CAMBODIA

ប្រព័ន្ធប្រាក់បំណាច់ឆ្នាំ
កាតព្វកិច្ចរបស់និយោជក
កាតព្វកិច្ចអនុវត្តស្មោះត្រង់ចំពោះប្រាក់បំណាច់ឆ្នាំ
- និយោជកត្រូវអនុវត្តតាមច្បាប់ និងលក្ខន្តិកៈពាក់ព័ន្ធទាំងអស់ និងច្បាប់នៃគម្រោងចូលនិវត្តន៍ ឬកិច្ចសន្យាស្តង់ដារសម្រាប់មូលនិធិសោធននិវត្តន៍របស់សហគ្រាសធុនតូចនិងមធ្យម ហើយបំពេញភារកិច្ចខាងក្រោមឱ្យបានពេញលេញដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយស្ថិរភាពនៃគម្រោងចូលនិវត្តន៍ (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 32 កថាខ័ណ្ឌលេខ 1និង 「អនុក្រិតនៃច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 មាត្រា 31)។
· ត្រូវកំណត់ក្រុមហ៊ុនប្រាក់សោធនចូលនិវត្ត ដោយវាយតំលៃរួមលើសមត្ថភាព និង ភាពឯកទេសលើ ចំណុចទាំងអស់នៃប្រព័ន្ធប្រាក់បំណាច់ឆ្នាំដូចជាការអនុវត្តកិច្ចការគ្រប់គ្រងការអនុវត្តន៍ការងារ ឬ ដំណើរនៃការគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និង ការផ្តល់សេវាកម្មពាក់ព័ន្ធជាដើម
※ ក្នុងករណីនេះ សម្រាប់និយោជកក្នុងកន្លែងការងារដែលមាននិយោជិកលើសពី 300នាក់ ក្នុងម៉ោងការងារធម្មតា នោះត្រូវរាយការណ៍ពីកិច្ចសន្យាប្រាក់បំណាច់ឆ្នាំ ឬ ក្នុងករណីជ្រើសរើស ឬ ផ្លាស់ប្តូរក្រុមហ៊ុនប្រាក់សោធនចូលនិវត្ត នោះដាក់លិខិតបញ្ជាក់មូលហេតុនៃការជ្រើសរើស ឬ ផ្លាស់ប្តូរក្រុមហ៊ុនប្រាក់សោធនចូលនិវត្តទៅកាន់រដ្ឋមន្ត្រីក្រសួងមុខរបរ និង ការងារ
· និយោជកត្រូវផ្តល់សេវាសំណង និងសុខុមាលភាពរបស់ពលករកូរ៉េឬអ្នកតំណាងគម្រោងចូលនិវត្តន៍ (សំដៅដល់ស្ថាប័ននាំមុខក្នុងករណីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការគ្រប់គ្រងប្រតិបត្តិការជាមួយអ្នកតំណាងជាច្រើននាក់ដោយយោងតាមមាត្រា 4(6) នៃ「អនុក្រិតនៃច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」) ជាមួយនឹងរាល់ឯកសារទាំងអស់ដែលទាមទារសម្រាប់ការគណនាវិភាគទានរបស់និយោជកនិងបញ្ជាក់ពីលទ្ធភាពនៃការទូទាត់ប្រាក់ឈ្នួលតាមមាត្រា 16នៃ 「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 ដូចជា កិច្ចព្រមព្រៀងរួម ច្បាប់ការងារកិច្ចសន្យាការងារ និងរបាយការណ៍ប្រាក់ខែ។
· ក្នុងករណីដែលអ្នកគ្រប់គ្រងគម្រោងចូលនិវត្តន៍ឬទីភ្នាក់ងារវិជ្ជាជីវៈត្រូវបានដាក់ឱ្យទទួលខុសត្រូវក្នុងការអប់រំអ្នកចុះឈ្មោះនិយោជកត្រូវផ្តល់រាល់ជំនួយចាំបាច់ទាំងអស់ដើម្បីអាចដំណើរការការអប់រំជាក្រុមបាន។
· នៅពេលជ្រើសរើស ឬផ្លាស់ប្តូរស្ថាប័ននាំមុខ និយោជកនឹងជូនដំណឹងវាទៅកាន់ក្រុមហ៊ុនប្រាក់ចូលនិវត្តន៍នៃគម្រោងចូលនិវត្តន៍ដែលធ្វើការគ្រប់គ្រងប្រតិបត្តិការក្នុងរង្វង់ 7 ថ្ងៃពីកាលបរិច្ឆេទនៃការជ្រើសរើស ឬផ្លាស់ប្តូរ។
កាតព្វកិច្ចអប់រំ ប្រាក់បំណាច់ឆ្នាំ
-និយោជកដែលផ្តល់គម្រោងអត្ថប្រយោជន៍ដែលបានកំណត់ ឬគម្រោងវិភាគទានដែលបានកំណត់ត្រូវតែជូនដំណឹងដល់និយោជិតអំពីស្ថានភាពប្រតិបត្តិការនៃគម្រោងនេះយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំហើយត្រូវអប់រំពួកគេអំពីចំណុចដូចខាងក្រោម (មាត្រា 32(2) នៃ「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 និងមាត្រា 32(1) នៃ「អនុក្រិតនៃច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」)។

