ការស្នើជំទាស់

អ្នកអាចស្នើជំទាស់
- អ្នកដែលចង់តវ៉ាចំពោះសេចក្តីសម្រេចរបស់រដ្ឋាករស្វ័យធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ(ខាងក្រោមហៅថា “រដ្ឋាករស្វ័យត”)លើ សិទ្ធិគ្រប់គ្រាន់ ថ្លៃធានារ៉ាប់រង ប្រាក់ធានារ៉ាប់រង់ ថ្លៃចំណាយលើប្រាក់ធានារ៉ាប់រងរបស់ អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ឬ សមាជិកក្នុងបន្ទុក(សំដៅលើ ប្តី ឬប្រពន្ធ ញាតិសន្តាន ជាដើម។ ខាងក្រោមដូចគ្នា) ដោយដាក់ពាក្យស្នើសុំទៅរដ្ឋាករស្វ័យតបាន (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 87 កថាខ័ណ្ឌលេខ1)។

រយៈពេលនៃការដាក់ពាក្យតវ៉ា
- អ្នកអាចដាក់ពាក្យតវ៉ាជាលាយលក្ខអក្សរ(បូកទាំងឯកសារអេឡិចត្រូនិច) ក្នុងរយៈពេល 90 ថ្ងៃក្រោយពេលទទួលដំណឹងថាបានទទួលសេចក្តីសម្រេចណាមួយ ហើយបើរយៈពេលលើសពី 180ថ្ងៃ ក្រោយពេលទទួលដំណឹងថាបានទទួលសេចក្តីសម្រេច នោះមិនអាចដាក់ពាក្យបានឡើយ។ លើកលែង មានមូលហេតុសមស្របចំពោះការខកខាន មិនអាចដាក់ពាក្យក្នុងកំឡុងពេលនោះ ទើបអ្នកអាចដាក់ពាក្យតវ៉ាបាន (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 87 កថាខ័ណ្ឌលេខ3)។

របៀបដាក់ពាក្យតវ៉ា
- អ្នកដែលចង់ដាក់ពាក្យតវ៉ា ត្រូវបំពេញពាក្យតវ៉ា (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 ឧបសម្ព័ន្ធ សំណុំបែបបទលេខ32) ហើយមករដ្ឋាករស្វ័យតធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ (សាខាទូទាំងប្រទេស, ទីស្នាក់ការតាមតំបន់ ឬ ទីស្នាក់ការកណ្តាល) ដោយផ្ទាល់ ឬ ផ្ញើពាក្យស្នើសុំតាមប្រៃសណីយ៍ ឬ ទូរសារក៏បានដែរ។

រយៈពេលសម្រេចលើការពាក្យសុំតវ៉ា
- រដ្ឋាករស្វ័យត និង វិទ្យាស្ថានវាយតំលៃត្រួតពិនិត្យការធានារ៉ាប់រងសុខភាព ត្រូវចេញសេចក្តីសម្រេចក្នុងរយៈពេល 60ថ្ងៃ ក្រោយពេលទទួលពាក្យសុំតវ៉ា។ (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 58 កថាខ័ណ្ឌលេខ1 កថាតួសេចក្តី)។
- ប៉ុន្តែ ក្នុងករណីមានហេតផលដែលមិនអាចអាកខានបានណាមួយ អាចបន្តរយៈពេលនៃការចេញសេចក្តីសម្រេច 30ថ្ងៃថែមទៀតបាន ហើយត្រូវធ្វើឲ្យរយៈពេលចេញសេចក្តីសម្រេច 7ថ្ងៃ ដោយប្រាប់ដំណឹងនេះទៅកាន់អ្នកដែលបានដាក់ពាក្យស្នើសុំតវ៉ា (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 58 កថាខ័ណ្ឌលេខ1 កថាលើកលែង និង កថាខ័ណ្ឌលេខ2)។

ការប្រកាសសេចក្តីសម្រេចនៃពាក្យស្នើសុំតវ៉ា
- រដ្ឋាករស្វ័យត និង វិទ្យាស្ថានវាយតំលៃត្រួតពិនិត្យការធានារ៉ាប់រងសុខភាពត្រូវផ្ញើរច្បាប់ដើមនៃសេចក្តីសម្រេច ដល់អ្នកស្នើសុំដោយគ្មានពន្យាពេល ក្រោយពេលធ្វើសេចក្តីសម្រេចរួច ហើយត្រូវផ្ញើរច្បាប់ចំលងទៅកាន់បុគ្គលដែលពាក់ព័ន្ធ (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 57)។
ការស្នើសុំដាក់ពាក្យបណ្តឹង

