CAMBODIA

ប្រព័ន្ធប្រាក់បំណាច់ឆ្នាំ
កាតព្វកិច្ចរបស់ក្រុមហ៊ុនប្រាក់សោធនចូលនិវត្ត
កាតព្វកិច្ចស្មោះត្រង់
- ក្រុមហ៊ុនប្រាក់សោធនចូលនិវត្តត្រូវអនុវត្តការងារដោយស្មោះត្រង់ដល់សមាជិក (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 33 កថាខ័ណ្ឌលេខ 1)។
កាតព្វកិច្ចនៃការគោរពកិច្ចសន្យា
- ក្រុមហ៊ុនប្រាក់សោធនចូលនិវត្តត្រូវគោរពតាមខ្លឹមសារនៃកិច្ចសន្យាដូចខាងក្រោម (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 33 កថាខ័ណ្ឌលេខ 2, មាត្រា 28 កថាខ័ណ្ឌលេខ 1, មាត្រា 29 កថាខ័ណ្ឌលេខ 1 និង 「អនុក្រិតនៃច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 22 កថាខ័ណ្ឌលេខ 1)

ប្រភេទ

ខ្លឹមសារ

គោរពកិច្ចសន្យាពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងការអនុវត្តន៍ការងារ

▪ ផ្តល់របៀបអនុវត្តការងារសន្សំប្រាក់ ឬ ពត៌មានតាមប្រភេទនៃការអនុវត្តសន្សំប្រាកដល់និយោជក ឬ សមាជិក

▪ រៀបចំគម្រោងគ្រប់គ្រង និងប្រតិបត្តិការដែលបានកំណត់ជាមុន(តែក្នុងករណីគម្រោងអត្ថប្រយោជន៍ដែលបានកំណត់)។

▪ កត់ត្រា រក្សា ប្រកាសពីស្ថានភាពនៃកិច្ចការ សន្សំប្រាក់

▪ ពាំនាំនូវរបៀបអនុវត្តសន្សំប្រាក់ដែលនិយោ ជក ឬ សមាជិកបានកំណត់ ដល់ក្រុមហ៊ុនប្រាក់សោធនចូលនិវត្តដែលអនុវត្ត កិច្ចការគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួន

▪ កំណត់ និង ប្រតិបត្តិប្រព័ន្ធប្រាក់បំណាច់ឆ្នាំប្រភេទផ្ទាល់ខ្លួន

▪ អនុវត្តការអប់រំដែលនិយោជកស្នើសុំ

▪ ករណីក្រុមហ៊ុនប្រាក់សោធនចូលនិវត្ត ជាស្ថាប័ន អង្គភាព ត្រូវអនុវត្តកាតព្វកិច្ចដូចខាងក្រោម

√ ការគណនាកំណត់ប្រាក់ទទួលបន្ទុក

√ ក្នុងករណីដែលមានមូលហេតុកើតឡើង ដូចជាការឈប់ធ្វើការងារ ជាដើម ត្រូវធ្វើការពាំនាំនូវការចង្អុលបង្ហាញរបស់ និយោជកពាក់ព័ន្ធនឹងការកំណត់ជ្រើស ក្រុមហ៊ុនប្រាក់សោធនចូលនិវត្តសម្រាប់ផ្តល់ ប្រាក់បៀវត្ស ទៅកាន់ក្រុមហ៊ុនប្រាក់បំ ណាច់ឆ្នាំនោះ

√ ក្នុងករណីដែលក្រុមហ៊ុនប្រាក់សោធនចូលនិវត្ត ជាស្ថាប័នអង្គភាព ហើយបានចុះកិច្ចសន្យាពាក់ព័ន្ធនឹង សហក្រុមហ៊ុនប្រាក់បំណាច់ឆ្នាំ និង កិច្ចការគ្រប់គ្រងការអនុវត្តន៍ការសន្សំប្រាក់នៃប្រព័ន្ធប្រាក់បំ ណាច់ឆ្នាំប្រភេទប្រាក់បៀវត្សកំណត់ ដែលមានដូចជា ការចុះបញ្ជីសមាជិកថ្មី ចំនួនប្រាក់សន្សំ ឬ ស្ថានភាពនៃកិច្ចការ សន្សំប្រាក់ នោះត្រូវធ្វើនូវចំណុចចាំបាច់ ដើម្បីស្ថេរភាព និង សមូហភាពនៃប្រព័ន្ធ នោះ

គោរពកិច្ចសន្យាពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួន

▪ ការកំណត់ និង គ្រប់គ្រងលេខកុងធនាគារ

▪ ការទទួលប្រាក់ទទួលបន្ទុក

▪ ការរក្សាទុក និង គ្រប់គ្រងប្រាក់សន្សំ

▪ អនុវត្តការចង្អុលបង្ហាញសន្សំប្រាក់ដែលក្រុមហ៊ុនប្រាក់សោធនចូលនិវត្តអនុវត្តកិច្ចការគ្រប់គ្រងការអនុវត្តន៍ការងារ

▪ ការបើកប្រាក់បៀវត្ស