CAMBODIA

ការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ(អ្នកចុះឈ្មោះសមាជិក្នុងនាមជាបុគ្គលិក)
មូលហេតុ និង អត្រានៃការកាត់បន្ថយថ្លៃធានារ៉ាប់រង
កាត់បន្ថយ តំបន់នៅតាមកោះ និង ជនបទ
- អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ដែលធ្វើការងារនៅកន្លែងដែលស្ថិតក្នុងតំបន់កោះ ឬ ជនបទដូចមានចែងក្នុង「សេចក្តីប្រកាសកាត់បន្ថយថ្លៃធានារ៉ាប់រង」ឧបសម្ព័ន្ធ 1 ដែលជាតំបន់មានចំងាយឆ្ងាយពីស្ថាប័នមើលថែព្យាបាលជំងឺ ឬ តំបន់ដែលត្រូវចំណាយពេលច្រើនក្នុងការធ្វើដំណើរតាមរយៈយានជំនិះសាធារណៈ គឺអាចទទួលការកាត់បន្ថយលើថ្លៃធានារ៉ាប់រង 50% នៃចំនួនទឹកប្រាក់ប្រាក់ចំណូលធានារ៉ាប់រងនៃប្រាក់ឈ្នួលប្រចាំខែបាន។ [「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 75 កថាខ័ណ្ឌលេខ1 ចំណុច1, 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 45 ចំណុច1, 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 46 ចំណុច1 និង 「សេចក្តីប្រកាសកាត់បន្ថយថ្លៃធានារ៉ាប់រង」 មាត្រា 3 កថាខ័ណ្ឌលេខ2]។
ការកាត់បន្ថយថ្លៃសេវាកម្មសម្រាប់អ្នកព្យួរការងារ
- ថ្លៃសេវាកម្មធានារ៉ាប់នៃប្រាក់ឈ្នួលប្រចាំខែរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ក្នុងកំឡុងពេលព្យួរការងារលើសពី1ខែ ត្រូវគណនាតាមដោយកាត់បន្ថយ 50% នៃចំនួនទឹកប្រាក់ដែលខុសគ្នារវាង ចំនួនទឹកប្រាក់ឈ្នួលខែមុន មុនពេលព្យួរការងារ(អ្នកព្យួរការងារដែលគ្មានប្រាក់ឈ្នួលប្រចាំខែមុន ត្រូវគិតប្រាក់ឈ្នួលប្រចាំខែឈប់) និង ប្រាក់ឈ្នួលដែលត្រូវទទួលក្នុងកំឡុងពេលព្យួរការងារ (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 75 កថាខ័ណ្ឌលេខ1 ចំណុច5, 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 46 ចំណុច5 និង 「សេចក្តីប្រកាសកាត់បន្ថយថ្លៃធានារ៉ាប់រង」 មាត្រា8 កថាតួសេចក្តី).
លើកលែង ស្ត្រីដែលព្យួរការងារក្រោយសម្រាលកូន គឺត្រូវកាត់ថ្លៃសេវាកម្មធានារ៉ាប់រងដែលគណនាតាមប្រាក់ចំណូលប្រចាំខែមុនពេលព្យួរការងារ- និងចំនួនទឹកប្រាក់ផ្សេងខុសពីប្រាក់ធានារ៉ាប់រងប្រាក់ចំណូលប្រចាំខែរបស់អ្នកចុះជាសមាជិកបុគ្គលិកដោយអនុលោមតាម ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ មាត្រា 69(6) (「សេចក្តីប្រកាសកាត់បន្ថយថ្លៃធានារ៉ាប់រង」មាត្រា8 កថាលើកលែង).
ការកាត់បន្ថយក្នុងតំបន់ហាមឃាត់ការប្រើប្រាស់ស្ថាប័នមើលថែព្យាបាលជំងឺ (ទាហាន)
- សម្រាប់ទាហានជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ហើយរស់នៅ ឬ ធ្វើការក្នុងតំបន់ដែលមានបន្ទាយទាហាន គឺត្រូវកាត់បន្ថយ 20%នៃថ្លៃធានារ៉ាប់រង (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 75 កថាខ័ណ្ឌលេខ1 ចំណុច1, 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 45 ចំណុច3, 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 46 ចំណុច3 និង 「សេចក្តីប្រកាសកាត់បន្ថយថ្លៃធានារ៉ាប់រង」 មាត្រា 5)។
ការកាតបន្ថយដោយសារមានអគ្គីភ័យនៅកន្លែងការងារ
- ក្នុងនាមជាអ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក ដែលត្រូវទទួលបន្ទុកបង់ថ្លៃធានារ៉ាប់រង អាចទទួលការកាត់បន្ថយថ្លៃធានារ៉ាប់រងនៃប្រាក់ចំណូលប្រចាំខែបានមួយផ្នែក ប្រសិនបើស្ថិតក្នុងលក្ខ ខ័ណ្ឌដូចខាងក្រោម (「សេចក្តីប្រកាសកាត់បន្ថយថ្លៃធានារ៉ាប់រង」 មាត្រា 10 កថាខ័ណ្ឌលេខ1)។
· កន្លែងការងារដែលបង្កើតប្រាក់ចំណូលមុខរបរដែលបានគណនាក្នុងថ្លៃធានារ៉ាប់រងនៃប្រាក់ចំណូលប្រចាំខែរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក បានរងផលវិបាកក្នុងការដំណើរការយ៉ាងខ្លាំងដោយសារគ្រោះអគ្គីភ័យ រងវិបត្តិសេដ្ឋកិច្ច ឬ ខូចខាតដោយសារទឹកជំនន់
· ប្រាក់ចំណូលមុខរបរដែលបានគណនាក្នុងថ្លៃធានារ៉ាប់រងនៃប្រាក់ចំណូលប្រចាំខែរបស់អ្នកចុះឈ្មោះជាសមាជិកក្នុងនាមបុគ្គលិក លើសពី 30%នៃប្រាក់ចំណូលដែលគណនាក្នុងថ្លៃធានារ៉ាប់រងនៃប្រាក់ចំណូលប្រចាំខែនោះ
ការកាត់បន្ថយថ្លៃធានារ៉ាប់រងចំពោះអ្នកដែលផ្ទេរតាមធនាគារដោយស្វ័យប្រវត្តិ
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ចបង់ថ្លៃធានារ៉ាប់រងបានទទួលសេចក្តីបង្គាប់ឲ្យបង់ថ្លៃជាឯកសារអេឡិចត្រនិច ហើយបង់ថ្លៃសេវាកម្មតាមរបៀបផ្ទេរប្រាក់តាមធនាគារដោយស្វ័យប្រវត្តិ នោះអាចទទួលបានការកាត់បន្ថយថ្លៃសេវាកម្មក្នុងដែនកំណត់នៃតំលៃសេវាកម្មរដ្ឋបាលដូចជា ថ្លៃផ្ញើរតាមប្រៃសណីយ៍ ជាដើម ឬ អាចទទួលនូវទឹកប្រាក់នៃចំនួនដែលត្រូវកាត់បន្ថយនោះវិញបាន (「ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 75 កថាខ័ណ្ឌលេខ2 និង 「អនុក្រិតនៃច្បាប់ស្តីពីការធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ」 មាត្រា 45 (2))។