CAMBODIA

ប្រព័ន្ធប្រាក់បំណាច់ឆ្នាំ
និយោជិកក្នុង「ច្បាប់ស្តីពីបទដ្ឋានការងារ」
និយោជិក
- “និយោជិក” គឺសំដៅលើបុគ្គលដែលធ្វើមុខរបរ ឬ ធ្វើការនៅកន្លែងការងារក្នុងគោលបំណងស្វែងរកប្រាក់ឈ្នួល ដោយពុំមានបែងចែកប្រភេទនៃការងារឡើយ (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 2 លេខ1 និង 「ច្បាប់ស្តីពីបទដ្ឋានការងារ」 មាត្រា 2 កថាខ័ណ្ឌលេខ 1 ចំណុច1)។
សាលក្រមពាក់ព័ន្ធទី 1 – ស្តង់ដាវាយតំលៃអំពីនិយោជិកតាម「ច្បាប់ស្តីពីបទដ្ឋានការងារ」
នៅក្នុង「ច្បាប់ស្តីពីបទដ្ឋានការងារ」ការកំណត់ភាពជានិយោជិកគឺត្រូវអាស្រ័យទៅលើទំនាក់ទំនងពលកម្មជាក់ ស្តែងដែលអ្នកផ្តល់ការងារផ្តល់ឲ្យ ដោយមានទំនាក់ពឹងពាក់អាស្រ័យជាមួយនឹងនិយោជក ក្នុងគោលបំណងស្វែងរកប្រាក់ឈ្នួល ជាជាងការវិនិច្ឆ័យលើ ប្រភេទនៃកិច្ចសន្យាថាតើជាការងារជាប់កិច្ចសន្យា ឬ ជាប្រភេទនៃកិច្ចសន្យាផ្ទេរសិទ្ធ (តុលាការ កំពូល ប្រកាសថ្ងៃទី 2017. 1. 25. , សាលក្រម លេខ 2015 da 59146)។
សាលក្រមពាក់ព័ន្ធទី 2 – គ្រូបង្រៀននៅសាលាកាត់សក់ មិនបានទទួលការបញ្ជា ឬ ការត្រួត ពិនិតលំអិតជាក់ស្តែង ឬ ដាច់ដោយឡែកពីនិយោជកឡើយ ហើយបានបង់ពន្ធប្រាក់ចំណូល មុខរបរ ដែលមិនមែនជាពន្ធប្រាក់ចំណូលពលកម្មឡើយ មិនតែប៉ុណ្ណោះ មិនបានចុះបញ្ជីក្នុង ការធានារ៉ាប់រងធំៗទាំង4ផងដែរ
ប្រាក់ឈ្នូលមូលដ្ឋាន ត្រូវបានផ្តល់ឲ្យទៅតាមសមាមាត្រានៃម៉ោងបង្រៀនរបស់គ្រូម្នាក់ៗ ប៉ុន្តែ មុខវិជ្ជា និង ម៉ោងបង្រៀនមិនទៀតទាត់ច្បាស់លាស់ឡើយ។ ប្រសិនបើមុខវិជ្ជាណាគ្មានសិស្ស គឺត្រូវបិទថ្នាក់ នោះប្រាក់ខែសម្រាប់គ្រូក៏មិនត្រូវបង់ឲ្យឡើយ មិនតែប៉ុណ្ណោះពន្ធនៃប្រាក់ចំណូលដែលខ្លួនទទួលបាន មិនមែនជាពន្ធប្រាក់ចំណូលពលកម្មទេ តែជាពន្ធលើប្រាក់ចំណូល មុខរបរ។ ក្នុងស្ថានភាព ដែលបានទទួលកំរៃឈ្នួលដោយបង់ពន្ធជាពន្ធប្រាក់ចំណូលមុខរបរ និង ពន្ធប្រជាពលរដ្ឋ ដែលមិនមែនជាពន្ធលើប្រាក់ចំណូលពលកម្ម, ក្នុងស្ថានភាពដែលកន្លែងការងារ មិនបានចុះឈ្មោះជានិយោជិកកន្លែងការងារក្នុងសេវាកម្មធានារ៉ាប់រងធំៗទាំង4 ដែលមានដូចជា ការធានារ៉ាប់រងសុខភាព ប្រាក់បំណាច់ឆ្នាំប្រជាពលរដ្ឋ ការធានារ៉ាប់រងការងារ និង ការធានារ៉ាប់ រងគ្រោះថ្នាក់ឧស្សាហកម្មជាដើម, ក្នុងស្ថានភាពដែលបទបញ្ជាផ្ទៃក្នុងទាំងអស់ដូចជា បទបញ្ជា ផ្ទៃក្នុងការងារ បទបញ្ញត្តិសេវាកម្ម និង បទបញ្ញតិធនធានមនុស្សមិនបានចែងអំពីទោសពិន័យ ចំពោះគ្រួបង្រៀន ដោយសារសព្វថ្ងៃ និយោជិកដែលធ្វើការគិតជាម៉ោងមានការកើនឡើងខ្លាំង ឬ វាគ្រាន់តែជាការដែលនិយោជកបានកំណត់ដោយចេទនាផ្ទាល់ក្នុងផ្នែកហិរញ្ញវត្ថុដោយសារ សិទ្ធិឋានៈរបស់ខ្លួនប៉ុណ្ណោះ។ ម្យ៉ាងទៀត គ្រូបង្រៀន គ្រាន់តែមិនបានទទួលការបង្អុលបង្ហាញ ឬ ការត្រួតពិនិត្យលំអិត ឬ ជាឯកត្តបុគ្គលពីខ្លឹមសារ ឬ របៀបនៃការបង្រៀនពីនិយោជកប៉ុណ្ណោះ ប៉ុន្តែ មិនអាចនិយាយបានថា ពួកគេមិនមែនជានិយោជិកបានឡើយ។ ដោយហេតុនេះ យោងតាមស្ថានភាពទាំងអស់ដូចបានរៀបរាប់ខាងលើតែម្យ៉ាង គឺមិនអាចបដិសេធភាពជានិយោជិករបស់គ្រូបង្រៀនកាត់សក់នោះបានឡើយ (តុលាការកំពូល ប្រកាសថ្ងៃទី 2007. 9. 7., សាលក្រម លេខ 2006 do 777)។
- 「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」ត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី 1 ខែធ្នូ ឆ្នាំ2010 ទោះកន្លែងការងារនោះមាននិយោជិកក្រោម 4នាក់ក៏ដោយ ដូច្នេះហើយនិយោជិកត្រូវបើក ប្រាក់សោធនចូលនិវត្ត ដូចខាងក្រោម (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 អនុក្រិត(ច្បាប់គតិយុត្តិ លេខ10967, 2011. 7. 25.) មាត្រា 8)។
· ប្រាក់សោធនចូលនិវត្តមុនថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2010: គ្មានកាតព្វកិច្ចបង់ប្រាក់សោធនចូលនិវត្តទេ
· ប្រាក់សោធនចូលនិវត្តចាប់ពីថ្ងៃទី1 ខែធ្នូ ឆ្នាំ 2010 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2012: 50%
· ប្រាក់សោធនចូលនិវត្តក្រោយថ្ងៃទី1 ខែមករា ឆ្នាំ2013: ទឹកប្រាក់ទាំងអស់