ការមិនបង់ថ្លៃធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ

ចំនួនទឹកប្រាក់ដែលហួសពេលកំណត់ត្រូវសងតាមការមិនបង់ថ្លៃធានារ៉ាប់រង
- បើសិនជាបុគ្គលត្រូវបង់បុព្វលាភ ។ល។ (បុព្វលាភ និងប្រាក់កំរៃផ្សេងទៀតដែលត្រូវប្រមូល) មិនបានទូទាត់តាមកាលបរិច្ឆេទកំណត់ទេ នោះសេវាកម្មនឹង(「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 80 កថាខ័ណ្ឌលេខ1)។
· 「នៅពេលដែលបុព្វលាភក្រោមមាត្រា」 69 ឬ ប្រាក់កំរៃផ្សេងៗសម្រាប់អត្ថប្រយោជន៍នានាដែលត្រូវទទួលក្នុងអំឡុងរយៈពេលរិតបន្តឹងអត្ថប្រយោជន៍ក្រោមមាត្រា 53 កថាខ័ណ្ឌលេខ3 មិនបានទូទាត់៖ នូវទឹកប្រាក់ដែលស្មើនឹង 1/1500 នៃទឹកប្រាក់ដែលមិនបានទូទាត់។ ប្រាក់ពិន័យអាចនឹងមិនលើសពី 20/1000 នៃប្រាក់ដែលមិនបានទូទាត់ទេ។
· នៅពេលដែលកម្រៃផ្សេងៗក្រោមច្បាប់ធានារ៉ាប់រងជាតិមិនត្រូវបានទូទាត់៖ នូវចំនួនដែលស្មើនឹង 1/1000 នៃចំនួនដែលមិនបានទូទាត់។ ក្នុងករណីនោះ ប្រាក់ពិន័យអាចនឹងមិនលើសពី 30/1000 នៃប្រាក់ដែលមិនបានទូទាត់ទេ។
- បើសិនជាបុគ្គលដែលត្រូវបង់បុព្វលាភ ។ល។ មិនធ្វើការបង់ប្រាក់ដែលមិនបានទូទាត់ នោះសេវាកម្មនឹងប្រមូលប្រាក់ពិន័យខាងក្រោម បន្ថែមលើប្រាក់ពិន័យដែលបានលើកឡើងខាងលើ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 80 កថាខ័ណ្ឌលេខ2)។
· នៅពេលដែលបុព្វលាភក្រោមមាត្រា 69 នៃច្បាប់ធានារ៉ាប់រងសុខភាពជាតិឬកម្រៃសម្រាប់អត្ថប្រយោជន៍នានាដែលត្រូវទទួលក្នុងអំឡុងរយៈពេលរិតបន្តឹងអត្ថប្រយោជន៍ក្រោមមាត្រាមាត្រា53 កថាខ័ណ្ឌលេខ3 មិនបានទូទាត់៖ នូវទឹកប្រាក់ដែលស្មើនឹង 1/6000 នៃទឹកប្រាក់ដែលមិនបានទូទាត់(សំដៅលើចំនួនដែលរាប់បញ្ចូលទាំងការជំពាក់ក្រោមមាត្រា80 (1) 1 នៃច្បាប់ធានារ៉ាប់រងសុខភាពជាតិ)។ ក្នុងករណីនោះប្រាក់ពិន័យអាចមិនលើសពី 50/1000 នៃប្រាក់ដែលមិនបានទូទាត់ទេ។
· នៅពេលដែលប្រាក់កំរៃផ្សេងៗក្រោមច្បាប់ធានារ៉ាប់រងសុខភាពជាតិមិនត្រូវបានទូទាត់៖នូវទឹកប្រាក់ស្មើនឹង 1/3000 នៃទឹកប្រាក់ដែលមិនបានទូទាត់។ ក្នុងករណីនោះប្រាក់ពិន័យអាចមិនលើសពី 90/1000 នៃប្រាក់ដែលមិនបានទូទាត់ទេ(សំដៅលើចំនួនដែលរាប់បញ្ចូលទាំងការជំពាក់ក្រោមមាត្រា80 (1) 2នៃច្បាប់ធានារ៉ាប់រងសុខភាពជាតិ)។

