ជនដែលជាប់កាតព្វកិច្ចបង់ថ្លៃធានារ៉ាប់សុខភាពប្រជាពលរដ្ឋ

ថ្លៃសេវាកម្មធានរ៉ាប់រងសុខភាពតាមប្រាក់ឈ្នួលប្រចាំខែ
- ថ្លៃសេវាកម្មធានរ៉ាប់រងសុខភាពតាមប្រាក់ឈ្នួលប្រចាំខែរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ត្រូវបង់ម្នាក់ 50% រវាង អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក និង បុគ្គលដែលស្ថិតក្នុងចំណុចដូចខាងក្រោម (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 76 កថាខ័ណ្ឌលេខ1 កថាតួសេចក្តី និង មាត្រា 3 ចំណុច 2 a និង c).
· ករណីអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ជាពលករ : ម្ចាស់ក្រុមហ៊ុនដែលពលករកំពុងធ្វើការងារ
· ករណីអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ជាមន្ត្រី: ស្ថាប័នថ្នាក់ជាតិ ឬ ថ្នាក់ខេត្តដែលមន្ត្រីកំពុងបំរើការងារ
· ករណីអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ជាបុគ្គលិក ក្នុងសាលារៀន(លើកលែងគ្រូបង្រៀននៅសាលាឯកជន): ស្ថាបនិក និង អ្នកប្រតិបត្តិការសាលារៀនដែលបុគ្គលិក បំរើការងារ
- ប៉ុន្តែ ប្រសិនបើអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក នោះ ជាបុគ្គលិក ហើយ ជាគ្រូបង្រៀននៅសាលាឯកជន នោះ អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ត្រូវទទួលបន្ទុក 50% ស្ថាបនិក និង អ្នកប្រតិបត្តិការសាលារៀនដែលបុគ្គលិក បំរើការងារទទួលបន្ទុក 30% ហើយរដ្ឋទទួលបន្ទុក 20%។ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 76 កថាខ័ណ្ឌលេខ1 កថាលើកលែង).
· ត្រង់ចំណុចនេះ ប្រសិនបើ ស្ថាបនិក និង អ្នកប្រតិបត្តិការសាលារៀនដែលបុគ្គលិក បំរើការងារមិនអាចរ៉ាប់រងថវិកាទាំងអស់បាន ពេលនោះអាចឲ្យគណនេយ្យករបស់សាលារៀនបង់ថវិកាដែលខ្វះខាតបាន (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 76 កថាខ័ណ្ឌលេខ4 និង មាត្រា 3 ចំណុច 2 c)។
- ក្នុងករណីដែលម្ចាស់កន្លែងការងារមាន លើសពី2នាក់ ម្ចាស់ទាំងអស់ត្រូវរួមគ្នាដើម្បីបង់ថ្លៃធានារ៉ាប់រងរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 77 កថាខ័ណ្ឌលេខ1 ចំណុច1)។
- ម្ចាស់កន្លែងការងារត្រូវកាត់ថ្លៃធានារ៉ាប់រងប្រចាំខែដែលអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ក្នុងចំណោថ្លៃធានារ៉ាប់រងប្រាក់ឈ្នួលប្រចាំខែ ពីប្រាក់ឈ្នួលរបស់គាត់ ហើយត្រូវប្រាប់ចំនួនទឹកប្រាក់ដែលបានកាត់នោះទៅកាន់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក នោះដែរ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 77 កថាខ័ណ្ឌលេខ3)។

ថ្លៃធានារ៉ាប់រងសុខភាពតាមប្រាក់ចំណូលប្រចាំខែ ក្រៅពី ប្រាក់ចំណូលបន្ថែម
- ថ្លៃធានារ៉ាប់រងសុខភាពតាមប្រាក់ចំណូលប្រចាំខែក្រៅពីប្រាក់ចំណូលបន្ថែម របស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិកគឺអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិកជាអ្នកទទួលបន្ទុក។
(「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」មាត្រា 76 កថាខ័1ណ្ឌលេខ2 និងមាត្រា77 កថាខ័ណ្ឌលេខ1ចំណុច2).
ការគណនាថ្លៃធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ

ការគណនាទៅតាមការលើសចំនួនថ្លៃធានារ៉ាប់រងលើប្រាក់ឈ្នួលប្រចាំខែ
- ក្នុងករណី ចំនួនទឹកប្រាក់នៃថ្លៃធានារ៉ាប់រង់លើប្រាក់ឈ្នួលប្រចាំខែដែលរដ្ឋាករស្វ័យតបានគណនា ឬ ទទួលបាន លើសចំនួននៃការគណនាម្តងទៀតដោយយោងទៅតាមបទបញ្ញតិដែលមានចែងក្នុង 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរ」 មាតរា 34 ដល់មាត្រា 38 នោះរដ្ឋាករស្វ័យតត្រូវតែប្រគល់ចំនួនទឹកប្រាក់ដែលលើសនោះទៅអ្នកប្រើប្រាស់វិញ ហើយក្នុងករណីដែលខ្វះ ត្រូវតែទទួលពីអ្នកប្រើប្រាស់នោះបង្គ្រប់។ (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរ」 មាត្រា 39 កថាខ័ណ្ឌលេខ1)។
- ក្នុងចំណោមទឹកប្រាក់ដែលម្ចាស់កន្លែងការងារទទួលមកវិញ ឬត្រូវបង់បន្ថែម គឺត្រូវគណនា ជាមួយនឹងអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ដែលត្រូវទទួលបន្ទុកជាមួយគ្នា (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 39 កថាខ័ណ្ឌលេខ3).

ការបង់ជាដំណាក់កាលនៃចំនួនទឹកប្រាក់ប្រមូលបន្ថែម
- ប្រសិនបើចំនួនទឹកប្រាក់ដែលបានបង់ដោយនិយោជិតធានារ៉ាប់រងក្នុងចំណោមចំនួនទឹកប្រាក់ប្រមូលបន្ថែមលើសពីបុព្វលាភធានារ៉ាប់រងប្រចាំខែ(សំដៅលើប្រាក់ធានារ៉ាប់រងប្រចាំខែក្នុងខែដែលប្រកាសអំពីចំនួនទឹកប្រាក់ប្រមូលបន្ថែម)នោះការទូទាត់ត្រូវធ្វើឡើងជាដំណាក់កាលមិនលើសពី១០ដង តាមការស្នើររបស់អ្នកប្រើប្រាស់យោងទៅតាមការបែងចែកខាងក្រោម12ដង។(“អនុក្រឹតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ"មាត្រា39 (4) អត្ថបទ)។

ការគណនាតាមរយៈការឈប់ធ្វើការងារ
- ក្នុងករណីដែលម្ចាស់កន្លែងការងារបានបញ្ចប់ទំនាក់ទង ផ្តល់ការងារ ឬ ឲ្យការងារជាមួយ អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ត្រូវគណនាដើម្បីកំណត់ថ្លៃធានារ៉ាប់រងនៃប្រាក់ឈ្នួលប្រចាំខែដែលអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ត្រូវបង់ ហើយត្រូវគណនាជាមួយពលករឲ្យរួចរាល់ បន្ទាប់មកត្រូវឆ្លងកាត់នីតិវិធីនៃការគណនាជាមួយរដ្ឋាករស្វ័យត (「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 39 កថាខ័ណ្ឌលេខ2 កថាតួសេចក្តី)។