CAMBODIA

ប្រព័ន្ធប្រាក់បំណាច់ឆ្នាំ
ការកំណត់នូវប្រព័ន្ធប្រាក់សោធនចូលនិវត្ត
ប្រព័ន្ធប្រាក់សោធនចូលនិវត្ត
- និយោជកដែលចង់កំណត់នូវប្រព័ន្ធប្រាក់សោធនចូលនិវត្ត ត្រូវតែកំណត់នូវប្រព័ន្ធដែលអាចផ្តល់ ចំនួនទឹកប្រាក់មធ្យមលើសពី 30ថ្ងៃ នៃរយៈពេលបន្តធ្វើការងារ 1ឆ្នាំ ជាប្រាក់បំណាច់ឆ្នាំដល់និយោជិកដែល ឈប់ធ្វើការងារ (「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」មាត្រា 8 កថាខ័ណ្ឌលេខ 1)។
ប្រព័ន្ធប្រាក់សោធនចូលនិវត្តដែលក្លាយជាប្រធានបទ
- ក្នុងករណីដែលនិយោជកឲ្យនិយោជិកចុះឈ្មោះសេវាកម្មធានារ៉ាប់រង ឬ ជាអ្នកទទួលភាគលាភ ដោយចុះឈ្មោះសម្រាប់ការធានារ៉ាប់រងសោធនចូលនិវត្តដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ ឬ ក្រុមហ៊ុនថែរក្សាប្រាក់ឈប់ធ្វើការងារបណ្តោះអាសន្ន នោះត្រូវចាត់ទុកថាបានកំណត់នូវប្រព័ន្ធ ប្រាក់សោធនចូលនិវត្តហើយ [「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 អនុក្រិត(ច្បាប់គតិយុត្តិ លេខ10967, 2011. 7. 25.) មាត្រា 2 កថាខ័ណ្ឌលេខ 1 កថាតួសេចក្តី និង 「អនុក្រិតនៃច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」 អនុក្រិត(ក្រមប្រធានាធិបតេយ្យ លេខ23987, 2012. 7. 24.) មាត្រា4 កថាខ័ណ្ឌលេខ 1]។
· និយោជិកដែលឈប់ធ្វើការងារអាចដាក់ពាក្យទៅកាន់ស្ថាប័ន្ធហិរញ្ញវត្ថុ(ខាងក្រោមហៅថា “ក្រុមហុនធានារ៉ាប់រង ជាដើម”) ដើម្បីជ្រើសរើសថាត្រូវបើកជាប្រាក់បណ្តោះអាសន្ន ឬ ជាប្រាក់ ប្រចាំឆ្នាំ(លើកលែងអ្នកចុះឈ្មោះក្រុមហ៊ុនថែរក្សាប្រាក់ឈប់ធ្វើការងារបណ្តោះអាសន្ន)
※ ប៉ុន្តែ, សម្រាប់និយោជិកដែលមានរយៈពេលធ្វើការងារក្រោម 1ឆ្នាំ គឺមិនអាចស្នើសុំបើកជាប្រាក់បណ្តោះអាសន្ន ឬ ជាប្រាក់ប្រចាំឆ្នាំបានឡើយ ហើយប្រាក់បណ្តោះអាសន្ន ឬ ប្រាក់ប្រចាំឆ្នាំត្រូវ ក្លាយជាកម្មសិទ្ធិរបស់និយោជក។
· សម្រាប់ប្រាក់សំណងដែលត្រូវសងក្នុងករណីកិច្ចសន្យាក្រុមហុនធានារ៉ាប់រង ជាដើមត្រូវបានលុប ចោល(ខាងក្រោមហៅថា “ប្រាក់សំណងការលុបចោល”) នោះត្រូវបើកឲ្យសមាជិកធានារ៉ាប់រង ឬ និយោជិកដែលជាអ្នកទទួលភាគលាភ
※ ប៉ុន្តែ, សម្រាប់និយោជិកដែលមានរយៈពេលធ្វើការងារក្រោម 1ឆ្នាំ នោះប្រាក់សំណងការលុបចោលដែលសមាជិកធានារ៉ាប់រង ឬ និយោជិកដែលជាអ្នកទទួលទទួលប្រាក់ចំណេញអាចទទួល បាន ត្រូវក្លាយជាកម្មសិទ្ធិរបស់និយោជក