ប្រភេទ

ខ្លឹមសារអប់រំ

ខ្លឹមសារទូទៅនៃប្រព័ន្ធ

▪ លក្ខណៈពិសេស និង ចំណុចខុសគ្នានៃប្រព័ន្ធនីមួយៗដែលមានដូចជា ចំណុចពាក់ព័ន្ធនឹងប្រភេទប្រាក់បៀវត្ស លក្ខខ័ណ្ឌបើក និង ទទួល ឬ ចំនួនប្រាក់បៀវត្សជាដើម

▪ ចំណុចពាក់ព័ន្ធនឹងការប្រតិបត្តិការប្រព័ន្ធ ប្រាក់បំណាច់ឆ្នាំរបស់ក្រុមហ៊ុនដូចជា ការខ្ចីប្រាក់ដោយបញ្ចាំ ការដក់ប្រាក់ពាក់កណ្តាលទី ឬ ប្រាក់ការ ដែលមិនទាន់បង់ ជាដើម

▪ ចំណុចពាក់ព័ន្ធនឹង ឬ ប្រាក់ឈ្នួលដែលកំណទ់តាមស្តង់ដាប្រាក់បៀវត្ស ឬ ប្រាក់ទទួលបន្ទុក

▪ ចំណុចពាក់ព័ន្ធនឹងនីតិវិធីបើកប្រាក់បៀវត្ស ពេលឈប់ធ្វើការងារ ឬ ការផ្ទេរប្រាក់សន្សំ នៃប្រព័ន្ធប្រាក់បំណាច់ឆ្នាំប្រភេទផ្ទាល់ខ្លួនទៅគណនីចូលនិវត្តន៍បុគ្គល ឬគណនីរួមសម្រាប់គម្រោងមូលនិធិសោធននិវត្តន៍របស់សហគ្រាសធុនតូចនិងមធ្យម

▪ ចំណុចពាក់ព័ន្ធនឹងប្រព័ន្ធព័ន្ធអាករ ដែលមានដូចជា ពន្ធប្រាក់ចំណូលប្រចាំឆ្នាំ ឬ ពន្ធប្រាក់ចំណូលពេលចូលនិវត្តន៍ជាដើម

▪ របៀបដោះស្រាយបញ្ហា ក្នុងករណីក្រុមហ៊ុនផ្អាក ឬ លុបចោលប្រព័ន្ធប្រាក់បំណាច់ឆ្នាំ

▪ ចំណុចពាក់ព័ន្ធនឹងគោលការណ៍ទូទៅនៃការគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬ បំណុល ដោយពិចារណាលើចំណុចដូចជា ប្រាក់ចំណូល ទ្រព្យសម្បត្តិផ្ទាល់ខ្លួន បំណុល អាយុ រយៈពេលបន្តធ្វើសិក្ខាកាមរបស់សមាជិក និង សារសំខាន់ក្នុងការកំណត់សម្រាប់ពេលចាស់ជរា

ករណីដែលបានកំណត់ ប្រាក់បំណាច់ឆ្នាំ ប្រភេទប្រាក់បៀវត្សកំណត់

▪ ស្ថានភាពនៃការបង់ប្រាក់ទទួលបន្ទុករយៈពេល 3ឆ្នាំចុងក្រោយ

▪ កម្រិតប្រាក់បៀវត្សស្តង់ដាតាមប្រភេទនៃប្រាក់បៀវត្ស

▪ ស្ថានភាពនៃប្រាក់សន្សំត្រៀម ជាប្រាក់សន្សំអប្បបរិមានៅចុងឆ្នាំនៃក្រុមហ៊ុនមុន

▪ ផែនការ និង ស្ថានភាពអនុវត្ត ក្នុងករណី ដែលបានធ្វើផែនការសម្រាប់ស្ថេរភាពហិរញ្ញវត្ថុ