ករណីលើកលែងចំពោះការប្រមូលប្រាក់ដែលហួសពេលកំណត់ត្រូវសងបន្ថែម
- ប៉ុន្តែ ក្នុងករណីដែលស្ថិតក្នុងចំណុចណាមួយដូចខាងក្រោម រដ្ឋាករស្វ័យតអាចមិនទទួលប្រាក់ដែលហួសពេលកំណត់ត្រូវសងបន្ថែមបាន (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 80 កថាខ័ណ្ឌលេខ3 និង「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 51).
· ការមិនបានបង់ប្រាក់ដោយសារ ឧបទ្ទវហេតុធម្មជាតិ
· ការមិនបានបង់ប្រាក់ដោយសារសង្គ្រាម ឬ គ្រោះថ្នាក់
· ក្នុងករណីដែលទឹកប្រាក់ដែលហួសពេលកំណត់ត្រូវសងបន្ថែមមានចំនួនតិចជាងទឹកប្រាក់ដែលមានចែងក្នុងលក្ខន្តិកៈរបស់រដ្ឋាករស្វ័យត
· ក្នុងករណីដែលកន្លែងការងារ ឬ សាលារៀនត្រូវបិទទ្វារ ហើយមិនអាចទទួលប្រាក់ដែលមិនទាន់បង់នោះបាន។
· ករណីមិនបានបង់ពន្ធដោយសាររងគ្រោះព្រោះអគ្គីភ័យ
· ផ្សេងពីនេះ គឺក្នុងករណីដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល និង សង្គមកិច្ច វាយតំលៃឃើញថាមានមូលហេតុពិបាកក្នុងការទទួលយកប្រាក់ដែលហួសពេលកំណត់ត្រូវសងបន្ថែម
ការបង្ខំឲ្យបង់ថ្លៃធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ

ការបង្ខំឲ្យបង់ថ្លៃធានារ៉ាប់រង
- ប្រសិនបើអ្នកដែលត្រូវបង់ថ្លៃធានារ៉ាបរង មិនបង់ថ្លៃធានារ៉ាប់រង រដ្ឋាករស្វ័យតអាចបង្ខំដោយកំណត់ពេលវេលាត្រូវបង់បាន (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 81 កថាខ័ណ្ឌលេខ1 កថាផ្នែកខាងមុខ)។
- ក្នុងករណីបែបនេះ ប្រសិនបើម្ចាស់កន្លែងការងាររបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក មានលើសពី 2នាក់ នោះការបង្ខំដល់ម្ចាស់កន្លែងការងារម្នាក់ នឹងមានប្រសិទ្ធិភាពអនុវត្តន៍ចំពោះម្ចាស់កន្លែងការងារផ្សេងទៀតទាំងអស់ដូចគ្នា (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 81 កថាខ័ណ្ឌលេខ1 កថាផ្នែកខាងក្រោយ).
- ពេលរដ្ឋាករស្វ័យតដាក់កំហិតបង្ខំឲ្យបង់ថ្លៃធានារ៉ាប់រង គឺត្រូវធ្វើលិខិតបង្ខំផ្ញើរទៅសាមីខ្លួន ដោយកំណត់រយៈពេលពីចន្លោះ 10 ទៅ 15 ថ្ងៃ។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 81 កថាខ័ណ្ឌលេខ2)។

ប្រសិទ្ធិភាពនៃការបង្ខំបង់ថ្លៃធានារ៉ាប់រង
- ប្រសិនបើអ្នកដែលបានទទួលលិខិតបង្ខំបង់ថ្លៃធានារ៉ាប់រង តែនៅតែមិនបង់ក្នុងពេលកំណត់ នោះរដ្ឋាករស្វ័យតអាចដាក់សំណើរសុំការសម្រេចពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល និង សង្គមកិច្ច ដើម្បីទទួលថ្លៃធានារ៉ាប់រងតាមគំរូនៃការបង្គាប់បង់ពន្ធរដ្ឋបាន (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 81 កថាខ័ណ្ឌលេខ3).