ការដាក់ពាក្យបណ្តឹង
- អ្នកដែលមិនពេញចិត្តចំពោះសេចក្តីសម្រេចលើពាក្យស្នើសុំតវ៉ា អាចដាក់ពាក្យបណ្តឹងទៅគណកម្មការសម្របសម្រួលវិវាទធានារ៉ាប់រងសុខភាពបាន (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 88 កថាខ័ណ្ឌលេខ1 កថាផ្នែកខាងមុខ)។

រយៈពេលដាក់ពាក្យបណ្តឹង
- អ្នកអាចដាក់ពាក្យបណ្តឹងជាលាយលក្ខអក្សរ(បូកទាំងឯកសារអេឡិចត្រូនិច) ក្នុងរយៈពេល 90 ថ្ងៃក្រោយពេលទទួល សេចក្តីសម្រេចលើសពាក្យស្នើសុំតវ៉ា ហើយបើរយៈពេលលើសពី 180ថ្ងៃ ក្រោយពេលទទួលសេចក្តីសម្រេចលើសពាក្យស្នើសុំតវ៉ា នោះមិនអាចដាក់ពាក្យបានឡើយ។ លើកលែង មានមូលហេតុសមស្របចំពោះការខកខាន មិនអាចដាក់ពាក្យក្នុងកំឡុងពេលនោះ ទើបអ្នកអាចដាក់ពាក្យបណ្តឹងបាន (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 88 កថាខ័ណ្ឌលេខ1 កថាផ្នែកខាងក្រោយ និង មាត្រា 87 កថាខ័ណ្ឌលេខ3)។

របៀបដាក់ពាក្យបណ្តឹង
- អ្នកអាចដាក់ពាក្យបណ្តឹងតាមអនឡានក្នុងគេទំព័រគណកម្មការសម្របសម្រួលវិវាទធានារ៉ាប់រងសុខភាពរបស់ក្រសួងសុខាភិបាល និង សង្គមកិច្ច(
hisimpan.mohw.go.kr) ឬ វិទ្យាស្ថានវាយតំលៃត្រួតពិនិត្យការធានារ៉ាប់រងសុខភាព(
www.hira.or.kr)បាន។

រយៈពេលសម្រេចលើពាក្យបណ្តឹង
- គណកម្មការសម្របសម្រួលវិវាទធានារ៉ាប់រងសុខភាព ត្រូវចេញសេចកស្តីសម្រេចក្នុងរយៈពេល 60ថ្ងៃ ក្រោយពេលទទួលពាក្យបណ្តឹង (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 61 កថាខ័ណ្ឌលេខ1 កថាតួសេចក្តី)។
- ប៉ុន្តែ ក្នុងករណីមានហេតផលដែលមិនអាចអាកខានបានណាមួយ អាចបន្តរយៈពេលនៃការចេញសេចក្តីសម្រេច 30ថ្ងៃថែមទៀតបាន ហើយត្រូវធ្វើឲ្យរយៈពេលចេញសេចក្តីសម្រេច 7ថ្ងៃ ដោយប្រាប់ដំណឹងនេះទៅកាន់អ្នកដែលបានដាក់ពាក្យស្នើសុំតវ៉ា (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 61 កថាខ័ណ្ឌលេខ1 កថាលើកលែង និង កថាខ័ណ្ឌលេខ2)។

សេចក្តីប្រកាសពីការសម្រេចលើពាក្យបណ្តឹង
- គណកម្មការសម្របសម្រួលវិវាទធានារ៉ាប់រងសុខភាពត្រូវផ្ញើរច្បាប់ដើមនៃសេចក្តីសម្រេច ដល់អ្នកស្នើសុំដោយគ្មានពន្យាពេល ក្រោយពេលធ្វើសេចក្តីសម្រេចរួច ហើយត្រូវផ្ញើរច្បាប់ចំលងទៅកាន់បុគ្គលដែលពាក់ព័ន្ធដោយចុះហត្ថលេខាលើសេចក្តីសម្រេច បោះលើសេចក្តីសម្រេចដែលមានខ្លឹមសារនៃបណ្តឹង (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 60)។