CAMBODIA

ប្រព័ន្ធប្រាក់បំណាច់ឆ្នាំ
ការផ្លាស់ប្តូរប្រព័ន្ធប្រាក់សោធនចូលនិវត្ត
ប្រភេទ និង ការផ្លាស់ប្តូរប្រព័ន្ធប្រាក់សោធនចូលនិវត្ត
- ក្នុងករណីនិយោជកចង់ផ្លាស់ប្តូរប្រព័ន្ធប្រាក់សោធនចូលនិវត្តទៅប្រភេទនៃប្រភេទនៃប្រព័ន្ធមួយ ផ្សេងទៀត នោះត្រូវទទួលការឯកភាពីសហជីពដែលមាននិយោជិកជាច្រើនជាសមាជិក(ករណីដែលគ្មានសហជីព ត្រូវកំណត់និយោជិកភាគច្រើន)។ (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 4 កថាខ័ណ្ឌលេខ 3)។
- ក្នុងករណីនិយោជកចង់ផ្លាស់ប្តូរខ្លឹមសារនៃប្រព័ន្ធប្រាក់សោធនចូលនិវត្តដែលបានផ្លាស់ប្តូរនោះ នោះត្រូវទទួលមតិយោបល់សហជីព(ករណីដែលគ្មានសហជីព ត្រូវកំណត់និយោជិកភាគច្រើន)ដែលមាននិយោជិកជាច្រើនជាសមាជិក (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 4 កថាខ័ណ្ឌលេខ 4)។
※ ប៉ុន្តែ ក្នុងករណីដែលផ្លាស់ប្តូរនោះ នាំឲ្យមានការខាតបង់ដល់និយោជិក នោះត្រូវទទួលការឯកភាពីសហជីព(ករណីដែលគ្មានសហជីព ត្រូវកំណត់និយោជិកភាគច្រើន)ដែលមាននិយោជិកជាច្រើនជាសមាជិក
- ប្រសិនបើនិយោជកមិនបានទទួលការឯកភាព ឬ មិនបានស្តាប់យោបល់ពីសហជីព(ករណីដែលគ្មានសហជីព ត្រូវកំណត់និយោជិកភាគច្រើន) ឬ ពីនិយោជិកម្នាក់ៗ ហើយបានធ្វើការផ្លាស់ប្តូរប្រភេទ ឬ ខ្លឹមសារនៃប្រាក់សោធនចូលនិវត្ត នោះត្រូវ បង់ប្រាក់ពិន័យក្រោម 5លានវ៉ុន (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 46 ចំណុច1)