CAMBODIA

ប្រព័ន្ធប្រាក់បំណាច់ឆ្នាំ
ការកំណត់ប្រព័ន្ធប្រាក់សោធនចូលនិវត្ត
កាតព្វកិច្ចនៃការកំណត់ប្រព័ន្ធប្រាក់សោធនចូលនិវត្តរបស់និយោជក
- និយោជកត្រូវកំណត់ប្រព័ន្ធណាមួយក្នុងចំណោមប្រព័ន្ធប្រាក់សោធនចូលនិវត្ត ដើម្បីផ្តល់ប្រាក់បៀ វត្សដល់និយោជិកដែលឈប់ធ្វើការ (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 4 កថាខ័ណ្ឌលេខ 1 កថាតួសេចក្តី)។
※ ប៉ុន្តែ, លើកលែងនិយោជិកដែលធ្វើការក្រោម 15ម៉ោង ក្នុងរយៈពេល 1សប្តាហ៍ ដោយគណនាយក 4សប្តាហ៍ជាមធ្យមចេញ (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 4 កថាខ័ណ្ឌលេខ 1 កថាលក្ខខ័ណ្ឌ)។
- និយោជកដែលចង់កំណត់ប្រព័ន្ធប្រាក់សោធនចូលនិវត្ត ហើយនិយោជិកភាគច្រើនមានសហជីព(ករណីដែលគ្មានសហជីព ត្រូវកំណត់និយោជិកភាគច្រើន) របស់ខ្លួន នោះត្រូវទទួលការឯកភាព ឬ ស្តាប់មតិរបស់សហជិពនោះ។ (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 4 កថាខ័ណ្ឌលេខ 3 កថាខ័ណ្ឌលេខ 4 កថាតួសេចក្តី)។
ការហាមឃាត់ក្នុងការកំណត់កម្រិតខុសគ្នានៃប្រាក់សោធនចូលនិវត្ត
- ក្នុងករណីនិយោជកកំណត់ប្រព័ន្ធប្រាក់សោធនចូលនិវត្ត នោះមិនត្រូវកំណត់ឲ្យមានភាពខុសគ្នាទាក់ទងនឹងការអនុវត្តរបៀបកំណត់ប្រាក់បៀវត្ស ឬ ប្រាក់ទទួលបន្ទុកក្នុងក្រុមហ៊ុនមួយនោះឡើយ (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 4 កថាខ័ណ្ឌលេខ 2)។
- ក្នុងករណីដែលនិយោជកបានកំណត់ឲ្យមានភាពខុសគ្នាក្នុងកន្លែងការងារមួយ នោះត្រូវជាប់ទោសក្នុងពន្ធធនាគារក្រោម 2ឆ្នាំ ឬ ត្រូវបង់ប្រាក់ពិន័យក្រោម 20លានវ៉ុន (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 45 ចំណុច1)។