· សិទ្ធិរបស់និយោជិកដែលជាសមាជិកធានារ៉ាប់រង ឬ អ្នកទទួលភាគលាភ ដែលបានទទួលប្រាក់ បណ្តោះអាស្នន ប្រាក់ប្រចាំឆ្នាំ ឬ ប្រាក់សំណងការលុបចោលដោយយោងតាមការធានារ៉ាប់រង ចូលនិវត្តន៍ គឺមិនអាចផ្ទេរ ឬ ដាក់បញ្ចាំបានឡើយ
· ក្រុមហ៊ុនធានារ៉ាប់រង ជាដើម ត្រូវរាយរ៉ាប់ប្រាប់ខ្លឹមសារនៃកិច្ចសន្យាដល់សមាជិកធានារ៉ាប់រង ឬ អ្នកទទួលភាគលាឲ្យយល់ច្បាស់មុនពេលចុះកិច្ចសន្យា ហើយត្រូវផ្តល់ពត៌មាន ពីការពិតនៃកិច្ចសន្យានោះក្រោយពេលចុះកិច្ចសន្យារួច
· ក្រុមហ៊ុនធានារ៉ាប់រង ជាដើមត្រូវផ្តល់ពត៌មានដល់សមាជិកធានារ៉ាប់រង ឬ អ្នកទទួលភាគលាភ ឲ្យដឹងពីចំនួនទឹកប្រាក់ធានារ៉ាប់រង ស្ថានភាពនៃការបង់ប្រាក់ថែរក្សា ការទទួល ឬ បង់ប្រាក់បណ្តោះអាសន្ន ឬ ប្រាក់ប្រចាំឆ្នាំជារៀងរាល់ឆ្នា
វិធានការចៀសវាការបន្ថយប្រាក់ចូលនិវត្តន៍
- ក្នុងករណីមានកាលៈទេសៈរួមបញ្ចូលក្នុងចំណុចដូចខាងក្រោមណាមួយ និយោជកដែលបានបង្កើតប្រព័ន្ធប្រាក់លើកទឹកចិត្តពេលចូលនិវត្តន៍ត្រូវជូនដំណឹងដល់និយោជិតជាមុនអំពីការពិតដែលថា អត្ថប្រយោជន៍ចូលនិវត្តន៍អាចថយចុះ ហើយតាមរយៈការប្រឹក្សាយោបល់ជាមួយអ្នកតំណាងនៃនិយោជិត ចាត់វិធានការចាំបាច់ដើម្បីការពារការ ប្រាក់លើកទឹកចិត្តពេលនិវត្តន៍ពីការថយចុះ ដូចជាការកែប្រែទៅក្នុងគម្រោងវិភាគទានដែលបានកំណត់ ឬគម្រោងមូលនិធិសោធននិវត្តន៍របស់សហគ្រាសធុនតូច និងមធ្យម ការកែលម្អស្តង់ដាសម្រាប់ការគណនាអត្ថប្រយោជន៍ចូលនិវត្តន៍ ជាដើម ។ល។ (មាត្រា 32(5) នៃ 「ច្បាប់ស្តីពីការធានាប្រាក់សោធនចូលនិវត្តនិយោជិក」)។
· ករណីដែលនិយោជកកែប្រែប្រាក់ឈ្នួលនិយោជិក ដោយយោងទៅតាមកម្រិតអាយុ ពេលចាប់ផ្តើមការងារ ឬកម្រិតប្រាក់ឈ្នួល តាមរយៈការកិច្ចសន្យាជាក្រោម និង វិន័យការងារ។
· ករណីដែល និយោជិកបានយល់ស្របធ្វើការងារលើសពី 3ខែ ទៅតាមម៉ោងគោលដែលបានកាត់បន្ថយ ដោយកាត់បន្ថយម៉ោងគោល 1ថ្ងៃ​ លើសពី1ម៉ោង ឬ 1សប្តាហ៍លើសពី 5ម៉ោងតាមរយៈកិច្ចព្រមព្រៀងរវាងនិយោជកនិងនិយោជិក។
· ប្រាក់ឈ្នួលថយចុះ​ ដោយសារតែម៉ោងការងារថយចុះ
· ក្រៅពីនេះ ករណីដែលប្រាក់ឈ្នួលថយចុះ ដែលត្រូវបានកំណត់នៅក្នុង “បទបញ្ញត្តិច្បាប់ធានាប្រាក់ចូលនិវត្តន៍របស់និយោជិក”
- និយោជកដែលមិនបានផ្តល់ដំណឹងអំពីការថយចុះនៃប្រាក់ចូលនិវត្តន៍ដល់និយោជិក ឬ មិនបានចាត់វិធានការបង្ការការថយចុះនៃប្រាក់ចូលនិវត្តន៍ នឹងត្រូវពិន័យជាទឹកប្រាក់ចំនួនក្រោម KRW 5លាន (មាត្រា 46(3)នៃ“ច្បាប់ធានាប្រាក់ចូលនិវត្តន៍របស់និយោជិក”)