▪ ចំណុចពាក់ព័ន្ធនឹងស្ថានភាពអនុវត្តការសន្សំ និង គោលដៅនៃការអនុវត្តផ្សេងៗ

ករណីដែលបានកំណត់ ប្រាក់បំណាច់ឆ្នាំ ប្រភេទប្រាក់វិភាគទានកំណត់

▪ កម្រិតទទួលបន្ទុលប្រាក់ចំណាយរបស់និយោជក ពេលបង់ប្រាក់ និង ស្ថានាផពនៃការបង់ប្រាក់

▪ ចំណុចពាក់ព័ន្ធនឹងបទបញ្ញតិស្តង់ដា និង កិច្ចសន្យាស្តង់ដា ក្នុងករណីជាប្រព័ន្ធប្រាក់បំណាច់ឆ្នាំប្រភេទវិភាគទានកំណត់ដែលមាននិយោជកលើសពី 2នាក់

▪ ចំណុចពាក់ព័ន្ធនឹងគោលការណ៍វិនិយោគ ដើម្បីអនុវត្តការងារប្រកបដោយសុវត្ថិភាពក្នុងការសន្សំប្រាក់ ដូចជាការបំបែកការវិនិយោគជាដើម

▪ ចំណុចពាក់ព័ន្ធនឹងប្រព័ន្ធប្រាក់ចំណូលតាម ប្រភេទរបៀបនៃការអនុវត្តការសន្សំប្រាក់ តំលៃស្តង់ដាទិញលក់ ហានិភ័យវិនិយោគ និង កំរៃជើងសារ នៃមូលប្បត្តិវិនិយោគរួមដែលក្រុមហ៊ុនប្រាក់សោធនចូលនិវត្តចង្អុលបង្ហាញ

វិធានការបង្ការការថយចុះនៃ ប្រាក់ចូលនិវត្តន៍ជាក់លាក់
- ក្នុងករណីមានកាលៈទេសៈណាមួយដូចខាងក្រោមនេះនិយោជកដែលបង្កើតគម្រោងអត្ថប្រយោជន៍ដែលបានកំណត់ ត្រូវជូនដំណឹងដល់និយោជិតជាមុនអំពីការពិតដែលថា អត្ថប្រយោជន៍ចូលនិវត្តន៍អាចនឹងថយចុះហើយចាត់វិធានការចាំបាច់ដើម្បីការពារប្រាក់សោធននិវត្តន៍ពីការថយចុះ ដូចជាការកែប្រែទៅជាប្រាក់សោធននិវត្តន៍ គម្រោងវិភាគទានដែលបានកំណត់ ឬគម្រោងមូលនិធិសោធននិវត្តន៍របស់សហគ្រាសធុនតូចនិងមធ្យម ការកែលម្អស្តង់ដារសម្រាប់ការគណនាអត្ថប្រយោជន៍ចូលនិវត្តន៍ជាដើម។ល។ (មាត្រា 32(5) នៃ「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」)។
· ករណីដែលនិយោជកកែប្រែប្រាក់ឈ្នួលនិយោជិក ដោយយោងទៅតាមកម្រិតអាយុ ពេលចាប់ផ្តើមការងារ ឬកម្រិតប្រាក់ឈ្នួល តាមរយៈការកិច្ចសន្យាជាក្រោម និង វិន័យការងារ។
· ករណីដែល និយោជិកបានយល់ស្របធ្វើការងារលើសពី 3ខែ ទៅតាមម៉ោងគោលដែលបានកាត់បន្ថយ ដោយកាត់បន្ថយម៉ោងគោល 1ថ្ងៃ លើសពី1ម៉ោង ឬ 1សប្តាហ៍លើសពី 5ម៉ោងតាមរយៈកិច្ចព្រមព្រៀងរវាងនិយោជកនិងនិយោជិក។
· ប្រាក់ឈ្នួលថយចុះ ដោយសារតែម៉ោងការងារថយចុះ
· ក្រៅពីនេះ ករណីដែលប្រាក់ឈ្នួលថយចុះ ដែលត្រូវបានកំណត់នៅក្នុង “បទបញ្ញត្តិច្បាប់ធានាប្រាក់ចូលនិវត្តន៍របស់និយោជិក”
- និយោជកដែលមិនបានផ្តល់ដំណឹងអំពីការថយចុះនៃប្រាក់ចូលនិវត្តន៍ដល់និយោជិក ឬ មិនបានចាត់វិធានការបង្ការការថយចុះនៃប្រាក់ចូលនិវត្តន៍ នឹងត្រូវពិន័យជាទឹកប្រាក់ចំនួនក្រោម KRW 5លាន (មាត្រា 46(3)នៃ“ច្បាប់ធានាប្រាក់ចូលនិវត្តន៍របស់និយោជិក”)