលនោះអាចនឹងមិនត្រូវបញ្ចូល នៅក្នុងរយៈពេលបន្តធ្វើការងារដើម្បីគណនាកំណត់ប្រាក់បំណាច់ឆ្នាំ ដោយផ្អែកលើកិច្ចសន្យាជាក្រុម ឬ បទបញ្ជាផ្ទៃក្នុងការងារបាន (ក្រសួងមុខរបរ និង ការងារ, 『ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក កម្រងសំនួរចំលើយ』, សូមមើលទំព័រទី 57)។
Q3. តើរយៈពេលហ្វឹកហាត់(សាកល្បងការងារ) រាប់បញ្ចូលក្នុងរយៈពេលបន្តធ្វើការងារដែរទេ?
A3-1. ប្រសិនបើក្នុងរយៈពេលហ្វឹកហាត់(សាកល្បងការងារ) ត្រូវបានទទួលការងារជាទំនាក់ទំនងជាមួយនិយោជក នោះរយៈពេលហ្វឹកហាត់(សាកល្បងការងារ) ក៏ត្រូវរាប់បញ្ចូលក្នុង រយៈពេលបន្តធ្វើការងារដើម្បីគណនាកំណត់ប្រាក់បំណាច់ឆ្នាំដែរ (តុលាការដំបូងក្រុងក្វាងជូ ប្រកាសថ្ងៃទី 2004. 4. 18. សាលក្រមលេខ 2002 Gadan 1180 )។
A3-2. ក្នុងករណីដែលចូលធ្វើការងារជាអ្នកហ្វឹកហាត់(សាកល្បង)ការងារ បន្ទាប់ត្រូវបានយកជា បុគ្គលិកពេញសិទ្ធិដោយធ្វើការបន្តមករហូតគ្មានចន្លោះ ហើយទោះបីជាទ្រង់ទ្រាយនៃ ការផ្តល់ការងារមានការផ្លាស់ប្តូឬក៏ដោយ ក៏រយៈពេលហ្វឹកហាត់(សាកល្បង)ការងារ ត្រូវរាប់បញ្ចូលជារយៈពេលពលកម្មដែលជាមូលដ្ឋានក្នុងកំណត់រយៈពេលបន្តធ្វើការងារ។ (តុលាការកំពូល ប្រកាសថ្ងៃទី 1995. 7. 11. សាលក្រមលេខ 93 da 26168)។
ការបន្តថ្មី ឬ បន្តដដែលៗនៃរយៈពេលបន្តធ្វើការងារ
- ក្នុងករណីដែលកិច្ចសន្យាការងារបានបញ្ចប់ ហើយត្រូវបានបន្តថ្មី ឬ បន្តដដែលៗនៃរយៈពេលកិច្ចសន្យាការងារដោយស្របតាមលក្ខខ័ណ្ឌដូចគ្នា នោះត្រូវគណនារយៈពេលដែល ត្រូវបានបន្តថ្មី ឬ បន្តដដែលៗ បញ្ចូលក្នុង រយៈពេលបន្តធ្វើការងារទាំងអស់ (តុលាការកំពូល ប្រកាសថ្ងៃទី 1995. 7. 11. សាលក្រមលេខ 93 da 26168)។
- ទោះបីជាក្នុងកំឡុងបន្តថ្មី ឬ បន្តដដែលៗនៃរយៈពេលកិច្ចសន្យាការងារមានរយៈពេលចន្លោះ មួយផ្នែកក៏ដោយ តែប្រៀបធៀបនឹងរយៈពេលទាំងមូល មិនមានរយៈពេលវែង ឬ ជាពេល ផ្លាស់ប្តូររដូវកាល ឬ ពេលវេលាដូចជាវិសមកាលការងារ ដែលត្រូវការពេលវេលាសម្រាក ដើម្បីបង្កើនថាមពល។ ដូច្នេះហើយ ប្រសិនបើមានហេតុផលដែលអាចទទួលយកបានថា ទោះបីជារយៈពេលនោះមិនមានផ្តល់ការងារ ឬ មិនបានផ្តល់ប្រាក់ឈ្នួលក៏ដោយ ក៏ត្រូវចាត់ ទុកថាជានិរន្តរភាពនៃទំនាក់ទនងការងារដែរ (តុលាការកំពូល ប្រកាសថ្ងៃទី 2006. 12. 7. សាលក្រមលេខ 2004 da 29736)។